ភាគ7: យេីងស្រលាញ់ថេហ្យុង

1K 56 0
                                    

មួយសន្ទុះក្រោយ

«រួចរាល់ហើយក្រាបទូល»រាជពេទ្យក៏និយាយឡើងពេលរំុរបួសឲ្យថេហ្យុងរួចចំណែកឯរាងតូចក៏គេងលក់តែរបួសបានធូរបន្តិច

«ខ្ញុំម្ចាស់សូមថ្វាយបង្គំលាព្រះពរ»ស្នំយ៉ុងក៏ក្រាបទូលលាព្រះអង្គរួចក៏ដើរចេញទៅតែ...

«ឈប់!!»ព្រះអង្គ

«ព្រះអង្គទ្រង់មានកិច្ចការអ្វីជាមួយខ្ញុំម្ចាស់ឬ»ស្នំយ៉ុងក៏បែរមករកព្រះអង្គទាំងភ័យៗក្នុងចិត្ត

«នាងយកស្អីមកឲ្យម្ចាស់ប្រុសរបស់យើង»ព្រះអង្គ

«ខ្ញុំម្ចាស់...ខ្ញុំម្ចាស់យកស៊ុបយ៉ិនសិនមកថ្វាយព្រះពរ»ស្នំយ៉ុង

«នេះព្រះពរបឺរីក៏យកយ៉ិនសិនដែលធ្លាក់នោះឲ្យព្រះអង្គ

«រាជពេទ្យពិនិត្យមើលបន្តិចទៅមើល»ព្រះអង្គក៏ហុចយ៉ិនសិនឲ្យរាជពេទ្យពិនិត្យមើល..រាជពេទ្យក៏ហិតបន្តិចនិងយកម្ជុលមកចាក់បន្តិចរួចក៏មើលមុខប្អូនស្រីខ្លួន

«មានអ្វីនៅក្នុងថ្នាំនេះទេ»ព្រះអង្គ

«គឺ..គឺ..គ្មានអីទេវាគ្រាន់តេស៊ុបយ៉ិនសិនជំនួយសុខភាពធម្មតាបោះុណ្ណោះក្រាបទូល»រាជពេទ្យ

«ល្អ!!លោកត្រឡប់ទៅវិញទៅអស់ការងារលោកហើយ»ព្រះអង្គ

«ក្រាបថ្វាយបង្គំលាព្រះអង្គ»ស្នំយ៉ុងនិងរាជពេទ្យក៏នាំគ្នាចេញទៅមកម្នាក់ៗ ភ័យយ៉ាងខ្លាំង
តាមផ្លូវ

«ហេតុអីក៏អូនធ្វើបែបនេះប្រសិនជាព្រះអង្គចាប់បាននោះ»រាជពេទ្យក៏ស្ដីឲ្យប្អូនរបស់ខ្លួនដែលធ្វើអីមិនគិតការរាក់ជ្រៅសោះនេះកុំតែនាយជាអ្នកពិនិត្យចុះបើអ្នកផ្សេងវិញនោះប្អូនរបា់នាយប្រាកដជាដាច់ក្បាលដោយសារតែចង់ធ្វើឃាតម្ចាស់ប្រិសដោយថ្នាំពុលមិនខាង

«បងកុំមកចេះវាជារឿងរបស់ខ្ញុំទេ»ស្នំយ៉ុងដើរទៅមុនទាំងខឹងតិចៗ

ក្នុងដំណាក់ព្រះអង្គ

«សុំទោសមកពីយើងមើលថែទ្រង់មិនបានល្អ»ព្រះអង្គក៏អង្អែលដៃរាងតូចថ្នមៗរួចក៏យកមកថើប

«ហ៊ឹមៗ..»ហ្វីមកលិតដៃព្រះអង្គតែទ្រង់ក្រវាសចេញ

«ចេញទៅឲ្យឆាប់ទៅកុំឲ្យយើងឃើញមុខឯងទៀតឲ្យសោះ»ដោយសារកំហឹងទ្រង់ក៏កំហកដាក់ហ្វីតោកំណាចក៏ហក់ចេញតាមបង្អួចបានទៅ

រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)Where stories live. Discover now