ភាគទី ១៧

19 0 0
                                    

   «ទីនេះហើយជាផ្ទះត្រកូលសាគូរ៉ា» ជីមីននាំណាមរីនមកផ្ទះចាស់ដែលសភាពទ្រុតទ្រោមបែកបាក់ ព្រោះត្រូវគេបោះបង់ចោលយូរហើយ
   «មិចចឹង អ្នកណា? តើអ្នកណាព្រៃផ្សៃយ៉ាងនេះ ហេតុអីធ្វើដល់ថ្នាក់នេះ? បងជីមីន បងស៊ុកហ្គី បងឡេម៉ង ប្រាប់មកអ្នកណាជាអ្នកធ្វើ?» ទាំងបីនាក់មើលមុខគ្នាទៅវិញទៅមក
    «មិនឆ្លើយមែនទេ បើមិនឆ្លើយខ្ញុំទៅរកវាខ្លួនឯង»
    «កុំអីណាម គ្រោះថ្នាក់ណាស់ បងដឹងថាអូនឈឺចាប់នឹងពិបាកទទួលយក ដោយសារតែបែបនេះទើបបងមិនចង់ឲ្យអូនចងចាំឡើងវិញ ធ្វើផាក ណាមរីនមនុស្សស្រីធម្មតាទៅណា»
   «ផាក ណាមរីនដែលត្រូវគេធ្វើបាបទំលាក់កំហុសនឹងមែន ហុឹស! អត់ទេ គ្មានផ្លូវឡើយ ខ្ញុំជាទាយាទរបស់ត្រកូលសាគូរ៉ា គ្មានហេតុផលឲ្យពួកកាកមនុស្សទាំងនោះមកធ្វើបាបងាយៗទេ» ទឹកមុខណាមរីនដែលធ្លាប់តែស្លូតបូតពេលនេះប្រែជាកាចសាហាវ ចរឹកទន់ភ្លន់ប្រែជាកោងកាច
   «ណាម! កុំចឹងអី» ឡេម៉ន
   «បងថាឯងស្ងប់អារម្មណ៍សិនទៅ ទុកឲ្យបងស៊ើបមើលឲ្យច្បាស់បន្ដិចសិន ទីនេះមិនទាន់សុវត្ថិភាពទេ ឯងទៅកូរ៉រវិញទៅ ចាំស្ថានការនឹងនរហើយចាំមកវិញ» ជីមីនព្យាយាមនិយាយលួងលោមប្អូន
   «បងសន្យាណាណាម ថាបងនឹងជួយអូននៅក្បែរអូន»
   «អត់ទេ... បងស៊ុកកុហកណាម ពេលនេះណានមិនជឿបងស៊ុកទៀតទេ បងឡេម៉នខ្ញុំទៅវិញជាមួយបង» ណាមរីនក្រវៀសដៃហូស៊ុកចេញហើយចាកចេញទៅជាមួយនឹងឡេម៉នបាត់ទៅ
   «កុំខឹងនឹងណាមអី ភ្លាមៗនាងទទួលយកមិនបានទេ»
   «ខ្ញុំយល់» ហូស៊ុកសម្លឹងមើលទៅផ្លូវដែលឡេម៉ននិងណាមរីនចាកចេញដោយទឹកមុខស្រពោន

    ណាមរីនចាកចេញពីប្រទេសជប៉ុនជាមួយឡេម៉ននិងជុងហ្គុកក៏ដូចជាគ្រីនឡាផងដែរ ដោយពួកគេជិះយន្ដហោះឯកជនរបស់គ្រួសារប៊េក
   «ឡេម៉ន! បងមានការនិយាយជាមួយអូន»
   «គ្មានអីត្រូវនិយាយទេ ហេ! ធ្វើស្អី?» រាងក្រាស់ចាប់អូសឡេម៉នចូលមកក្នុងបន្ទប់គេងរបស់គេហើយបោះនាងទៅលើគ្រែមុននឹងស្ទុះទៅទ្រោបពីលើនាង
   «លោកធ្វើឆ្គួតស្អីនឹង?»
   «អូនមានរឿងលាក់បាំង» កែវភ្នែកមុតថ្លាសម្លឹងមើលទៅកាយតូចដែលនៅពីក្រោម
   «រឿងរបស់ខ្ញុំមិនបាច់មកឈឺឆ្អើរទេ»
   «ឆាប់ភ្លេចណាស់យើងនឹង ថ្ងៃមុនមិនដឹងអ្នកណាចូលមកក្នុង...»
    «បិទមាត់! ណាមរីននិងគ្រីនឡានៅទីនេះ លោកកុំមកធ្វើស្អីផ្ដេសផ្ដាស់នៅត្រង់នេះ»
    «ហុឹស! មិនធ្វើក៏បាន តែពេលទៅដល់ផ្ទះឯងមិនរួចខ្លួនទេ» និយាយចប់នាយក៏ងើបចេញពីកាយតូចរួចដើរចេញដោយមិនភ្លេចងាកមកញញឹមចុងមាត់ឌឺនាងតូចបន្ដិច
  
    «យើងមិនភ្លើរឲ្យលោកឯងមានឱកាសទេ» ឡេម៉ង ញ៉ោចស្នាមញញឹមបន្ដិចដោយជឿជាក់

បងជាគ្រប់យ៉ាងរបស់អូន Where stories live. Discover now