ភាគ4: យេីងសុំបានទេ🔥

2.4K 80 0
                                        


ពេលល្ងាច

មនុស្សនៅក្នុងរាជវាំងទាំងអស់ក៏បានដឹងដំណឹងថាអង្គម្ចាស់បានលេីកក្មេង ប្រុសម្នាក់ធ្វេីជាម្ចាស់ប្រុសប៉ុន្តែមិនដឹងថាជាអ្នកណាឡេីយស្របពេលដែល ទ្រង់កំពុងរៀបអភិសេធ

«ម្ចាស់ប្រុសយេីងនៅខាងក្នុងមែនទេ?»អង្គម្ចាស់គ្រាន់តែមកដល់ដំណាក់ភ្លាមក៏សួររកសំណព្វចិត្តខ្លួនបែកតែប៉ុន្មានម៉ោងសោះនឹកអេីយសែននឹក

«ព្រះពរម្ចាស់ប្រុសគឺនៅក្នុងសួនផ្កាខាងមុខដំណាក់នោះអ្នកអង្គម្ចាស់»អ្នកបម្រើតបសួនច្បារនោះមានចំងាយប្រហែល១០០ម៉ែត្រជាងពីរាជដំណាក់
អង្គម្ចាស់ឮបែបនេះភ្លាមក៏សំដៅទៅសួនផ្កាយ៉ាងលឿន

«អង្គម្ចាស់»បឺរីឧទានបន្ទាប់ពីឃេីញអង្គម្ចាស់យាងចូលមកតែក៏ប្រញាប់ចាកចេញព្រោះអង្គម្ចាស់បានបកដៃអោយនាងចេញទៅ

«ហុឹម...»ថេយ៍ភ្ញាក់ព្រេីតបន្ទាប់ពីមានដៃអ្នកណាមិនដល់មកអោបខ្លួនពីក្រោយ

«ជាយេីងទេម្ចាស់ប្រុសមាននៅឈឺត្រង់ណាទៀតទេ»ទ្រង់សួរនាំបណ្ដើរអោបរាងតូចបណ្ដើរបានអោបម្ចាស់បេះដូងហេីយក៏អោនទៅស្រង់ក្លិនខ្លួនគេមកទុកពេញសួត
លែងខ្ញុំម្ចាស់ទៅក្រាបទូល»ថេយ៍បេះដៃអង្គម្ចាស់ចេញពីខ្លួនហេីយថយក្រោយមួយជំហាន

«ម្ចាស់ប្រុសខឹងយេីងដែរមិននៅក្បែរម្ចាស់ប្រុសកាលពីព្រឹកមិញមែនទេ អោយយេីងសុំទោសយេីង...»នេះជាលេីកទីមួយហេីយដែងអង្គម្ចាស់ ជុងហ្គុកម៉ារីហាត្រានិយាយពាក្យសុំទោស

«ខ្ញុំម្ចាស់ត្រឹមជាមនុស្សកំដរអារម្មណ៍របស់ទ្រង់ខ្ញុំម្ចាស់មិចនឹងហ៊ានខឹងទ្រង់ទៅក្រាបទូល»

«ហេតុអីម្ចាស់ប្រុសមានបន្ទូលដូច្នេះ»

«ហេតុអីទ្រង់កុហកខ្ញុំម្ចាស់»ថេយ៍ចាប់ផ្តេីមទឹកភ្នែករលីងរលោងហេីយ ឈឺណាស់ពីយប់គេគេងជាមួយខ្លួនព្រឹកឡេីងក៏ទៅរៀបអភិសេធជាមួយអ្នកផ្សេង

«តេីម្ចាស់ប្រុសទ្រង់សំដៅលេីអ្វី?»

«ទ្រង់យកខ្ញុំម្ចាស់មកដេីម្បីកំដរអារម្មណ៍មិនមែនស្រលាញ់ខ្ញុំម្ចាស់ទេមែនទេ? ហេតុអីទ្រង់មិនប្រាប់ទូលបង្គំតាមត្រង់ទៅថាទ្រង់ទៅរៀបអភិសេកនោះ»ទឹកភ្នែកដែលខំទប់នោះក៏ហូរមកម៉ាត់ៗតែម្តងវាឈឺណាស់ពេលយប់ក៏អោបគេងធ្វើរឿងផ្អែមល្ហែមពេលព្រឹកក៏ត្រូវរៀបអភិសេកជាមួយអ្នកដទៃអ្នកណាមិនឈឺចាប់នោះ

រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)Where stories live. Discover now