នាពេលយប់កម្មវិធីសំពះព្រះខែក៏ប្រារព្ធឡើងមនុស្សម្នានៅក្នុងនគរសប្បាយរីករាយនិងនាំគ្នាលេងល្បែងកំសាន្តទៅតាមចំណាប់អារម្មណ៍របស់ពួកគេចំណែកឯព្រះអង្គជាមួយនឹងថេហ្យុងឯងនេះវិញក៏បន្លំខ្លួនចូលមកក្នុងចំណោមប្រជាជនធម្មតាផងដែរព្រោះធ្វើបែបនេះវាងាយស្រួលនៅក្នុងការដេីរកំសាន្តមិនពិបាកទើសទាល់
«អា នោះគឺជាអ្វីទៅព្រះអង្គ?»ថេយ៍ចង្អុលទៅហាងមួយដែលមានព្យួរទៅដោយគោមភ្លឺស្អាតៗវាមានរូបដូចជាទន្សាយ..ខ្លានិងរូបជាច្រើនផ្សេងទៀត
«នោះគឺជាគោមអូនចង់បានវាមែនទេ?»ឃើញកែវភ្នែករាងតូចសម្លឹងទៅគោមទាំងអស់នោះមិនដាក់ភ្នែកបែបនេះព្រះអង្គក៏អូសដៃគេទៅកន្លែងព្យួរគោមនោះតែម្ដង
«សុទ្ធតែស្អាតៗតេីខ្ញុំម្ចាស់... អរមិនមែនទេតើខ្ញុំអាចយកវាមួយបានទេ?»
«យកប៉ុន្មានក៏បានដែរឱ្យតែម្ចាស់អូនពេញចិត្តលោកថៅកែ...»
«លោកម្ចាស់ត្រូវការគោមមួយណាដែរនេះសុទ្ធតែជាគោមស្អាតៗ»
«អូនយកមួយណារើសទៅ»ព្រះអង្គក៏ងាកមកសួរកាយតូចដែរកំពុងតែងេីយទៅមើលគោមដែលនៅហួសក្បាលរបស់ខ្លួន
«ខ្ញុំយកគោមរូបទន្សាយនោះមួយ...»
«អស់ប៉ុន្មានដែរលោកថៅកែ»
«៥កាក់ប្រាក់លោកម្ចាស់»បន្ទាប់ពីឱ្យប្រាក់ទៅលោកថៅកែនោះហើយថេយ៍នឹងព្រះអង្គក៏ទៅបណ្ដែតប្រទីបជាមួយនឹងគ្នាវិញម្ដង
«ស្អាត....ស្អាតខ្លាំងណាស់ខ្ញុំមិនដែលឃើញពីមុនមកទេ»ថេយ៍ញញឹមយ៉ាងសប្បាយរីករាយសម្លឹងមើលទៅប្រទីបរាប់លានដែលបណ្តែកនៅក្នុងទឹក
«អូនស្រស់ស្អាតខ្លាំងណាស់ដែរណា»ព្រះអង្គសម្លឹងមើលផ្ទៃមុខរបស់ថេយ៍មិនដាក់ភ្នែកថែមទាំងពោលពាក្យសរសើរទៀតផងទោះបីជាមុខរបស់ថេយ៍នៅមានស្នាមក៏ពិតមែនប៉ុន្តែមិនអាចលាក់បាំងសម្រស់ដ៏ល្អឥតខ្ចោះរបស់គេបានទេ
«ថេយ៍ចង់បណ្តែតប្រទីបដែរ»ថេយ៍ក៏ចាប់អង្រួនដើមដៃរបស់ព្រះអង្គ
«បានហើយឥឡូវនេះទ្រង់បួងសួងទៅ»
«ធ្វើបែបនេះ..តើវានឹងបានសម្រេចមែនទេ?»
YOU ARE READING
រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)
Acción«ស្នេហារបស់យើងវាបានចប់ហើយ ដំបូងឡើយខ្ញុំគ្រាន់តែគិតថាខ្លួនឯងជារាស្រ្តសាមញ្ញពិតជាមានសំណាងណាស់ដែលបាន អង្គម្ចាស់មកសព្វព្រះទ័យលើខ្ញុំម្ចាស់ តែតាមពិតវាគឺជាសំណាងអាក្រក់ទៅវិញទេ ព្រោះតែពូជពង្សរបស់អង្គម្ចាស់បានសម្លាប់មាតាបិតារបស់ខ្ញុំយ៉ាងព្រៃផ្សៃ ឈាមគឺត្រូវសង...