«កុំ...អី..ឱ្យ...ខ្ញុំ...ស្លាប់ទៅ..ហុឺ....»ថេយ៍សម្លឹងមេីលអ្នកដែលបីខ្លួនរត់ចេញមកនោះទាំងនិយាយស្ទេីតែមិនឮ
«ម្ចាស់អូនកុំមានបន្ទូលអ្វីអីពួកសេនាព្រាត់ប្រាស់ទៅណាអស់ហេីយហាស៎»ព្រះអង្គចេញមកដល់ខាងក្រៅក៏ស្រែករកពួកសេនាព្រោះតែពួកសេនាដែនៅមុខដំណាក់ព្រះអង្គជុងហូសន្លប់អស់ហេីយ
«ក្រាបៗទូល..ព្រះអង្គ»
«ឆាប់ទៅហៅរាជពេទ្យទៅដំណាក់យេីងជាប្រញាប់»ព្រះអង្គប្រាប់ទៅសេនាប៉ុន្មាននាក់នោះហេីយក៏ប្រញាប់បីថេហ្យុងសំដៅទៅដំណាក់របស់ទ្រង់
«ហេតុ..ហេតុអី...មិនសម្លាប់ខ្ញុំចោល...តែម្តង..ទៅអា៎សុឺត»ថេយ៍គេពិតជាតស៊ូព្យាយាមនិយាយខ្លាំងណាស់ទាំងដែលពោះរបស់គេគឺកំពុងតែចុកឆ្អល់
«កុំមានបន្ទូលបែបនេះអី..ម្ចាស់អូននឹងមិនអីឡេីយ»មកដល់ដំណាក់ព្រះអង្គដាក់កាយតូចគេងស្រួលប្រួលហេីយក៏កាន់ដៃថេយ៍មកអង្អែលតិចៗ
«ហុឹម...» ដោយការឈឺចាប់ខ្លាំងពេកថេយ៍ក៏បិតភ្នែកទៅតែម្តង
«ម្ចាស់អូន..ម្ចាស់អូនកុំបំភ័យយេីងណា..សុំទោសៗអ្ហឹកៗ..ហុឺ»អារម្មណ៍វិប្បដិសារីក៏វិលវល់ចូលមកក្នុងខួរក្បាលរបស់ទ្រង់បេីសិនជាថេហ្យុងមានរឿងអីនោះទ្រង់នឹងមិនលេីកលែងឱ្យខ្លួនឯងឡេីយ
រំលងទៅមួយយប់ហេីយដែលរាជពេទ្យនៅក្នុងដំណាក់ដេីម្បីចាត់ចែងព្យាបាលរបួសរបស់កាយតូច។ចំណែកឯព្រះកំពុងតែឈររង់រាជពេទ្យចេញមកយ៉ាងអន្ទះសារពេញមួយយប់ហេីយដែលទ្រង់មិនបានផ្ទំឡេីយគឺដេីរចុះដេីរឡេីងនៅក្នុងមុខដំណាក់នោះ
ក្រាក
ទ្វារបេីកឡេីងដោយដៃរបស់រាជពេទ្យទីបំផុតគាត់ចេញមកហេីយ
«តេីម្ចាស់ប្រុសរបស់យេីងយ៉ាងមិចហេីយគេមិនអីទេត្រូវទេ?»ព្រះអង្គសួរទៅលោករាជពេទ្យទៅអន្ទះសារ
«ទ្រង់រួចផុតពីគ្រោះថ្នាក់ហេីយតែ..តែ...»ចុងប្រយោគរាជពេទ្យទម្លាក់មុខចុះមិនហ៊ាននិយាយឡេីយព្រោះខ្លាចថាព្រះអង្គនឹងខ្ញាល់
«តែស្អីមិនឆាប់និយាយទៅ?»
«គឺ..គឺ..បុត្រក្នុងផ្ទៃរបស់ម្ចាស់ប្រុសទូលបង្គំមិនអាចជួយបានឡេីយសុំព្រះរាជទានទោសព្រះអង្គ»
YOU ARE READING
រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)
Ação«ស្នេហារបស់យើងវាបានចប់ហើយ ដំបូងឡើយខ្ញុំគ្រាន់តែគិតថាខ្លួនឯងជារាស្រ្តសាមញ្ញពិតជាមានសំណាងណាស់ដែលបាន អង្គម្ចាស់មកសព្វព្រះទ័យលើខ្ញុំម្ចាស់ តែតាមពិតវាគឺជាសំណាងអាក្រក់ទៅវិញទេ ព្រោះតែពូជពង្សរបស់អង្គម្ចាស់បានសម្លាប់មាតាបិតារបស់ខ្ញុំយ៉ាងព្រៃផ្សៃ ឈាមគឺត្រូវសង...
