ភាគ2: គួរឲ្យចាប់អារម្មណ៍

2.4K 110 0
                                        

វត្តមានរបស់បុរសម្នាក់ដែលមានក្បួនកងទ័ពដង្ហែរ គ្រាន់តែប៉ុន្នេះក៏អាចសម្គាល់ដឹងថាឋានៈរបស់គេខ្ពង់ខ្ពស់យ៉ាងណាដែរ

«ឯង...ឯងជាអ្នកណា..អឹក»បន្ទាប់ពីឃេីញគ្នាវាដេកស្លាប់ម្នាក់នៅពេលដែល ជនមិនស្គាល់មុខគប់មួយកាំបិតចំទ្រូងប្រុសម្នាក់នោះក៏ស្រែកហេីយដេីរថយក្រោយ

«អត់កេរ្តិ៍ខ្មាសពិតមែនគ្នាច្រេីនព្រួតធ្វេីបាបក្មេងប្រុសតូចតែ ម្នាក់»បុរសម្នាក់នោះគឺជាខ្សែររាជវង្ស(ប្អូនប្រុសជីដូនមួយរបស់អង្គម្ចាស់ ជុងហ្គុកម៉ារីហាត្រា)មានព្រះនាមចនជុងខ្វាន់ម៉ារីហាថីស

«បេីឯងមិនចង់ងាប់ទេឆាប់ចេញពីផ្លូវយេីងទៅ»បុរសឃាតក២នាក់នោះក៏រក ផ្លូវរត់តែត្រូវជុងខ្វាន់ស្ទាក់មុខ

«អា៎....ពួកឯងដូចជាលេីកតម្កេីនខ្លួនឯងពេក
ហេីយមិនឃេីញទេហ៎ថាគ្នាឯង ងាប់ដោយសារអ្នកណា»ជុងខ្វាន់ជិះសេះមកស្ទាក់មុខពួកវាហេីយនាយក៏និយាយរួចសម្លឹងមេីលកាំបិតនៅនឹងដៃខ្លួន

«អ្នកអង្គម្ចាស់មានត្រូវរបួសត្រង់ណាដែលទេក្រាបទូល»ទាហានប្រមាណជា២០នាក់ក៏រត់ចូលមក

«ចាប់ខ្លួនពួកវាទៅ»ជុងខ្វាន់ក៏ចង្អុលទៅឃាតក២នាក់នោះបំណងអោយទាហានចាប់ខ្លួន

«សូមទុកជីវិតអោយពួកខ្ញុំផងពួកខ្ញុំធ្វេីក៏ព្រោះតែបញ្ជាគេនោះទេក្រាបទូល"ពួកនោះលុតជង្គង់រួចក្រាបក្បាល់ដល់ដីទាំងញ័រខ្លួនទទ្រើត

«ចាប់ពួកវាទៅសម្លាប់ចោលទៅតេីឯងមានត្រូវត្រង់ណាដែលទេ»បន្ទាប់ពីបញ្ជាទាហានហេីយជុងខ្វាន់ទ្រង់ក៏លោតចុះពីលេីខ្នងសេះរួចសំដៅទៅរករាងតូច

«ខ្ញុំមិនអីនោះទេអគុណលោកម្ចាស់ហេីយ»ថេយ៍អោនក្បាលគោរពជាការដឹងគុណ

«មិនអីនោះទេចុះផ្ទះឯងនៅឯណាប្រាប់យេីងមកចាំយេីងជូនទៅ»គ្រាន់តែ ឃេីញរាងតូចភ្លាមជុងខ្វាន់ទ្រង់សព្វព្រះទ័យលេីគេបាត់ទៅហេីយ

«អគុណលោកម្ចាស់ហេីយខ្ញុំមិនចង់រំខាន់លោកម្ចាស់ច្រើននោះទេ»ថេយ៍អោនគោរពទ្រង់ម្តងទៀតរួចក៏រៀបចំរបស់របរខ្លួន

រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)Where stories live. Discover now