ភាគទី ០៧

47 4 1
                                    

   ណាមរីនភ្ញាក់ឡើងឃើញថាខ្លួនឯងនៅក្នុងបន្ទប់មួយដែលមិនស្គាល់នាងប្រញាប់ងើបរត់ចេញតែក៏ជួបជាមួយនឹងកូនចៅរបស់រាងក្រាស់
   «អ្នកនាង ភ្ញាក់ហើយឬ»
   «លោកជាអ្នកណា? កុំចូលមក នេះពួកលោកចាប់ខ្ញុំមកឬ» ណាមរីននាងភ័យស្លន់ស្លោរជាខ្លាំង រហូតហូស៊ុកបង្ហាញខ្លួនទើបនាងស្ងប់អារម្មណ៍
   «បងស៊ុក... ទីនេះ»
   «ជាផ្ទះបងទេកុំខ្លាចហើយគេកូនចៅបងដែរ» រាងក្រាស់ដើរទៅចាប់ដៃនាងតូច
   «មិចក៏ខ្ញុំនៅទីនេះ»
   «អូនអត់ចាំថាយប់មិញមានរឿងអីទេហ៎!»
   «មិនចាំទេ នេះមានរឿងអី?» ណាមរីនសួររាងក្រាស់បញ្ជាក់
   «អត់អីទេ អូនប្រហែលជាឃ្លានហើយ បងធ្វើអាហារពេលព្រឹកជិតរួចហើយ អូនទៅងូតទឹកផ្លាស់សំលៀកបំពាក់ហើយចាំមកញាំអី ពេលញាំរួចបងជូនអូនទៅផ្ទះវិញ»
   «ចាស» ណាមរីនងក់ក្បាលហើយឡើងទៅបន្ទប់វិញ
   «ចៅហ្វាយពិតជាឲ្យអ្នកនាងណាមរីនទៅវិញឬ ចុះបើខាងគ្រួសារនាងដេញដោលសួរនាំនោះ»
   «យើងដឹងថាធ្វើយ៉ាងមិចហើយ»

   ពេលរសៀលហូស៊ុកបើកឡានជូននាងតូចត្រលប់មកភូមិគ្រឹះត្រកូលផាកវិញ ណាមរីនឃាត់មិនឲ្យហូស៊ុកជូននាងចូលក្នុងឡើយ រាងក្រាស់ក៏មិនជំទាស់ នាងដើរចូលផ្ទះតែឯង មិនបានប៉ុន្មានផងក៏ត្រូវលោកស្រីផាកស្ទុះមកចាប់បោចសក់នាងជាខ្លាំង
   «អួយ! អ៊ុំស្រីឈឺណាស់លេងណាមទៅ»
   «ស្រីចង្រៃ! នាងឯងធ្វើស្អីដាក់កូនយើងហាស៎»
   «ខ្ញុំ... ខ្ញុំធ្វើអីអ៊ុំស្រីលែងសក់ណាមទៅឈឺណាស់ហុឹក... ហុឹក!»
   ផ្លាច់!
   លោកស្រីផាកទះណាមរីនមួយកំផ្លៀងដែលធ្វើឲ្យលោកស្រីសេរ៉ានិងអេននីពេញចិត្តជាខ្លាំង
   «នាងឯងមិនខុសពីពាក្យចចាមរាមមែនដើរឲ្យដៃប្រុសគ្រប់គ្នា នាងមែនទេឲ្យប្រុសនាងមកវាយកូនយើងរហូតពិការភេទនោះ បើមីនហ្យុកកើតអីយើងមិនលើកលែងឲ្យនាងឡើយ»
    «អត់ទេ អ៊ុំស្រី... ណាមមិនបានឲ្យដៃអ្នកណាទេ បងមីនហ្យុកទេដែលព្យាយាមបំពានណាមនោះ»
   «កូនយើងនឹងអីទៅបំពាននាង បើនាងមិនឲ្យដៃនោះ»
   «អ៊ុំស្រីកុំធ្វើបាបណាមអីណា លេងណាមទៅ» នាងតូចលើកដៃសំពះអង្វរអ្នកជាអ៊ុំ តែលោកស្រីផាកមិនខ្វល់ឡើងគាត់បន្ដវាយនាងតូចតាមកំហឹងដែលមាន

បងជាគ្រប់យ៉ាងរបស់អូន Where stories live. Discover now