ភាគទី១:អតីតកាលដ៏ជូរចត់
ព្រោះតែអំណាចធ្វើឲ្យមនុស្សខ្វាក់ភ្នែកហ៊ានសូម្បីតែលើកដៃសម្លាប់ញាតិសាច់សារលោហិតរបស់ខ្លួន
១២ឆ្នាំមុន
បរមរាជវាំង«នាំគ្នារត់ព្រះអង្គម្ចាស់ទី២បះបោរហើយ»
«ឆាប់រត់ៗលឿនឡើងៗ»
មនុស្សម្នានៅក្នុងរាជវាំងក៏ចលាចលពេញវាំងខ្លះរត់ទៅខាងស្ដាំខ្លះរត់ទៅខាងឆ្វេងខ្លះរត់មិនរួចក៏ត្រូវគេសម្លាប់«ម្ចាស់ប្អូនហេតុអីក៏ធ្វើបែបនេះ»ចនជុងយ៉នដែលជារាំជទាយាទថ្ងៃនេះជាថ្ងៃដែលទ្រង់សោយរាជតែព្រះអនុជទ្រង់បែរជាបះបោរឡើងមក
«យើងចង់បានអំណាចយើងចង់ក្លាយជាស្ដេចរឿងអីដែលឯងក្លាយជាស្ដេចបានយើងមិនអាចនោះ»ព្រះអង្គម្ចាស់ជុងហូក៏យកដាវទៅចាត់ការព្រះអង្គជុងយ៉នតែម្ដងអ្នកទាំងពីរក៏ប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា
ខាងក្រៅវាំង«បុត្រាមាតាបុត្រត្រូវតែរត់ដឹងទេ»ព្រះមហេសីរបស់ព្រះអង្គជុងយ៉ននិយាយប្រាប់បុត្រខ្លួនដែលមានព្រះជន្មទើបតែ៦វស្សាប៉ុណ្ណោះ
«ព្រះមាតាហ៊ឹកៗមាតា»ក្មេងតូចយំយ៉ាងខ្លាំង
«នោះនាងនៅទីនោះ»ភ្លាមៗនោះទាហ៊ានប្រមាណក៏រត់មកពីចម្ងាយ
«ឆាប់ទៅបុត្ររត់ទៅមុខកុំត្រឡប់មកវិញឲ្យសោះទៅ»
«ព្រះមាតា..ហ៊ឹកៗ»ក្មេងតូចក៏រត់ទៅមុខចំណែកព្រះហេសីក៏ត្រូវពួកទាហ៊ានចាប់ខ្លួនទៅ
កន្លែងមួយ«យ៉ាងមិចដែរព្រះមហេសីដ៏ខ្ពង់ខ្ពស់ពេលមកត្រូវគេចាប់ចឹងមានអារម្មណ៍យ៉ាងមិចដែរ»នារីម្នាក់និយាយទាំងលូកដៃទៅច្របាច់ថ្ពាល់ព្រះមហេសីជាប់
«ចង់កាប់ចង់សម្លាប់ក៏ធ្វើមកកុំនិយាយច្រើនពេកអី»ព្រះមហេសីក៏តបទ្រង់មិនខ្លាចអ្វីឡើយព្រោះថាបេះដូង(កូន)របស់ទ្រង់មានសុវត្ថិភាពទៅហើយ
«កុំប្រញាប់ពេកអីព្រះពរពួកឯងយកដាវឲ្យយើង»នារីម្នាក់នោះក៏ទទួលយកដាវពីទាហ៊ានមករួចក៏ចាក់ព្រះមហេសីរហូតដល់ដាវធ្លុះដល់ខាងក្រោយខ្នងទ្រង់

YOU ARE READING
រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)
Action«ស្នេហារបស់យើងវាបានចប់ហើយ ដំបូងឡើយខ្ញុំគ្រាន់តែគិតថាខ្លួនឯងជារាស្រ្តសាមញ្ញពិតជាមានសំណាងណាស់ដែលបាន អង្គម្ចាស់មកសព្វព្រះទ័យលើខ្ញុំម្ចាស់ តែតាមពិតវាគឺជាសំណាងអាក្រក់ទៅវិញទេ ព្រោះតែពូជពង្សរបស់អង្គម្ចាស់បានសម្លាប់មាតាបិតារបស់ខ្ញុំយ៉ាងព្រៃផ្សៃ ឈាមគឺត្រូវសង...