«សូមក្រាបថ្វាយបង្គំព្រះអង្គ»ជីមីនចូលមកដល់ក៏លើកជង្គង់ចំពោះមកព្រះភ័ក្រ្តរបស់ព្រះរាជាខុសអីតែអ្នកដែលមកជាមួយខ្លួនប៉ុណ្ណោះ
«ពួកយើងជួបគ្នាម្ដងទៀតហើយជុងហ្គម៉ារីហាត្រា»អ្នកនៅក្នុងផ្សារទាំងអស់រួមទាំងព្រះរាជាក៏សម្លឹងមិនដាក់ទៅយ៉ុងហ្គីដែលនិយាយមុននេះ
«ម្ចាស់ពូ...»ថេយ៍ស្រឡាំងគាំងស្ទើរតែមិនជឿថានេះគឺជាលោកពូរបស់ខ្លួនពិតប្រាកដ
«ជីវិតរបស់ព្រះរាជទាយាទពិតជាថ្លៃខ្លាំងណាស់»ព្រះអង្គក៏ញញឹមបែបមនុស្សស្មានដល់
ថេយ៍វិញគេមិនបានខ្វល់អ្វីច្រើនឡើយក៏ងេីបពីរកន្លែងអង្គុយរបស់ខ្លួនរត់ស្ទុះទៅរកយ៉ុងហ្គីរួចកុហកឱបកាយមាំទាំងក្តីនឹករលឹកប៉ុន្តែគេមិនបាននិយាយអ្វីខ្លះហើយព្រោះតែសប្បាយចិត្តពេកដល់ថ្នាក់ហូរទឹកភ្នែកទៅហើយ«ថេយ៍...»ព្រះអង្គសម្លឹងមើលសកម្មភាពរបស់ពួកគទាំងពីរក្តាប់ដៃទាំងខឹងក្រោធប៉ុន្តែមិនអាចធ្វើអ្វីបាន
«អ្ហឹកៗៗហេតុអី្វក៏ម្ចាស់ពូនៅទីនេះទៅវិញ?»ថេយ៍ប្រលែងចេញពីការឱបទើបសម្លឹងមុខយ៉ុងហ្គីមិនដាក់
«អា៎ចុះឯងគិតថាយើងបើកទៅណាយើងមិនទៅណាឡើយដរាបណាយកមិនទាន់បានឃើញមុខចៅរបស់យេីងតែនៅក្នុងពោះរបស់ឯងទេនោះ»«អ្ហឹកៗៗៗហុឺ...សុំទោស»ថេយ៍ឮបែបនេះក៏យំហ៊ូ
តែម្តងកូនរបស់គេបានទៅបាត់ហើយហេតុអីក៏នៅរំលឹកពីគេទៀត?ដឹងដែរទេថាទ្រូងជាម្ដាយវាសែនក្តុកក្តួលប៉ុណ្ណា«ហេតុអីត្រូវសុំទោសយេីង?»យ៉ុងហ្គីជ្រួញចិញ្ចេីមទាំ
ងឆ្ងល់អ្នកដែលយំនៅចំពោះមុខខ្លួននេះ«កុំប៉ះគេ..»ដោយការហួងហែងពេកព្រះអង្គក៏ចុះពីលើរាជបាល្ល័ង្គចូលមកក្រសោបកាយតូចដែលយំសសឹកនោះ
«អ្ហឹកៗៗហុឺ...»ថេយ៍ខ្ទប់នឹងទ្រូងរបស់ព្រះអង្គយំសឺតសត
«ហេតុអីក៏ឯងមិនឆ្លើយនឹងយេីងហេតុអីចាំបាច់សុំទោស?»
«គេលែងនៅទីនេះទៀតហើយទ្រង់ក៏មិនគួររំលឹកពីគេដែរបែបនេះវាកាន់តែធ្វើឱ្យម្ចាស់ប្រុសមិនស្រួលព្រះទ័យទ្រង់យល់ទេ?»
![](https://img.wattpad.com/cover/347240463-288-k373662.jpg)
YOU ARE READING
រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)
Action«ស្នេហារបស់យើងវាបានចប់ហើយ ដំបូងឡើយខ្ញុំគ្រាន់តែគិតថាខ្លួនឯងជារាស្រ្តសាមញ្ញពិតជាមានសំណាងណាស់ដែលបាន អង្គម្ចាស់មកសព្វព្រះទ័យលើខ្ញុំម្ចាស់ តែតាមពិតវាគឺជាសំណាងអាក្រក់ទៅវិញទេ ព្រោះតែពូជពង្សរបស់អង្គម្ចាស់បានសម្លាប់មាតាបិតារបស់ខ្ញុំយ៉ាងព្រៃផ្សៃ ឈាមគឺត្រូវសង...