ភាគ11: ហេតុអីអូនទៅចោលយេីង?

1K 52 0
                                    

«ហា៎ស..ម្ចាស់ប្រុសចង់ធ្វេី..ធ្វេីបែបនេះបានឡេីយ»

«ហុឹក..បងស្រីក្រែងបងថានឹងជួយខ្ញុំនោះអី»ថេយ៍ក៏ពេកមាត់ធ្វេីជាយំ

«ក្នុងព្រៃនេះមានគ្រោះថ្នាក់ខ្លាំងណាស់ម្ចាស់ប្រុសមិនគួរយាងចេញទៅដោយអង្គឯងបែបនេះទេព្រះពរ»

«ខ្ញុំសន្យារថាខ្ញុំទៅតែមួយភ្លែតប៉ុណ្ណោះ..ហេីយក៏មិនដេីរទៅណាឆ្ងាយដែរ»

«ទូលបង្គំមិនអាចធ្វេីឡេីយបេីព្រះអង្គដឹងច្បាស់ជាកាត់ក្បាលទូលបង្គំមិនខានព្រះពរ»

«បងស្រីមិនស្រលាញ់ខ្ញុំទេមែនទេបានជាមិនចង់ជួយនោះ.ហុឹកៗ»

«ម្ចាស់ប្រុសទូលបង្គំ..ក៏បាន ..!»

«បានន័យថាបងស្រីយល់ព្រមហេីយមែនទេយ៉េ»ថេយ៍ក៏ហក់អោបកអ្នកបម្រេីខ្លួន

«តែត្រូវសន្យារនឹងខ្ញុំម្ចាស់ថាត្រូវត្រឡប់មកវិញអោយទាន់ថ្ងៃលិចណាព្រះពរ»

«ហិៗក៏បានខ្ញុំសន្យានឹងបងស្រី»និយាយត្រូវរ៉ូវគ្នាហេីយថេយ៍ក៏ផ្លាស់ប្តូរសម្លៀកបំពាក់ជាមួយនឹងបឺរីព្រមទាំងយកស្បៃរមកបាំងមុខទៀតផង

«ខ្ញុំទៅហេីយណាបងស្រី»

«ព្រះពរប្រយ័ត្នខ្លួនផងណាម្ចាស់ប្រុស»ដេីរចេញមកដល់ខាងក្រៅពួកសេនាក៏មិនបានចាប់អារម្មណ៍អ្វីនោះដែរទេីបធ្វេីអោយរាងតូចចេញពីជំរុំនោះយ៉ាងងាយស្រួល

«នោះដូចជាអ្នកបម្រេីម្ចាស់ប្រុសតេីនាងចូលទៅក្នុងព្រៃនោះធ្វេីអីទៅ»ជូរីនាងកំពុងតែងូតទឹកនៅជ្រោះក្បែរនោះក៏ប្រទះនឹងថេយ៍តែដោយសាររាងតូចស្លៀកឆុតអ្នកបម្រេីទេីបនាងគិតថាជាបឺរី

«ហេតុអីក៏គេអេីតឡេីមៗបែបនេះ?»ដោយការសង្ស័យជូរីក៏ទាញសម្លៀកបំពាក់ខ្លួនមកពាក់វិញទេីបដេីរទៅតាមថេហ្យុង

«នេះគឺជាទឹកដីវេទមន្តច្បាស់ណាស់ស្អាតៗខ្លាំងណាស់»ថេយ៍ក៏ដោះស្បៃរលេីក្បាលចេញដេីម្បីងាយស្រួលមេីលនូវទេសភាពខាងក្រៅ

«ម្ចាស់ប្រុស ...!!»ជូរី
លុះមេឃងងឹតព្រះអង្គនឹងអង្គម្ចាស់ជុងខ្វាន់ក៏យាងមកជំរុំវិញរួមជាមួយនឹងពួកសេនា

រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)Where stories live. Discover now