«ម្ចាស់ប្រុសដឹងព្រះកាយហើយមែនទេព្រះពរ»បឺរីចូលមកដោយក្នុងដៃមានកាន់ថាសម្ហូបអាហាររួចនាងក៏ដាក់របស់ទាំងនោះទៅម្ខាង
«អុឹមតើបងទើបមកពីណា?»ថេយ៍សួរបែបនេះព្រោះពេលដែលគេដឹងខ្លួនមិនឃើញនាងឡើយ
«ខ្ញុំម្ចាស់មិនបានទៅណាឡើយគឺនៅខាងក្រៅនេះទេក្រាបទូលម្ចាស់ប្រុសឃ្លានឬនៅព្រះពរនេះខ្ញុំម្ចាស់បានយកបបរជាមួយនឹងនំដែលម្ចាស់ប្រុសចូលចិត្តមកណា»នាងទៅលើកចានបបរនឹងដួសមួយស្លាប់ព្រាដើម្បីបញ្ចុករាងតូច
«បងដឹងហើយមែនទេ?»
«រឿងដែលម្ចាស់ប្រុសកំពុងតែមានព្រះគ៌តមែនទេព្រះពរ»ថេយ៍ឮសម្ដីរបស់បឺរីហេីយញញឹមតិចៗហើយក៏ងក់ក្បាល
Skip
ក្នុងព្រះរាជវាំងនគរចូសិន
«តើព្រះបិតាយ៉ាងម៉េចហើយក្រាបទូល?»ជុងហ្គុកចូលមកក្នុងដំណាក់បិតាមាតារបស់ទ្រង់នឹងសួរនាំពីព្រះរាជសុខភាពរបស់បិតាទ្រង់ពីមាតារបស់ទ្រង់
«គ្មានសង្ឃឹមឡើយបុត្រចុះក្រែងបុត្រមានបន្ទូលថាទៅរកម្ចាស់ប្រុសរបស់បុត្រនោះអីហេតុអីក៏បុត្រត្រឡប់មកវិញដូច្នេះ»ព្រះមហាក្សត្រយ៉ានីសម្លឹងមើលទឹកមុខរបស់បុត្រទ្រង់មិនដាក់ភ្នែកទើបដាច់ចិត្តសួរ
«រឿងនេះចាំបុត្រទូលព្រះមាតាតាមក្រោយ»
«រាជពេទ្យបាននិយាយថាពេលនេះបិតារបស់បុត្រគឺ
ក្លាយជាមនុស្សរុក្ខជាតិទៅហើយ»ជំងឺរុក្ខជាតិគឺមិនស្លាប់នោះទេប៉ុន្តែមនុស្សម្នាក់នោះហ្នឹងមិនអាចកម្រើករឿងនិយាយធ្វើសកម្មភាពណាមួយបានឡើយ«ហេតុអី..ហេតុអី្វទៅមាតា?»
«រាជពេទ្យក៏បានរកឃើញឱសថពុលនៅក្នុងតែរបស់បិតារបស់បុត្រដែលទ្រង់តែងតែសោយវាជាប្រចាំ»
«បុត្រនេះចំជាល្ងីល្ងើមែនដែលមិនបានយកព្រះទ័យទុក្ខដាក់នឹងបិតានោះ ឱ្យបុត្រសុំព្រះរាជទានទោស»ជុងហ្គុកព្រះអង្គក៏លុតជង្គង់ចំពោះមុខបិតារបស់ទ្រង់ដែលកំពុងតែផ្ទុំជាមនុស្សរុក្ខជាតិនោះ

YOU ARE READING
រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)
Боевик«ស្នេហារបស់យើងវាបានចប់ហើយ ដំបូងឡើយខ្ញុំគ្រាន់តែគិតថាខ្លួនឯងជារាស្រ្តសាមញ្ញពិតជាមានសំណាងណាស់ដែលបាន អង្គម្ចាស់មកសព្វព្រះទ័យលើខ្ញុំម្ចាស់ តែតាមពិតវាគឺជាសំណាងអាក្រក់ទៅវិញទេ ព្រោះតែពូជពង្សរបស់អង្គម្ចាស់បានសម្លាប់មាតាបិតារបស់ខ្ញុំយ៉ាងព្រៃផ្សៃ ឈាមគឺត្រូវសង...