«ម្ចាស់ក្មួយរបស់យេីង»នឹកឃេីញដល់រឿងនេះភ្លាមយ៉ុងហ្គីក៏ប្រញាប់ចេញពីដំណាក់យ៉ាងលឿន
ដំណាក់ព្រះអង្គ
«អ៊ុះ..លោកមេទ័ពមករកព្រះអង្គមែនទេ?»បឺរីនាងកំពុងតែប្រាប់ពួកភីលៀអោយលេីកអាហារចេញពីដំណាក់ព្រះអង្គវិញព្រោះតែម្ចាស់ប្រុសគិតថាក្អួតចង្អោរញុាំអាហារទាំងអស់នេះមិនកេីតឡេីយ
«យេីងមករកម្ចាស់ប្រុសទ្រង់នៅខាងក្នុងទេ»
«ម្ចាស់ប្រុសមិនស្រួលព្រះកាយប្រហែលជាមិនអាចជួបលោកមេទ័ពបានទេ តែចាំខ្ញុំទៅសួរទ្រង់សិន»
«ហុឹម..»យ៉ុងហ្គីក៏យល់ព្រមឈរនៅខាងមុខដំណាក់រង់ចាំការអនុញ្ញាត្តិពីម្ចាស់ប្រុស
«ម្ចាស់ប្រុសអោយលោកមេទ័ពចូលគាល់»
«តេីលោកមេទ័ពមានអ្វីចង់និយាយជាមួយយេីង?»ឃេីញលោកមេទ័ពចូលទៅ ថេយ៍ក៏រៀបរឹកមកធម្មតាវិញទាំងដែលខ្លួននៅវិលមុខនៅឡេីយចំណែកឯព្រះអង្គមិនបាននៅមេីលថែរាងតូចនោះទេព្រោះទ្រង់មានភារកិច្ចដែលត្រូវធ្វេីប៉ុន្តែទ្រង់ក៏បានអោយសេនាយាមយ៉ាងតឹងរឹងថែមទាំងដាក់បញ្ជាមិនអោយម្ចាស់ប្រុសយាងទៅណាឡេីយ
«ព្រះ..ព្រះភក្ត្ររបស់ទ្រង់...»យ៉ុងហ្គីគេមិនបានដឹងរឿងដែលមានគេធ្វេីបាបថេហ្យុងឡេីយដូច្នោះហេីយទេីបគេភ្ងាក់ផ្អេីលមិនស្ទេីនោះទេ
«សូមទោស..ធ្វេីអោយលោកមេទ័ពភិតភ័យហេីយ»ថេយ៍ក៏ប្រយាប់បែរមុខចេញពីយ៉ុងហ្គី
«អ្នកណាធ្វេីអីឯងប្រាប់យេីងមកហេតុអីក៏ឯងក្លាយជាបែបនេះ?»យ៉ុងហ្គីក៏ ហ៊ានដេីរមកកាន់តែជិតរាងតូចហេីយស្រែកសម្លុតថេយ៍ទៀតផងក៏ព្រោះតែ ខ្លួនបារម្ភ
«ហេតុអីក៏ធ្វេីដូចជាពាក់ព័ន្ធនឹងយេីងម្ល៉េះ?លោកជាស្អីទេីបហ៊ានហៅយេីងដោយសព្វនាមនេះ»ថេយ៍ក៏មានអារម្មណ៍ខឹងមិនតិចឡេីយពេលដែរលោកមេទ័ពនេះហៅខ្លួនដោយសព្វនាមកាលនៅក្នុងព្រៃអាចថាឥឡូវថេយ៍មិនដូចពីមុនឡេីយគេឆេវឆាវហេីយក៏ឆាប់ខឹង
«ព្រោះតែយេីងជាម្ចាស់មារបស់ឯង»ចម្លេីយរបស់យ៉ុងហ្គីធ្វេីអោយកាយតូច ភ្លឹកមួយសន្ទុះទេីបទាញអារម្មណ៍ខ្លួនឯងមកដូចដេីមវិញរួចក៏ងាកមុខមកប្រឈមនឹងយ៉ុងហ្គី
YOU ARE READING
រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)
Боевик«ស្នេហារបស់យើងវាបានចប់ហើយ ដំបូងឡើយខ្ញុំគ្រាន់តែគិតថាខ្លួនឯងជារាស្រ្តសាមញ្ញពិតជាមានសំណាងណាស់ដែលបាន អង្គម្ចាស់មកសព្វព្រះទ័យលើខ្ញុំម្ចាស់ តែតាមពិតវាគឺជាសំណាងអាក្រក់ទៅវិញទេ ព្រោះតែពូជពង្សរបស់អង្គម្ចាស់បានសម្លាប់មាតាបិតារបស់ខ្ញុំយ៉ាងព្រៃផ្សៃ ឈាមគឺត្រូវសង...
