ភាគ8 : អង្គម្ចាស់ចិត្តខ្មៅ

1.4K 60 0
                                        

«ហុឹសៗអូនខ្លាចថាយេីងគ្មានអ្វីអោយអូនញុាំមែនទេកូនជ្រូក?»អង្គម្ចាស់លេីកដៃអង្អែលសក់រាងតូចថ្នមៗ

«មិនទៀងនោះទេព្រោះអង្គម្ចាស់ចិត្តច្រេីនណាស់ហុឹស"រាងតូចក៏ឡេីងទៅលេីរទេះបាត់អង្គម្ចាស់បានត្រឹមក្រវីក្បាលហួសចិត្តនឹងម្ចាស់ប្រុសខ្លួនរួចក៏ឡេីងទៅរទេះជាមួយនឹងគេ

«ហុឹមតោះអ្នកទាំងអស់គ្នាចេញដំណេីរ»ទោះបីច្រណែននឹងអន់ចិត្តពេលឃេីញអង្គម្ចាស់នឹងថេហ្យុងស្និតស្នាលគ្នាមុខទ្រង់ក៏ដោយក៏ជុងខ្វាន់នៅតែសម្រួលអារម្មណ៍អោយធម្មតាវិញរួចក៏បញ្ជាទៅពួកសេនាទាំងអស់

«អង្គម្ចាស់ៗហា៎តេីទីនោះមានជ្រោះដែរទេព្រះពរ»ថេយ៍អង្គុយលេីភ្លៅជុងហ្គុកនៅក្នុងរទេះមាត់នៅមិនស្ងៀមសោះញុាំផងនិយាយផងអង្គម្ចាស់នេះវិញចង់បែកខួរ

«មានតេីម្ចាស់ប្រុសចង់លេងហ៎»

«ព្រះពរខ្ញុំម្ចាស់ចង់លេងណាស់ទ្រង់អនុញ្ញាតទេ»

«សម្រាប់ម្ចាស់ប្រុសយេីងគឺច្បាស់ជាបាន»

«ហិៗស្រលាញ់អង្គម្ចាស់ជាងគេសុឺត»ថេយ៍ក៏ងេីបមុខរួចថេីបថ្ពាល់អង្គម្ចាស់យ៉ាងច្រឡឺម

«ហុឹសយេីងក៏ស្រឡាញ់ម្ចាស់ប្រុសរបស់យេីងនេះខ្លាំងណាស់ដែរហុឹម...»ទ្រង់ក៏ទម្លាក់បបូរមាត់ទៅក្រេបជញ្ជក់យកជាតិនំពីក្នុងមាត់របស់រាងតូច

«ត្រឹមតែជាអ្នកមកពីព្រៃភ្នំសោះហេតុអីក៏គេទទួលបានក្តីស្រឡាញ់ពីគ្រប់គ្នាច្រេីនយ៉ាងនេះចុះខ្ញុំនោះឥឡូវសូម្បីតែអង្គម្ចាស់ជុងខ្វាន់ក៏ស្អប់ខ្ញុំផងដែរ»ជូរីអង្គុយនៅខាងមុខជាមួយអ្នកបររទេះព្រោះខ្លួនជាអ្នកបម្រេីផ្ទាល់ខ្លួនជុងខ្វាន់ទេីបអាចមកជាមួយនឹងទ្រង់បាននាងសម្លឹងទៅមេីលជុងហ្គុកនឹងថេហ្យុងដែរនៅក្នុងរទេះទាំងមានអារម្មណ៍ច្រណែន

«ដោយសារតែឯងស្អាតមែនទេទេីបអង្គម្ចាស់ជុងខ្វាន់សព្វព្រះទ័យនឹងឯងនោះយេីងឆ្ងល់ណាស់ថាបេីសិនជាឯងប្រែជាអាក្រក់តេីទ្រង់នៅសព្វព្រះទ័យនឹងឯងទៀតទេ?»ជូរីគិតក្នុងចិត្ត
បន្ទាប់ពីធ្វេីដំណេីរអស់រយៈពេលយ៉ាងយូរពួកគេទាំងអស់គ្នាក៏មកដល់ទីតាំងកំណត់ប៉ុន្តែពេលនេះមេឃគឺងងឹតណាស់ទៅហេីយ

រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)Where stories live. Discover now