នៅក្នុងរាជវាំងចូសិន
«នាងថាមិច!!បុត្រយេីងទៅធ្វេីសង្គ្រាមដោយផ្ទាល់មែនទេ?ចុះហេតុអីក៏គេមិនទូលប្រាប់យេីងបែបនេះ»ព្រះមហាក្សត្រយានីព្រួញព្រះទ័យយ៉ាងខ្លាំងពេលដែលមានភីលៀងម្នាក់បានចូលមកទូលប្រាប់ទ្រង់ដូច្នេះ
«ព្រះមាតា..»ព្រះមហេសីក៏បានយាងចូលមកក្នុងដំណាក់របស់ព្រះមហាក្សត្រយានីនឹងបានធ្វេីការគោរពទ្រង់តាមទម្លាប់
«បុត្រីយាងមករកមាតាបែបនេះតេីមានរឿងអ្វីមែនទេ??»ព្រះមហាក្សត្រយានីក៏ចាប់ដៃព្រះនាងមូរ៉ាទៅអង្គុយលេីតុឈេីមួយដោយមានក្បាច់រចនាយ៉ាងល្អឯក
«ខ្ញុំម្ចាស់បានឮមកថាព្រះអង្គយាងទៅធ្វេីសង្គ្រាមដោយផ្ទាល់តេីទ្រង់មានបានទទួលដំណឹងអ្វីពីព្រះអង្គដែលទេព្រះមេ?»ព្រះមហេសីមានបន្ទូលទាំងបង្ហាញកាយវិការបែបព្រួយបារម្ភយ៉ាងខ្លាំង
«យេីងនៅមិនទាន់ដឹងឡេីយ»ព្រះមហាក្សត្រយានីទម្លាក់ទឹកមុខចុះទ្រង់ក៏ព្រួយព្រះទ័យមិនចាញ់ព្រះមហេសីដែរ
«ព្រះមហាក្សត្រយានីនឹងព្រះមហេសីកុំព្រួយព្រះទ័យពេកអីខ្ញុំម្ចាស់ជឿថាព្រះអង្គនឹងមានសុវត្តិភាពហេីយក៏ជ័យជំនះចូលមកនគរទៀតផងព្រោះទ័ពនគរយ៉ុងគឺមានតិចខ្លាំងណាស់ត្រឹម១ពាន់អ្នកប៉ុណ្ណោះបេីធៀបនឹងទ័ពរបស់ចូលសិនគឺ២មុឺននាក់ឯណោះព្រះពរ»មៃ..ដែលជាជំនិតរបស់ម្ចាស់ក្សត្រយានីក៏រៀបរាប់ប្រាប់ទ្រង់ទាំងពីតាមអ្វីដែលខ្លួនដឹងមក
«ទោះបីជាយ៉ាងណាយេីងនៅតែព្រួយបារម្ភអញ្ចឹង»ព្រះមហាក្សយានីដកដង្ហេីមធំជាច្រេីនដងជាច្រេីនសារស្វាមីគេងលេីគ្រែមិនព្រមដឹងព្រះកាយចំណែកឯបុត្រទៅធ្វេីសង្គ្រាមបែបនេះតេីឱ្យទ្រង់ស្ងប់ព្រះទ័យយ៉ាងមិចទៅ
«ព្រះអង្គមានថ្វីដៃល្អបែបនេះគ្មានអ្នកណាអាចធ្វេីអ្វីទ្រង់បានឡេីយព្រះពរ»
«ស្តាយណាស់ដែលពេលនោះយេីងមិនបានសម្លាប់ទាយាទនគរយ៉ុងបណ្តោយឱ្យគេរត់រួចម្ល៉េះពេលនេះក៏គ្មានសង្គ្រាមរញេរញៃនេះកេីតឡេីងដែរ»ព្រះមហេសីនឹកគិតស្តាយក្រោយនូវរឿងកាលពីមុននោះកំហឹងនឹងការព្រួយបារម្ភក៏រត់ចូលមកក្នុងព្រះកាយរបស់ទ្រង់
ក្រឡេកមេីលមករទេះរាងតូចឯនេះវិញក៏កំពុងតែធ្វេីដំណេីរឥឈប់ឈរដេីម្បីឆាប់បានឆ្ពោះចូលទៅរាជធានីយ៉ុងនៅតាមផ្លូវកាយតូចក៏ឃេីញមានក្មេងតូចៗជាមួយនឹងមនុស្សចាស់ជរាស្បែកគ្របឆ្អឹងមេីលទៅពួកគដូចជាមិនបានញុាំអីជាយូមកហេីយ
![](https://img.wattpad.com/cover/347240463-288-k373662.jpg)
YOU ARE READING
រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)
Acción«ស្នេហារបស់យើងវាបានចប់ហើយ ដំបូងឡើយខ្ញុំគ្រាន់តែគិតថាខ្លួនឯងជារាស្រ្តសាមញ្ញពិតជាមានសំណាងណាស់ដែលបាន អង្គម្ចាស់មកសព្វព្រះទ័យលើខ្ញុំម្ចាស់ តែតាមពិតវាគឺជាសំណាងអាក្រក់ទៅវិញទេ ព្រោះតែពូជពង្សរបស់អង្គម្ចាស់បានសម្លាប់មាតាបិតារបស់ខ្ញុំយ៉ាងព្រៃផ្សៃ ឈាមគឺត្រូវសង...