ភាគទី ១៦

30 0 0
                                    

គ្រីនឡានាងទៅគេងជាមួយឡេម៉នកាលពីយប់មិញព្រោះចង់ឲ្យណាមរីននៅស្ងប់បន្ដិច
«ខ្ញុំទៅមុនហើយណា»
«ទៅចុះ មើលណាមផងនាងយ៉ាងមិចហើយ»
«ដឹងហើយ» គ្រីនឡាចាកចេញទៅ តែហូស៊ុកក៏មកដល់
«គ្រីនឡា មើលណាមផងមានអីប្រាប់ខ្ញុំណា»
«ចាសដឹងហើយ» ហូស៊ុកចូលមកក្នុងបន្ទប់ឡេម៉ន
«ណាមរីនអាចនឹងចងចាំរឿងកាលពីមុនបណ្ដើរៗហើយ»
«នាងចង់ចាំមែនតែតាមបងនិយាយប្រាប់ខ្ញុំយប់មិញ នាងដូចជានៅមិនទាន់ដឹងទេថាប៉ាម៉ាក់នាងស្លាប់»
«បងបែបមិនគួរនាំនាងមកទីនេះទេឃើញទេនាងស្រាប់តែចងចាំឡើងវិញបងដូចជាមិនស្ងប់សោះ»
«កុំបន្ទោសខ្លួនឯងអី គួតែបន្ទោសអ្នកដែលសម្លាប់គ្រួសារសាគូរ៉ាទាំងមូល»
«ដោយសារពួកវាមិនត្រឹមតែគ្រួសារសាគូរ៉ាត្រូវស្លាប់តែប៉ាម៉ាក់បងក៏ស្លាប់នោះហេតុការនោះដូចគ្នា»
«អាចង្រៃយ៍ខេនតានោះគួរណាស់តែឲ្យវាស្លាប់យ៉ាងវេទនាបំផុត» ទាំងពីរនាក់និយាយគ្នាសុខៗស្រាប់តែគ្រីនឡារត់មកវិញទាំងត្រហេបត្រហប
«មានរឿងធំហើយ ណាមរីនបាត់ខ្លួន» មួយមាត់នេះធ្វើឲ្យហូស៊ុកភ័យជាខ្លាំង
«ថាមិច? នេះជាការពិតទេ មានរកមើលច្បាស់នូវ»
«ខ្ញុំរកអស់ហើយ ខោអាវ ទូរស័ព្ទ កាបូបលុយ នៅទាំងអស់នាងមិចនឹងសមថាចាកចេញដោយមិនយកអ្វីសោះនោះ»
«តិចនាងទៅរកប៉ាម៉ាក់នាងទៅ» ឡេម៉ន
«ពួកយើងបំបែកផ្លូវគ្នារកទៅ» ហូស៊ុកនិយាយចប់ក៏ប្រញាប់រត់ចេញទៅរកណាមរីន
«គ្រីនឡាទៅប្រាប់បងជីមីននិងបងជុងហ្គុកឲ្យជួយតាមរកទៅ ខ្ញុំទៅប្រាប់លោកគ្រូអ្នកគ្រូ»
«ចាស» ទាំងពីរនាក់ចាកចេញទៅធ្វើតួនាទីរបស់ពួកគេរៀងៗខ្លួន

«ណាមរីន! ណាម... អូននៅឯណា?» ហូស៊ុករត់មករកនាងតូចនៅក្នុងព្រៃ អ្នកផ្សេងទៀតក៏ តាមរកដូចគ្នា
«ណាមរីនហា៎! ឯងនៅឯណា?» ឡេម៉នដើររកនាងតូច រហូតរអិលដួលខ្លួនឯង
«ឡេម៉នយ៉ាងមិចហើយ» ជុងហ្គុកខំស្ទុះរត់ទៅជួយតែ ឡេម៉នបដិសេដ
«ចេញទៅ កុំមកខ្វល់ពីខ្ញុំ» ឡេម៉នរុញរាងក្រាស់ចេញហើយព្យាយាមងើបឈរដើរខ្លួនឯង នាងក៏ដួលដោយទើសភ្នែកពេកជុងហ្គុកក៏ចាប់លីនាងដាក់លើស្មារ
«នែ! ធ្វើអីដាក់ខ្ញុំចុះ»
«កុំរឹងពេកបើចឹងកុំថាបងធ្វើរឿងមិនល្អដាក់ឯង ចាំថាពួកយើងមិនមែនបងប្អូនបង្កើត ចឹងហើយយើងមិនធនាទេ»
«ហុឺយ! រោគចិត្ត ដាក់យើងចុះ» នាងតូចព្យាយាមវាយតប់ខ្នងរបស់ជុងហ្គុកតែវាមិនស្គៀបសាច់របស់រាងក្រាស់ឡើយ

បងជាគ្រប់យ៉ាងរបស់អូន Where stories live. Discover now