ភាគទី ០២

85 5 1
                                    

«អ្នកម៉ាក់?» អេននីដើររចូលបន្ទប់ក៏ឃើញថាម្ដាយអង្គុយចាំរួចជាស្រេច
«កូនទុកតែមកពីណា?» លោកស្រីសេរ៉ាសួរទៅកូនស្រីសំណព្វចិត្ត
«មកពីលំហែរខួរក្បាលនឹងណា ធុញមឹងនាងណាមរីនស្អីគេនោះ កូនហត់ហើយសុំសម្រាក»
«សម្រាកទាំងមិនជួបបងចឹងឬ?» សំលេងក្រលរបន្លឺចេញពីមាត់ទ្វារមក អេននីប្រញាប់ងាកទៅមើល
«បងប្រុស» នាងរត់ទៅរកអ្នកជាបងដោយទឹកមុខរីករាយ
«អ្នកណាធ្វើឲ្យព្រះនាងតូចរបស់បងមុខក្រង៉ូវបែបនេះ»
«មានអ្នកណាក្រៅពីនាងណាមរីនស្អីគេនោះ បងក៏ដឹងនាងនឹងចូលមកដណ្ដើមក្ដីស្រលាញ់របស់អូន ដើមឡើយអូនទេដែលជាចៅស្រីតែម្នាក់របស់លោកតា តែនាងនោះមិនដឹងមកពីណាទេ»
«បងថាអូនមិនបាច់ភ័យទេបងមានផែនការរួចហើយ»
«ពិតឬ? ជាផែនការអ្វីទៅ?»
«ផែនការអីពេលមីនហ្យុកមកវិញអូននឹងដឹង»
«ចុះបងមិនចាត់ការខ្លួនឯង»
«បងគ្មានចំណូលចិត្តជាមួយស្រីអន់រសនិយមដូចជាណាមរីនទេ ប្រភេទនាងសាកសមជាមួយមីនហ្យុកជាង»
«ក៏ត្រូវបើថ្លោះថ្លូយអូនពិបាកទទួលយកណាស់ ប៉ុន្ដែបងប្រុសពេលណាបងមីនហ្យុកមកវិញ»
«បើតាមការកំណត់គឺបីខែទៀត» លោកស្រីសេរ៉ា
«នេះកូនត្រូវចាំដល់បីខែទៀតឬ?» អេននីធ្វើមុខអស់សង្ឃឹម
«បើកូនចង់ឈ្នះត្រូវធ្វើតាមម៉ាក់និងបងកូន»
«ណ្ហើយ! ក៏បាន ... អូ! បងប្រុសមកលើកនេះនៅឲ្យយូរបានទេ»
«ប្រាំមួយខែបានទេ»
«បាន...» ទាំងបីនាក់និយាយគ្នាយ៉ាងសប្បាយរីករាយ

===
ព្រឹកថ្ងៃថ្មីណាមរីនរៀបចំខ្លួនទៅសាលាតាមធម្មតា នាងជិះឡានក្រុងដូចរាល់ដងនាងមិនបានដឹងឡើយថាអេននីត្រលប់មកផ្ទះវិញ ថ្ងៃនេះជាថ្ងៃកាលវិភាគចម្រុះទាល់តែថ្ងៃទើបប៉ះម៉ោងធម្មតា ហើយក៏ជាថ្ងៃប្រលងដែរ នាងតូចដើរចូលថ្នាក់បានបន្ដិច អេននីក៏មកដល់ទឹកមុខដូចចង់ចាប់ហែកណាមរីនទាំងរស់ចឹងតែទប់អារម្មណ៍រហូតដល់ប្រលងចប់ ពេលអ្នកគ្រូចាកចេញទៅបាត់អេននីក៏ដើរមកចាប់បាច់សក់របស់ណាមរីន
«អូយ! បងអេននីឈឺណាស់»
«ឆ្លើយមក! នេះឯងចង់ឲ្យយើងធ្លាក់ឬ... បានមិនប្រាប់យើងថាថ្ងៃនេះប្រលង មិចចង់សងសឹកយើងដែលដណ្ដើមបងជីនយ៉ុងមែន?»
«អត់ទេបងអេន! ណាមអត់មានបំណងចឹងទេណាមបានផ្ញើរសារប្រាប់បងហើយកាលពីយប់មិញនេះបងមិនបានមើលទេហ៎... អូយ!» អេននីលឺហើយរឹតតែខឹងចាប់បោចសក់ណាមរីនកាន់តែខ្លាំង
«មិចមិនតេយើងគ្មានពេលទៅមើលសារទេ ឯង.... ហ្អាយ! ណាមឈឺណាស់...» សុខៗអេននីក៏ចាប់ដៃរបស់ណាមរីនយកមកវាយខ្លួនឯងមើលពីក្រោយដូខជាណាមរីនវាយធ្វើបានអេននីចឹង
«ណាមរីន!» ជីនយ៉ុងស្រែកដាក់ណាមរីនហើយរុញនាងចេញ ដោយគ្មានជំហរណាមរីនក៏ដួលទៅបុកនឹងជ្រុងតុចេញឈាមបន្ដិចទៅ
«អូយ! បងជីនយ៉ុងមិនដូចដែលបងគិតទេ»
«មិនដូចយ៉ាងមិចចរឹកនាងគឺបែបនឹងហេ! អេននីនិយាយមិនខុសនាងកោងកាច ចូលចិត្តធ្វើបាបគេ អេននីអូនមិនអីទេឬ?» រាងក្រាស់ងាកទៅមើលមុខរបស់សង្សារ
«អូនមិនអីទេ ណាម! បងដឹងថាឯងច្រណែនបង ខឹងបងដែលបងបានធ្វើជាសង្សាររបស់បងជីនយ៉ុង បងមិនបន្ទោសឯងទេ បងសុំទោសដែលធ្វើឲ្យឯងអារម្មណ៍មិនល្អ» អេននីប្រែរទឹកមុខកំសត់ភ្លាមធ្វើដូចខ្លួនជាជនរងគ្រោះ
«បងនិយាយអីខ្ញុំមិនបាន.... បងអេននីមិចក៏បងនិយាយបែបនេះ»
«បិទមាត់ទៅ ស្រីដូចនាងខ្ញុំគ្មានថ្ងៃយកភ្នែកមើលឡើយ តោះអេននី! បងជូនអូនទៅផ្ទះ» និយាយចប់ជីនយ៉ុងក៏គ្រាអេននីចាកចេញទៅបាត់ទៅ សិស្សផ្សេងទៀតក៏ចាកចេញតែក៏មិនភ្លេចសម្លក់ណាមរីនក្នុងន័យពេកជ្រាយបែបមើលងាយដូចគ្នា

បងជាគ្រប់យ៉ាងរបស់អូន Where stories live. Discover now