ក្នុងព្រៃ
«ម្ចាស់ពូរបស់យើងនៅឯណា?»ថេហ្យុងដើរតាម
បុរសម្នាក់ដែលបាននាំផ្លូវខ្លួនជាមួយនឹងអ្នកបម្រើរបស់ខ្លួនចូលរហូតមកដល់ក្នុងព្រៃស្ងាត់«ព្រះរាជទាយាទបានឲ្យខ្ញុំមកជួយអង្គម្ចាស់ហើយពេលនេះទ្រង់កំពង់គង់នៅបន្ទាយដែលនៅមិនឆ្ងាយពីនេះឡើយដេីរតែបន្តិចទៀតគឺទៅដល់ហើយក្រាបទូល»
«ម្ចាស់ប្រុសជាអ្នកណាទៅ?»បឺរីនាងដើរបណ្ដើរនឹងជួយទប់កាយតូចផងដែរព្រោះខ្លាចតែគេទាក់ជើងដួល
«ខ្ញុំនឹងប្រាប់បងប៉ុន្តែមិនមែនពេលនេះឡើយតោះ»
«តើនៅឆ្ងាយទៀតដែរទេ?យើងវិលមុខណាស់»ដោយសារតែពន្លឺថ្ងៃខ្លាំងពេកធ្វេីឱ្យកាយតូចចាប់ផ្ដើមមិនស្រួល
«តែបន្តិចទេក្រាបទូល»
«ប៉ុន្តែម្ចាស់ប្រុសមិនស្រួលឡើយលោកអាចឈប់សិនបានទេ»
«មិនបានឡើយទ្រង់ឆាប់យាងតាមទូលបង្គំឲ្យលឿនមក»«មិនអីទេខ្ញុំអាចទៅរួច»ថេយ៍ក៏តោងដៃអ្នកបម្រើរបស់ខ្លួនបញ្ជាក់ថាខ្លួននៅមានកម្លាំងអាចដើរទៅមុខបានចំណាយពេលដើរយ៉ាងយូរអ្នកទាំងបីក៏បានមកដល់បន្ទាយកងទ័ពដែលនេះគឺនៅជាប់នឹងព្រំដែននគរចូលសិននិងនគរយ៉ុង
«បងអុឹម..»ចូលមកដល់បន្ទាយមិនទាន់បានប៉ុន្មានជំហានផងថេយ៍ក៏ស្រាប់តែសន្លប់តែម្ដង
«ម្ចាស់ប្រុសៗទ្រង់ឆាប់ទៅព្រះកាយឡើងកុំបំភ័យខ្ញុំម្ចាស់ឲ្យសោះណា លោកៗឆាប់ជួយម្ចាស់ប្រុសផង»បឺរីក្រសោបកាយតូចនៅនឹងដៃទះថ្ពាល់កាយតូចតិចៗប៉ុន្តែគេមិនដឹងខ្លួនឡើយ
.....«តេីម្ចាស់ក្មួយរបស់យើងយ៉ាងម៉េចហើយ?»យ៉ុងហ្គីអង្គុយចាំរាជពេទ្យពិនិត្យមើលថេហ្យុងដែលសន្លប់នោះយ៉ាងអន្ទះសារ
«នេះអាចជារឿងដែលភ្ញាក់ផ្អើលបំផុតដែលទូលបង្គំមិនធ្លាប់បានជួប»
«មានរឿងអ្វី?លោកឆាប់និយាយឱ្យលឿនទៅកុំក្បាច់ក្បូរច្រេីន»
«ម្ចាស់តូចកំពុងតែមានគភ៌ណាក្រាបទូលដូច្នេះហើយទើបបានព្រះរាជសុខភាពរបស់ម្ចាស់តូចទន់ខ្សោយបែបនេះ»ពាក្យសំដីរបស់រាជប៉ែនធ្វើឲ្យយ៉ុងហ្គី បឺរីនិងលោកមេទ័ពភ្ញាក់ផ្អើលមិនស្ទើរនោះទេដល់ថ្នាក់ម្នាក់ៗគាំងឡើងមួយសន្ទុះ
YOU ARE READING
រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)
Action«ស្នេហារបស់យើងវាបានចប់ហើយ ដំបូងឡើយខ្ញុំគ្រាន់តែគិតថាខ្លួនឯងជារាស្រ្តសាមញ្ញពិតជាមានសំណាងណាស់ដែលបាន អង្គម្ចាស់មកសព្វព្រះទ័យលើខ្ញុំម្ចាស់ តែតាមពិតវាគឺជាសំណាងអាក្រក់ទៅវិញទេ ព្រោះតែពូជពង្សរបស់អង្គម្ចាស់បានសម្លាប់មាតាបិតារបស់ខ្ញុំយ៉ាងព្រៃផ្សៃ ឈាមគឺត្រូវសង...