ភាគទី ១៥

30 0 0
                                    

   «និយាយចឹងយើងមិនទាន់ស្គាល់សិស្សច្បងស្រីពីរនាក់ដែលដើរជាមួយនាងណាមទេ» អេននីដែលកំពុងតែអង្គុយញាំអាហារថ្ងៃត្រង់ពួកនាងងាកទៅមើលតុរបស់ណាមរីននិងពួកសិស្សច្បងមើលទៅរីករាយណាស់
   «នេះឯងមិនដឹងទេ ម្នាក់សក់ខ្លីនោះឈ្មោះថា ឡេម៉ន ជាប្រធានថ្នាក់ទី 11 បន្ទប់ A ហើយក៏ជាប្រធានក្រុមប្រឹក្សាសិស្សប្រចាំសាលា ចំណែកម្នាក់សក់វែងពណ៌ត្នោតអង្គុយជិតសិស្សច្បងឡេម៉ន ឈ្មោះថាគ្រីនឡា គាត់ជាបវកញ្ញាឯកប្រចាំសាលា ដែលជាប់ឈ្មោះមក 3 ជំនាន់ហើយ» មីណានិយាយរៀបរាប់ប្រាប់មិត្ត
   «តែកាលយើងប្រលងលើកមុនមិនឃើញគាត់»
   «ព្រោះគាត់ឈប់ប្រលងបវកញ្ញាហើយ ចឹងបានដំណែងនឹងធ្លាក់ទៅលើឯង» បូរ៉ា
   «គ្មានស្អាតអីផង» អេននីនិយាយថាឲ្យគ្រីនឡាបែបពេបជ្រាយ
   «ហេ! កុំមើលស្រាល ពីរនាក់គាត់នឹងណាមិនត្រឹមតែមានតែសម្រស់តែថែមទាំងមានចំណេះទៀតផង» មីណា
   «ហើយចុះម្នាក់ប្រុសដែលអង្គុយក្បែរ ប្រធាន ឡេម៉ន ខាងស្ដាំដៃជាអ្នកណា មើលទៅសង្ហារដល់ហើយ» អេននីបែរក្រសែរភ្នែកទៅចំជុងហ្គុក
   «នោះគឺសិស្សច្បងជុងហ្គុក តែថាយើងដាស់តឿនឯង សិស្សច្បងជុងហ្គុកមិនយកភ្នែកមើលអ្នកណាក្រៅពីសិស្សច្បងឡេម៉នទេ លឺពាក្យចចាមរាមថាពួកគាត់ទាក់ទងគ្នា»
   «តែមើលទៅឡេម៉នស្អីគេនោះ ដូចជាមិនបានស្រលាញ់សិស្សច្បងជុងហ្គុកទេ» អេននីមើលឃើញសកម្មភាពព្រងើយកន្ទើយរបស់ឡេម៉នទៅលើជុងហ្គុក
    «ហើយមិចគិតចង់យកអ្នកណាឲ្យប្រាកដ» មីណា
    «គោលដៅយើងគឺបងហូស៊ុក តែយើងដូចមិនសូវចូលចិត្តម្នាក់ឡេម៉ននោះដូចគ្នា ធ្វើចរឹកស្រីស្អាតដាក់សិស្សច្បងជុងហ្គុក ចាំយើងចាត់ការនាងណាមហើយចាំទៅចាត់ការនាងឡេម៉នស្អីនោះ»
   «អេននី! សិស្សច្បងឡេម៉នមិនធម្មតាទេ បើថានាងណាមរីនជាទន្សាយ ចឹងបងឡេម៉នលើសពីខ្លាទៅទៀត» បូរ៉ា
   «យើងមិនខ្វល់ទេពួកឯងចាំតែមើលទៅ»
   «មែនហើយចុះឯងនិងបងជីងយ៉ុងនោះ?» មីណា
   «ពួកយើងបែកគ្នាយូរហើយ មនុស្សគ្មានបានការដូចជាជីងយ៉ុងនឹងណាបានតែស្អាតនិងចេះចាយលុយម៉ែឪអត់ប្រយោជន៍ ព្រាននារីចឹងយើងគ្រាន់តែលេងសើចទេ មិនដូចបងហូស៊ុកទេ សង្ហារ ក្លាហាន រឹងមាំនិងមានទៀតយើងមិនឲ្យបុរសល្អឥតខ្ចោះចឹងបានទៅនាងណាមទេ យើងនឹងធ្វើគ្រប់យ៉ាងដណ្ដើមគាត់ឲ្យបាន» អេននីមើលទៅកាន់ហូស៊ុកពីចំងាយ បូរ៉ានិងមីណាមើលមុខគ្នាបន្ដិចក្នុងចិត្តមិនយល់ថាអេននីគិតអីឡើយ

បងជាគ្រប់យ៉ាងរបស់អូន Where stories live. Discover now