ណាមត្រលប់មកផ្ទះជាមួយនឹងហូស៊ុក ក៏ឃើញថាគ្រប់គ្នាកំពុងតែយំសោក ដោយសារតែការស្លាប់របស់មីនហ្យុក
«គឺនាង... នាងមែនទេជាអ្នកសម្លាប់មីនហ្យុក» លោកស្រីផាករត់ស្ទុះទៅចាប់ក្របួចកអាវរបស់ណាមរីន
«អ៊ុំស្រី ខ្ញុំអត់បានធ្វើទេ អួយ!» ណាមរីនត្រូវបានលោកស្រីផាកចាប់បោចសក់និងទះកំផ្លៀងមួយដៃឡើងក្រហមមុខអស់ ហូស៊ុកប្រុងទៅឃាត់ក៏ត្រូវអេននីមកឃាត់
«បងស៊ុក! ហ្អាយ...!» រាងក្រាស់ក្រវៀសអេននីចេញហើយដើរទៅការពារណាមរីន
«បានហើយលោកស្រី នេះលោកស្រីជ្រុលពេកហើយ សំអាងអីដែលថាណាមសម្លាប់មីនហ្យុក»
«គឺស្រីចង្រៃនេះឲ្យដៃប្រុសមិនរើសមុខ ពេលគេបំពានថាគេអាក្រក់ នាងចង់សងសឹកហើយក៏សម្លាប់មីនហ្យុក»
«អត់ទេ ខ្ញុំមិនបានឲ្យដៃអ្នកណា ខ្ញុំមិនបានសម្លាប់បងមីនហ្យុកទេ ហុឹក! ៗ បងស៊ុកហ្គី បងត្រូវជឿណាម» នាងតូចងាកមកនិយាយអង្វរឲ្យរាងក្រាស់ជឿនាង
«បងជឿ ហើយបងនឹងនៅខាងអូន» ហូស៊ុកចាប់ដៃណាមរីនជាប់
«បងស៊ុកមិចបងធ្វើចឹងនាងណាមជាឃាតកណា» អេននីប្រឹងជំទាលស្រែកប្រាប់ទៅកាន់ហូស៊ុក តែសំដីនាងមិនចូលត្រចៀកហូស៊ុកឡើយ
«ឯងការពារនាង ច្បាស់ណាស់ឯងរួមគំនិតជាមួយនាងបញ្ញើរក្អែកនេះសម្លាប់កូនយើង»
«កាន់តែហួសហេតុហើយណា លោកស្រី កូនលោកស្រីដើរបំផ្លាញ់ភាពបរិសុទ្ធរបស់កូនក្រមុំគេ នេះមិនមើលទេឬ សមហើយដែលមកស្លាប់បែបនឹង ធ្វើអំពើរអាក្រក់ច្រើនចឹងប្រហែលទេវតាដាក់ទោសហើយ»
«ដាក់ទោសឬអត់មិនមែនរឿងយើងទេ តែនាងនេះវាចង្រៃយ៍» លោកស្រីផាកគិតចង់ចូលទៅវាយណាមរីនទៀតតែពេលនោះលោកតាផាក ក៏មកដល់
«ឈប់ភ្លាម!»
«លោកប៉ា!»
«លោកតា!» គ្រប់គ្នាក៏ងាកទៅគោរពលោកតាផាក លោកតាដើរមកឈរពីមុខហូស៊ុកហើយនិយាយទៅកាន់កូនប្រសារ
«នាងមានសិទ្ធិអីមកវាយចៅរបស់យើង គិតថាយើងមិនដឹងថានាងធ្វើស្អីខ្លះដាក់ចៅយើងកន្លងមក នាងប្រដៅអប់រំកូនមិនល្អមកបន្ទោសចៅរបស់យើង ណាមរីនទៅធ្វើស្អីនាង» លោកតាផាកស្ដីថាឲ្យម៉ាំងៗធ្វើឲ្យគ្រប់គ្នាមិនហ៊ានក្អកឡើយ«សុំទោសលោកប៉ា ហេអុីននាងរំជួលចិត្តពេកទើបធ្វើចឹង លោកប៉ាកុំខឹងអី» លោកស៊ុងជេមកចាប់ស្មារប្រពន្ធហើយទាញនាងចេញរួចមកនិយាយសម្រួលជាមួយនឹងលោកតាផាក
«យល់ដល់ឯងបាត់បង់កូន យើងមិនប្រកែកទេ តែឯងឈប់មកប៉ះពាល់ណាមទៀត»
«ចាស» លោកស្រីហេអុីននិយាយតបរួចលោកតាផាកក៏ងាកមកនិយាយជាមួយចៅស្រី
«កុំខ្លាចអី មានតានៅទីនេះហើយ គ្មានអ្នកណាមកធ្វើអីចៅបានទេ»
«អរគុណលោកតា»
«ហូស៊ុក! នាំណាមទៅនៅជាមួយឯងសិនទៅចាំគ្រប់យ៉ាងស្ងប់បន្ដិចចាំនាំនាងមកវិញ»
«បាទលោកតា»
«ណាម! មានហូស៊ុកមើលថែរចៅ ចៅមិនជំទាស់ទេឬ?»
«អត់ទេ អរគុណលោកតា» នាងតូចឱបលោកតាបន្ដិចរួចក៏ចាកចេញទៅជាមួយហូស៊ុកបាត់ទៅ អេននីឃើញចឹងនាងពិតជាខឹងខ្លាំងណាស់ តែមិនអាចធ្វើអ្វីបានក៏ព្រោះតែលោកតាផាកនៅត្រង់នឹងដែរ
YOU ARE READING
បងជាគ្រប់យ៉ាងរបស់អូន
Fanfiction«បងជាមនុស្សដំបូងដែលមើលឃើញពីតម្លៃពិតប្រាកដរបស់អូន បងធ្លាប់សន្យាថានឹងនៅក្បែរអូនចុះហេតុអីពេលនេះបងទៅចោលអូន ហេតុអីបងគេងយូរម្ល៉េះល្មមភ្ញាក់ហើយដឹងអត់ទឹកភ្នែករបស់អូន ស្ទើរតែក្លាយទៅជាឈាមទៅហើយ» ណាមរីន