ភាគទី ២៣

13 0 0
                                    

   រយៈពេលបួនម៉ោងកន្លងផុតទៅសង្រ្គាមស្នេហ៍ដ៏ក្ដៅរោលរាលក៏ទុកតែបញ្ចប់ដូចគ្នា កំដៅរាងកាយរបស់ឡេម៉នអន់ថយបន្ដិច រាងក្រាស់ទាញកាយតូចមកឱបគេងក្នុងរង្វង់ដៃរបស់នាយខណៈដែលនាងកំពុងគេងព្រោះតែល្វើយ ដៃមាំទាំវែកសក់របស់នាងតូចថ្នមៗ ជុងហ្គុកយកអាវសាមីរបស់ខ្លួនមកពាក់លើរាងកាយតូចស្រឡូនរួចតេទៅកូនចៅឲ្យមកបើកឡាននាំពួកគេទៅផ្ទះវិញ

    យ៉ានីម៉ាពេលដឹងខ្លួនឡើងនាងមានការខឹងបងប្រុសធំរបស់ខ្លួនជាខ្លាំង ពេលដឹងថាស៊ូហ្កាចាប់ប្អូនស្រីខេនតាទៅធ្វើបាប
    «ស្ងប់អារម្មណ៍សិនទៅ របួសនាងមិនទាន់ជាទេ»
    «កុំមកខ្វល់ ខ្ញុំចង់ទៅជួបបងស៊ូហ្កា និយាយគ្នាជាមួយគាត់ឲ្យច្បាស់»
    «តែ... ក៏បាន» ថេហ្យុងដោយអស់ជម្រើសនាយក៏នាំយ៉ានីម៉ាទៅជួបស៊ូហ្កា នាងបើកទ្វារចុះពីឡានដោយខ្លួនឯងដើរចូលទៅក្នុងផ្ទះស្រែករកបងប្រុសរបស់ខ្លួនដោយកំហឹង
    «បងហ្កា! ចេញមក... បើមិនចេញមកទេខ្ញុំដុតផ្ទះបងចោលហើយ» នាងតូចស្រែកឡូឡាឡើងផ្អើលភូមិគ្រឹះទាំងមូលអ្នកបម្រើម្នាក់ៗបន់ស្រន់សូមកុំឲ្យមានរឿងអីកើតឡើង

    «ឡូឡាម្ល៉េះ! កំពុងតែដេកសក់ស្រួលផង» ស៊ូហ្កាចុះមកពីខាងលើងាកមកមើលប្អូនស្រី ពេលមកដល់ទល់មុខយ៉ានីម៉ានាងតូចក៏លើកដៃទះបងប្រុសមួយកំផ្លៀង

   ផ្លាច់!
   «យ៉ានីម៉ា ថាកាសុីរ៉ា!» រាងក្រាស់ខឹងប្អូនស្រីណាស់នាយលើកដៃចង់វាយប្អូនតែក៏ឈប់ពេលឃើញក្រសែរភ្នែករបស់ប្អូនដែលដកដោយដំណក់ទឹកភ្នែកត្រៀមនឹងហូរ
    «វាយមក! បើខ្លាំងបងវាយមក ហុឹស! តែខ្ញុំថាបងមិនហ៊ានទេ... ព្រោះបងបានធ្វើខុសចំពោះខ្ញុំ បងដឹងទេថាបើបងថេហ្យុងទៅមិនទាន់ប្អូនស្រីបងមិនត្រឹមតែត្រូវគេបំពាន ថែមទាំងមិនដឹងសល់ជីវិតមកឈរនៅទីនេះឬអត់ផង ស្រីម្នាក់ឈ្មោះគ្រីនឡានោះនៅឯណា?»
    «កុំមកចេះ ហើយរឿងឯង បងដឹងថាពួកវាធ្វើអីឯងមិនបានទេ ហើយបងក៏បានឲ្យថេហ្យុងទៅជួយឯងហើយតើ»
    «ហុឹស! ហាស៎ៗ... ជួយ! បើខ្ញុំមិនមែនត្រូវវឹកហាត់តាំងពីតូចមកបែបពេលនេះខ្ញុំស្លាប់បាត់ហើយ អ្នកដែលសម្លាប់ប៉ាម៉ាក់ជាខេនតា មិនមែនគ្រីនឡានោះទេ បើបងមិនចង់ដោះលែងនាង ចឹងប្រគល់នាងឲ្យខ្ញុំមក ខ្ញុំមើលនាងមិនឲ្យទៅបំផ្លាញផែនការបងទេ»
    «អត់ទេ រឿងអីបងឲ្យនាងទៅឯង បងនាងស្រលាញ់នាងយ៉ាងនេះបងត្រូវធ្វើឲ្យអាខេនតាវាឈឺចាប់រាប់រយដង»
    «ដរ៉ាប់ខ្ញុំនៅទីនេះបងគ្មានសិទ្ធិធ្វើបាបមនុស្សដែលគ្មានកំហុសទេ» ទាំងពីរនាក់សម្លក់មុខគ្នាទៅវិញទៅមក ថេហ្យុងឃើញស្ថានភាពតានតឹងចឹងគេក៏ចូលទៅសម្រួល
    «បានហើយអ្នកទាំងគ្នាស្ងប់អារម្មណ៍សិនទៅ»
    «បងកុំភ្លេច ថាបងជាមូលហេតុដែលបងទីបីស្លាប់ បើមិនមែនភាពជជេសរឹងរួសរបស់បងទេ បងហូស៊ុកក៏មិនស្លាប់ ហើយបងជេហូបក៏មិនមានជម្ងឺបែងចែកមិនដឹងថាខ្លួនឯងជាអ្នកណានោះទេ» និយាយរួចយ៉ានីម៉ាក៏ដើរទបន្ទប់ក្រោមដីដើម្បីសង្រ្គោះគ្រីនឡា ស៊ូហ្កាឈរផ្លឹកស្រមៃទៅកាន់អតីតកាល
    (បងធំ! កុំទៅអី គ្រោះថ្នាក់ណាស់)
    (អត់ទេបងត្រូវតែទៅសម្លាប់វាដើម្បីសងសឹកឲ្យប៉ាម៉ាក់)
    (បងប្រុសកុំទៅអីនីម៉ាខ្លាច ហុឹក! ៗ)
    (បងជេហូបនៅមើលនីម៉ា ទុកឲ្យខ្ញុំទៅតាមបងធំ)
    (អត់ទេបងទៅជាមួយឯង នីម៉ាឆ្លាតនៅពួនទីនេះហើយ) ជេហូបនិយាយផ្ដាំប្អូនឲ្យលាក់ខ្លួនក្នុងទូរ
    (ទេ! អូនខ្លាចពួកបងឲ្យអូនទៅដែរតើបានទេ)
    (អត់ទេ គ្រោះថ្នាក់ណាស់)
    (បងទីពីរនៅមើលនីម៉ាទៅ ខ្ញុំនឹងនាំបងធំមកវិញ) និយាយចប់ហូស៊ុកក៏ចាកចេញទៅបាត់ទៅ

បងជាគ្រប់យ៉ាងរបស់អូន Where stories live. Discover now