មីនហ្យុកចាកចេញពីពិធីភ្ជាប់ពាក្យរបស់បងប្រុសនាយក៏រត់មកក្លឹបលេងសប្បាយជាមួយស្រីដើម្បីរំសាយអារម្មណ៍ គេផឹកដល់ស្រវឹងពេលចូលបន្ទប់ទឹក ក៏ត្រូវមនុស្សមួយក្រុមព្រួតវាយគេយ៉ាងដំណំជាពិសេសកន្លែងសំខាន់របស់គេត្រូវពួកនោះទាត់ឡើងរបួសខ្លាំង វាយរួចពួកវាក៏ចាកចេញទៅ មីនហ្យុកទាញទូរស័ព្ទតេទៅបងប្រុសឲ្យមកជួយ
«អូយ! ជួយ... ជួយផងបងមីនហ៊ូ» និយាយបានត្រឹមនេះគេក៏សន្លប់បាត់ទៅ
===
ណាមរីនដែលកំពុងតែសន្លប់នាងក៏ធ្លាក់ចូលទៅក្នុងការចងចាំរបស់នាងដែលត្រូវបានចាក់សោរជិតតាំងពីយូរហើយ
(ណាម! កុំរត់លឿនពេកប្រយ័ត្នដួល) សំលេងក្មេងប្រុសជំទង់ម្នាក់ស្រែកប្រាប់ក្មេងតូចដែលកំពុងតែរត់លេងនៅក្នុងសួនផ្កាសាគូរ៉ា
(បងស៊ុកហ្គី ដេញណាមឲ្យទាន់មក)
(បងចាប់បានណាមមិនរួចខ្លួនទេ)
(ចាំចាប់បានសិនទៅ) រត់ៗ ណាមងាកមើលក្រោយក៏ស្រាប់តែបាត់អ្នកដេញ
(បងស៊ុកហ្គី! នេះបងនៅឯណា? បងស៊ុកហ្គី... កុំបំភ័យណាមអី... បងស៊ុកហ្គី....) នាងតូចរត់បកក្រោយដើររកក្មេងជំទង់ដែលដេញនាងទាំងទឹកភ្នែក«បងស៊ុកហ្គី... កុំទៅចោលណាមអី... បងស៊ុកហ្គី... កុំទុកណាមចោល ទេ... កុំ... កុំទៅអី អត់ទេ!» ណាមរីនស្រែករហូតភ្ញាក់ពីការចងចាំ
«ណាម...!»
«បងស៊ុក!» នាងតូចស្ទុះទៅឱបរាងក្រាស់យ៉ាងណែនទាំងទឹកភ្នែកក៏ស្រក់ចុះមក ហូស៊ុកមិននិយាយអីតែក៏តបការឱបនាងវិញ
«បងនៅទីនេះហើយបងអត់ទៅណាចោលណាមទេ» ហូស៊ុកអង្អែលខ្នងនាងតូចថ្នមៗរហូតដល់នាងស្ងប់អារម្មណ៍ហើយគេលក់វិញក្រោយពីដាក់នាងតូចឲ្យគេងស្រួលបួលរួច នាយក៏ចេញមកក្រៅបន្ទប់វិញ ស្របពេលនោះកូនចៅរបស់គេក៏មកដល់
«ចៅហ្វាយគ្រប់យ៉ាងចាត់ការរួចរាល់ហើយ»
«ល្អណាស់ វាហ៊ានប៉ះពាល់ណាមរីន នេះទុកថាបន្ទូរដៃឲ្យវាហើយ» ហូស៊ុលតបដោយមុខស្មើរ
«មែនហើយចៅហ្វាយអ្នកប្រុសស៊ូហ្កាតេមកថាពេលណាអ្នកប្រុសទៅជប៉ុនវិញ»
«ប្រាប់គាត់ទៅ ពេលយើងដោះស្រាយរឿងណាមហើយយើងនឹងទៅវិញ»
«បាទ!» អ្នកជាកូនចៅឱនគោរពបន្ដិចក៏ចាកចេញទៅវិញបាត់
YOU ARE READING
បងជាគ្រប់យ៉ាងរបស់អូន
Fanfiction«បងជាមនុស្សដំបូងដែលមើលឃើញពីតម្លៃពិតប្រាកដរបស់អូន បងធ្លាប់សន្យាថានឹងនៅក្បែរអូនចុះហេតុអីពេលនេះបងទៅចោលអូន ហេតុអីបងគេងយូរម្ល៉េះល្មមភ្ញាក់ហើយដឹងអត់ទឹកភ្នែករបស់អូន ស្ទើរតែក្លាយទៅជាឈាមទៅហើយ» ណាមរីន