ក៏ព្រោះតែពួកទាហានចូសិនបានចាប់ប្រជាជនរបស់នគរយ៉ុងដើម្បីធ្វើជា ទាសករពេលនោះទូលបង្គំគ្រាន់តែទៅជួយពួកគេប៉ុណ្ណោះក្រាបទូល»
«ប៉ុន្តែចូលសិនគិតថាលោកកំពុងតែបះបោរហើយណាលោកមេទ័ពយុីន»
«បើអញ្ចឹងតើឱ្យទូលបង្គំធ្វើយ៉ាងម៉េចទៅក្រាបទូលឬក៏ឈរមើលឲ្យពួកគេចាប់ប្រជានុរាស្ត្រយើងយកទៅ»គាត់ជាមេទ័ពទាំងមូលមានតួនាទីការពារប្រជាជន ដូច្នេះមិនអាចឈរមើលគេសម្លាប់ប្រជាជនខ្លួននៅនឹងមុខបានឡើយ
«ចុះបើសិនជាចូសិនខឹងនឹងលោកហើយស្រាប់តែធ្វើសង្គ្រាមមកលើយើងនោះតើវានឹងមានប្រជាជនស្លាប់ច្រើនប៉ុណ្ណាទៅ??កុំព្រោះតែបញ្ហាតូចតាចធ្វើឲ្យខូចរឿងធំឲ្យសោះ»
«លើកក្រោយទូលបង្គំនឹងពិចារណាឲ្យបានជ្រៅជ្រះជាងនេះ»
«ហុឹមយើងមានរឿងចង់ឱ្យលោកធ្វើ»
«តេីជាអ្វីទៅក្រាបទូល?»
ក្នុងរាជវាំងចូសិន
«យ៉ាងម៉េចហើយរាជពេទ្យម្ចាស់ប្រុសរបស់យើងកើតអ្វីរឺអត់?»ព្រះអង្គអង្គុយមើលរាជពេទ្យស្ទាបជីបចររបស់ម្ចាស់ប្រុសខ្លួនទាំងអន្ទះសារចង់ដឹងចម្លើយ
«គឺម្ចាស់ប្រុសទ្រង់កំពុងតែ...»រាជពេទ្យមិនទាន់បានបញ្ចប់ប្រយោគរបស់គាត់ផងយ៉ុងស៊ូលក៏ស្រាប់តែចូលមកក្នុងដំណាក់ដោយគ្មានការអនុញ្ញាត
«ក្រាបថ្វាយបង្គំព្រះអង្គពេលនេះនៅក្នុងរាជវាំងកំពុងតែមានរឿងធំហើយក្រាបទូល»យ៉ុងស៊ូលលុតជង្គង់ចំពោះព្រះភ័ក្ររបស់ព្រះអង្គ
«មានរឿងអីហេតុអីក៏ឯងភ័យស្លន់ស្លោបែបនេះ?»
«ព្រះអង្គគួរតែយាងទៅទតដោយផ្ទាល់ណាក្រាបទូលព្រោះទូលបង្គំពិបាកបកស្រាយណាស់ក្រាបទូល»
«ហុឹម..បឺរីជូនដំណើរលោករាជពេទ្យហេីយបើគ្មានការអនុញ្ញាតពីយើងអ្នកណាក៏មិនឲ្យចូលមកក្នុងដំណាក់ជាដាច់ខាត»មុននឹងយើងទៅព្រះអង្គក៏មិនភ្លេចដាក់រាជបញ្ជាដើម្បីសុវត្ថិភាពរបស់ម្ចាស់ប្រុសខ្លួនដែរ
«ទទួលបញ្ជាព្រះអង្គ»
Skip
ដំណាក់របស់ព្រះមហាក្សត្រយ៉ានី
YOU ARE READING
រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)
Action«ស្នេហារបស់យើងវាបានចប់ហើយ ដំបូងឡើយខ្ញុំគ្រាន់តែគិតថាខ្លួនឯងជារាស្រ្តសាមញ្ញពិតជាមានសំណាងណាស់ដែលបាន អង្គម្ចាស់មកសព្វព្រះទ័យលើខ្ញុំម្ចាស់ តែតាមពិតវាគឺជាសំណាងអាក្រក់ទៅវិញទេ ព្រោះតែពូជពង្សរបស់អង្គម្ចាស់បានសម្លាប់មាតាបិតារបស់ខ្ញុំយ៉ាងព្រៃផ្សៃ ឈាមគឺត្រូវសង...
