យ៉ានីម៉ាពេលនេះនាងភ័យជាខ្លាំង ក្នុងចិត្តបន់ស្រន់សុំឲ្យមានមនុស្សមកជួយនាង ពេលនេះចិត្តនាងច្របូកច្របល់ណាស់ មិនដឹងថាបងប្រុសធំនាងទៅធ្វើស្អីដាក់ប្អូនស្រីគេទេ ទើបអ្នកដែលចាប់នាងខឹងសំបារបែបនេះ មុននេះនាងបានធ្វើឲ្យបែកកែវមួយនាងក៏យកបំណែកអំបែងកែវនោះមកទុកដើម្បីកាត់ខ្សែរចំណងដែលចងនាង
ក្រាក!
ទ្វារបានបើកមកធ្វើឲ្យយ៉ានីម៉ាភ័យជាខ្លាំង ខេនតាពេលឃើញនាងតូចភ័យខ្លាំងចឹង គេក៏ញ៉ោចស្នាមញញឹមភ្លាម
«អាស៊ូហ្កាវាមានប្អូនស្រីគួរឲ្យស្រលាញ់មិនខុសពីគ្រីនឡាទេ»
«លោក... លោកចង់ធ្វើអី? កុំផ្ដេសផ្ដាស់ ប្រយ័ត្នខ្ញុំសម្លាប់លោក» ទោះភ័យក៏យ៉ានីម៉ានៅតែសំដីខ្លាំងទៀត
«នាងល្អិត! មាត់ឆៅចឹងយើងពិតជាចង់សាករសជាតិបបូរមាត់នាងដល់ហើយ ពួកឯងនាំនាងទៀតបន្ទប់យើង» កូនចៅខេនតាដើរមកចាប់គ្រានាងតូចចេញពីបន្ទប់ឃុំឃាំង ពេលមកដល់ក្រៅមានឱកាសនាងក៏បណ្ដាច់ខ្សែដែលនាងកាត់ហើយស្ទុះយលកាំភ្លើងពីខ្លួនរបស់ខេនតា ធ្វើការបាញ់និងវាយប្រហារដើម្បីរំដោះខ្លួនផាំង! ៗ ផាំងៗ
យ៉ានីម៉ានាងបាញ់សម្លាប់កូនចៅខេនតាដោយមិនញញើតដៃទេ ខេនតាឆក់យកកាំភ្លើងពីដៃកូនចៅរបស់ខ្លួនបំណងចង់បាញ់ទៅនាងតូចតែសោកស្ដាយផង យ៉ានីម៉ានាងរហ័សជាបាញ់ត្រូវដៃរបស់ខេនតាមុន មុននឹងចាកចេញនាងឈ្លាតលានអណ្ដាតឌឺខេនតាទៀតផង
«ចង្រៃយ៎! ពួកឯងតាមនាង នាំនាងមកឲ្យយើងភ្លាម បើចាប់នាងមកមិនបានពួកឯងសម្លាប់ខ្លួនឯងទៅ» ក្រោយពីបញ្ជារកូនចៅរួចគេក៏ទៅរុំរបួសនីម៉ាប្រឹងរត់គេចកាត់ព្រៃកណ្ដាលយប់រហូតមកដល់ផ្លូវធំ នាងក្រឡែកឃើញឡានមកបើកមកនាងក៏ប្រញាប់រត់ទៅឃាត់ដើម្បីសុំជំនួយ
«ជួយផង!» នីម៉ាស្រែកឃាត់ឡានឲ្យឈប់ខណៈនោះឡាននោះក៏ឈប់ រាងក្រាស់ចេញក្នុងឡានមក យ៉ាងនីម៉ាដែលអស់កំលាំងនាងក៏ដួលតែរាងក្រាស់មកក្រសោបកាយជាប់ ពេលនាងតូចងើយសម្លឹងមុខរបស់រាងក្រាស់ម្ដងទៀតនាងក៏ញញឹម
«ថេហ្យុង! គឺបងហេ....» និយាយរួចនាងក៏សន្លប់បាត់ទៅរាងក្រាស់ក៏លើកបីនាងតូចចូលឡានបាត់ទៅ
YOU ARE READING
បងជាគ្រប់យ៉ាងរបស់អូន
Fanfiction«បងជាមនុស្សដំបូងដែលមើលឃើញពីតម្លៃពិតប្រាកដរបស់អូន បងធ្លាប់សន្យាថានឹងនៅក្បែរអូនចុះហេតុអីពេលនេះបងទៅចោលអូន ហេតុអីបងគេងយូរម្ល៉េះល្មមភ្ញាក់ហើយដឹងអត់ទឹកភ្នែករបស់អូន ស្ទើរតែក្លាយទៅជាឈាមទៅហើយ» ណាមរីន