ភាគ30: គេគ្រាន់តែសម្តែង

1.2K 47 0
                                        

«....»ថេយ៍មិននិយាយអ្វីឡេីយក៏ងាកសម្លឹងទៅបង្អួច

«តើម្ចាស់ប្រុសនៅតែមិនទាន់ជាទៀតឬព្រះអង្គ?»

«ហេុីយ...គេមិនព្រមសោយអ្វីឡើយវាកាន់តែធ្វើឱ្យយើងព្រួយព្រះទ័យ»

«តេីខ្ញុំម្ចាស់អាចសុំអនុញ្ញាតនិយាយជាមួយនឹងម្ចាស់ប្រុសតែពីរនាក់បានទេព្រះពរ?»ព្រះអង្គសម្លឹងមើលកាយតូចនិងព្រះមហេសីឆ្លាស់គ្នាទើបងក់ក្បាលយល់ព្រមទើបទ្រង់ចាកចេញពីក្នុងដំណាក់ទុកឲ្យពួកគេទាំងពីរនិយាយគ្នា

«ហុឹម...ខ្ញុំម្ចាស់ដឹងថាម្ចាស់ប្រុសក្រោធនឹងព្រះអង្គព្រោះទង្វើដែលធ្វើបែបនោះដាក់ទ្រង់វាពិតជាពិបាកនៅក្នុងការអភ័យទោសណាស់ត្រូវទេ?»រាងតូចមិននិយាយអ្វីឡើយប៉ុន្តែងាកមើលព្រះភ័ក្រ្តរបស់ព្រះនាងម៉ូរ៉ា

«ប៉ុន្តែម្ចាស់ប្រុសដឹងទេទ្រង់គឺជាមនុស្សដែលសំណាងបំផុតព្រះអង្គសព្វព្រះទ័យនិងម្ចាស់ប្រុសខ្លាំងណាស់ខ្ញុំម្ចាស់ចាំបានថាកាលនោះទ្រង់ខូចចិត្តព្រោះតែម្ចាស់ប្រុសហើយក៏ឃុំខ្លួននៅក្នុងដំណាក់មិនព្រមទៅណាឡើយ ដល់ថ្នាក់ទ្រង់សន្លប់ទៀតផង»

«គេគ្រាន់តែសម្តែង»ទីបំផុតកាយតូបក៏ដាច់ចិត្តនិយាយទាំងសំឡេងស្អកៗ

«ទ្រង់មិនបានសំដែងឡើយជាមួយនឹងម្ចាស់ប្រុសប៉ុន្តែខ្ញុំម្ចាស់ទេដែលទ្រង់សម្ដែងជាមួយខ្ញុំម្ចាស់នោះគឺការរៀបអភិសេកជាមួយនឹងខ្ញុំម្ចាស់បីឆ្នាំហើយប៉ុន្តែទ្រង់មិនសូម្បីតែប៉ះខ្លួនរបស់ខ្ញុំម្ចាស់»

«តេីខ្ញុំត្រូវអភ័យទោសជាមួយនឹងឃាតករដែលសម្លាប់កូនរបស់ខ្ញុំមែនទេ?»ឮសម្ដីរបស់កាយតូចបែបនេះហើយព្រះនាងម៉ូរ៉ាក៏ញញឹម

«ម្ចាស់ប្រុសក៏ដឹងថាព្រះអង្គគ្មានចេតនាឡើយត្រូវដឹងទេថាព្រះអង្គព្រួយក៏ទៅពីទ្រង់ខ្លាំងប៉ុណ្ណាបាយទឹកក៏មិននឹកនាហើយថែមទាំងបន្ទោសខ្លួនឯងជាច្រើនលើកច្រើនសារទៀតផងតើម្ចាស់ប្រុសចង់ឱ្យព្រះអង្គរស់នៅក្នុងវិប្បដិសារីបែបនេះជារឿងរហូតមែនទេ?»

«វាគឺជាអ្វីដែលគេសមនឹងទទួល»

«ចុះបើសិនជាទ្រង់ស្ថិតនៅក្នុងកាលៈទេសៈបែបនេះវិញនោះ?»ឮព្រះនាមម៉ូរ៉ាមានបន្ទូលបែបនេះហើយថេយ៍ក៏ស្ងាត់ព្រោះមិនដឹងថាគួរតែតបបែបណា

រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)Where stories live. Discover now