ភាគ24: បញ្ឆោតស្នេហ៍អធិរាជ

588 30 0
                                    

«ម្ចាស់ពូ...»រទេះសេះក៏ចេញដំណេីរទេីបធ្វេីឱ្យកាយតូចកាន់តែមិនស្រណុកចិត្តទឹកភ្នែកក៏ចេះតែស្រក់ចុះមកដោយហាមមិនបាន

«ម្ចាស់ប្រុសឈប់ព្រះកន្សែងទៅម្ចាស់ប្រុសព្រះកន្សែងច្រេីនចឹងមិនល្អដល់បុត្រក្នុងផ្ទៃឡេីយព្រះពរ»បឺរីនាងឈរមេីលថេយ៍នឹងយ៉ុងហ្គីមិញនេះឡេីយហូរទឹកភ្នែកតាមកាយតូចទៅហេីយមាត់នាងនិយាយហាមថេយ៍មិនឱ្យយំតែខ្លួននាងផ្ទាល់គឺកំពុងតែយំ

«យេីងនៅសល់តែទ្រង់ម្នាក់ទៀតប៉ុណ្ណោះយេីងមិនចង់បាត់បង់ទ្រង់ឡេីយ»គេសល់តែយ៉ុងហ្គីម្នាក់ប៉ុណ្ណោះដែលនៅក្បែរគេចុះបេីពេលនេះបាត់យ៉ុងហ្គីម្នាក់ទៀតតេីឱ្យគេរស់នៅរបៀបណាទៅ?

«ម្ចាស់ប្រុសក៏នៅមានខ្ញុំម្នាក់ដែរមិនអីទេណាឈប់ព្រះកន្សែងទៅបេីម្ចាស់ពូរបស់ម្ចាស់ប្រុសដឹងក៏ប្រាកដជាមិនសប្បាយព្រះទ័យឡេីយ»

«អុឹមម....!!នេះរបស់ម្ចាស់ប្រុសសោយវាបន្តិចទៅ»បឺរីនាងទាញនំពីក្នុងថងស្បោងហុចឱ្យកាយតូចតែថេយ៍ក៏ក្រវីក្បាលទាំងទឹកភ្នែកពេលនេះគេមិនឃ្លានអ្វីទាំងអស់អ្វីក៏គេញុាំមិនចូលដែរ

«កុំបែបនឹងអីណាម្ចាស់ប្រុស..ម្ចាស់ប្រុសមិនបានសោយអីតាំងពីព្រឹកម្ល៉េះម្ចាស់ប្រុសសោយបន្តិចទៅណា»

«ខ្ញុំមិនឃ្លានឡេីយយកទុកវិញចុះ»ថេយ៍គេតែក្រវីក្បាលចឹង

«ម្ចាស់ប្រុសមិនឃ្លានប៉ុន្តែក្មេងតូចដែលនៅក្នុងនោះគេប្រាកដជាឃ្លាន»

«ចាត់ទុកថាខ្ញុំសូមអង្វរម្ចាស់ប្រុសចុះណា ព្រះពរ»បឺរីហុចនំឱ្យថេយ៍ភ្ជាប់ជាមួយនឹងទឹកមុខបែបអង្វរកថេយ៍ឃេីញបែបនេះក៏ដងដង្ហេីមធំរួចក៏យកនំនោះមកដាក់ចូលមាត់

«យ៉ាងមិចដែរឆ្ងាញ់ដែលទេម្ចាស់ប្រុស?»

«អ្ហុឹម...ឆ្ងាញ់»ឆ្ងាញ់ខ្លាំងណាស់ដល់ថ្នាក់ធ្វេីឱ្យគេហូរទឹកភ្នែកលេបនំក្នុងកាល:ទេស:នេះប្រៀបដូចជាលេបដុំគ្រោះអញ្ចឹង

«ម្ចាស់ប្រុស....»បឺរីហៅកាយតូចតិចៗដំបូងនាងថានឹងយករឿងដែលនេះទៅទូលប្រាប់ជុងហ្គុកតែបន្ទាប់ពីនាងដឹងពីរឿងរ៉ាវរបស់ថេហ្យុងតាមរយ:លោកមេទ័ពមកនាងក៏ប្តូរចិត្តមិនធ្វេីបែបនោះវិញហេីយក៏តាមមេីលថែបម្រេីរាងតូចរហូតមកដល់ពេលនេះ

រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)Where stories live. Discover now