«អ្ហឹម..អា៎..កុំ..កុំ..កុំសម្លាប់មាតាបិតាយេីង.អ្ហឹកៗៗ»ថេយ៍បេីកមាត់ស្រែកឮៗទាំងមមីមមេីល
«ម្ចាស់អូនទ្រង់កេីតអីអស់អីហេីយៗមានយេីងនៅទីនេះហេីយ»ព្រះអង្គក៏លេីកដៃទៅអង្អែលមុខកាយតូចដែលស្លេកស្លាំងនោះថេយ៍បេីកភ្នែកហេីយក៏ព្យាយាមងេីបអង្គុយទាំងខ្លួនគេនៅឈឺរួចក៏អោបព្រះអង្គ
«មានយេីងនៅទីនេះហេីយ»ព្រះអង្គក៏អោបតបទៅថេយ៍វិញទ្រង់ពិតជាសប្បាយចិត្តណាស់ពេលដែលគេមិនខឹងនឹងទ្រង់ហេីយថែមទាំងអោបទ្រង់បែបនេះនោះ
«អ្ហឹក...អា៎យ..អ្ហឹកៗ..»ថេយ៍ស្រែកហេីយក៏រុញព្រះអង្គចេញវិញបន្ទាប់ពីខ្លួនសម្លឹងទៅឃេីញអាវគ្រោះសមួយឆុតនៅក្បែរជញ្ចាំងវាគឺជាអាវគ្រោះសរបស់ព្រះអង្គជុងហូដោយជុងហ្គុកយកមកទុកនៅដំណាក់នេះដេីម្បីរំលឹកដល់ទ្រង់
«អ្ហឹកៗៗចេញទៅៗឯងជាឃាតករឯងសម្លាប់មាតាបិតារបស់យេីង»ថេយ៍រំកិលខ្លួនទៅកៀនជញ្ជាំងយកដៃអោបជង្គង់ស្រែកយំដូចមនុស្សដែលបាត់បង់
សតិ
«ថេយ៍នេះគឺជាយេីងណាយេីងជាជុងហ្គុកអូនចាំយេីងទេ»ជុងហ្គុកក៏យល់ស្ថានការថាពេលនេះកាយតូចគេកំពុងតែវិលវល់
«ជុងហ្គុក..កូន..កូន..ជុងហ្គុក..កូន..»ថេយ៍ដូចជានឹកឃេីញអ្វីម្យ៉ាងហេីយក៏យកដៃខ្លួនទៅស្ទៀបពោះខ្លួនដែលធ្លាប់តែមានសាច់តែពេលនេះវាបែរជារាបស្មេីរទៅវិញ
«កូន..កូន..គេទៅបាត់ហេីយយេីងសំុទោសដោយសារតែយេីងពេលនេះអូនចង់ធ្វេីអីមកលេីយេីងក៏បានដែរយេីងយល់ព្រមសូម្បីតែស្លាប់»ជុងហ្គុកព្យាយាមចូលជិតកាយតូច
«អ្ហឹកៗៗ..កូនខ្ញុំមិនបានស្លាប់ទេ..គេនៅក្នុងនេះ..គេក្នុងនោះលោកកុំចេះតែនិយាយ»កាយតូចក្រវីក្បាលតតាតទាំងទាំងភ្នែកទាំងមិនទទួលយកការពិតឡេីយ
«បុត្រគេបានទៅបានសុខហេីយ»ជុងហ្គុកទម្លាក់ព្រះភក្ត្រចុះបង្ហូរទឹកភ្នែក
«ទេ..កូនខ្ញុំនៅជាមួយខ្ញុំ..អ្ហឹកៗ..លោកជាអ្នកសម្លាប់កូនខ្ញុំលោកគឺជាឃាតករ អា៎!!.ឈឺ..»ថេយ៍ក៏ស្ទុះរត់ទៅចាប់កាំបិតនៅក្បែរនោះទាំងយកដៃខ្ទប់ពោះទាំងឈឺចុកចាប់ហេីយក៏មានឈាមហូរមកប្រលាក់ក្រណាត់សដែលរុំរបួសកាយតូចនោះដែរ
YOU ARE READING
រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)
Action«ស្នេហារបស់យើងវាបានចប់ហើយ ដំបូងឡើយខ្ញុំគ្រាន់តែគិតថាខ្លួនឯងជារាស្រ្តសាមញ្ញពិតជាមានសំណាងណាស់ដែលបាន អង្គម្ចាស់មកសព្វព្រះទ័យលើខ្ញុំម្ចាស់ តែតាមពិតវាគឺជាសំណាងអាក្រក់ទៅវិញទេ ព្រោះតែពូជពង្សរបស់អង្គម្ចាស់បានសម្លាប់មាតាបិតារបស់ខ្ញុំយ៉ាងព្រៃផ្សៃ ឈាមគឺត្រូវសង...
