មួយសន្ទុះក្រោយមក
«ហា៎ហេតុអីក៏ទ្រង់មិនមានបន្ទូលជាមួយខ្ញុំម្ចាស់បែបនេះព្រះពរហ៊ឹកៗ»ថេយ៍និយាយទាំងយកដៃបាំមុខធ្វើជាយំខ្សឹកខ្សួលព្រោះតែចង់ឲ្យអង្គម្ចាស់ចាប់អារម្មណ៍និងនិយាយរកខ្លួនវិញហើយវាក៏បានផលពិតមែន
«យើងមិនទាន់បានវៃអូនឯណាហេតុអីក៏បែបនេះទៀតហើយ»ព្រះអង្គ
«អ្នកណាឲ្យព្រះអង្គមិនមានបន្ទូលជាមួយខ្ញុំម្ចាស់ធ្វើអ្វីព្រះពរហ៊ឹកៗ»ថេហ្យុង
«ក្មេងក្បាលខូចអឹប»អង្គម្ចាស់ក៏ចាប់បីរាងតូចចេញពីដំណាក់សៀវភៅតម្រង់ទៅដំណាក់របស់ទ្រង់វិញដោយមានសេនាប៉ុន្មាននាក់ដើរតាមពីក្រោយទ្រង់ផងដែរ
«ព្រះអង្គខ្ញុំម្ចាស់មិនទាន់ចង់ទៅដំណាក់វិញទេខ្ញុំម្ចាស់ចង់ដើរមើលអីនេះឲ្យសព្វសិនតើទ្រង់អាចកំដរខ្ញុំម្ចាស់បានទេព្រះពរ»ថេហ្យុងទាញជាយអាវរបស់ព្រះអង្គនិងសម្លឹងព្រះភក្រ្តរបស់ទ្រង់ដោយទឹកមុខអង្វរក
«សម្រាប់ម្ចាស់អូនគឺបានស្រាប់ទៅហើយ»
«អញ្ចឹងទ្រង់ដាក់ខ្ញុំម្ចាស់ចុះទៅព្រះពរខ្ញុំម្ចាស់ចង់ដើរដោយខ្លួនឯងវិញ»ថេហ្យុង
«ទេយើងខ្លាចថាអូននឹងហត់»ព្រះអង្គ
«ហត់អ្វីទៅព្រះពរគ្រាន់តែដើរចុះហ្នឹងចុះទ្រង់បីខ្ញុំមិនហត់ទេឬ?»ថេហ្យុង
«ខ្លួនរបស់អូនស្រាលដូចសំឡីទោះបីយើងបីពីព្រឹកដល់ល្ងាចក៏មិនហត់ដែរ»ព្រះអង្គ
«ព្រះអង្គតែខ្ញុំម្ចាស់ចង់ចុះដើរបើទ្រង់មិនដាក់ខ្ញុំម្ចាស់ចុះទេខ្ញុំម្ចាស់ប្រាកដជាខឹងហ្នឹងទ្រង់ហើយព្រះពរ»ថេយ៍ក៏លើកពាក្យគម្រាមព្រះអង្គម្ដងបើមិនអញ្ចឹងទេទ្រង់មិនស្ដាប់គេទេ
«យ៉ាគីមថេហ្យុងអូនហ៊ានបញ្ជាស្ដេចផង»ព្រះអង្គ
«ដាក់..ចុះ ..ភ្លាម»ថេហ្យុងនិយាយមួយម៉ាត់ៗយ៉ាងច្បាស់ទើបព្រះអង្គដាក់គេចុះទាំងមិនចង់
«បើបែបនេះតាំងពីយូរមិនបាច់ឲ្យខ្ញុំម្ចាស់និយាយនាំតែហត់»ថេហ្យុងនិយាយយ៉ាងឡូយរួចក៏ដើរទៅមុនព្រះអង្គធ្វើដូចព្រះអង្គគ្មានរូចរាងចឹង
YOU ARE READING
រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)
Action«ស្នេហារបស់យើងវាបានចប់ហើយ ដំបូងឡើយខ្ញុំគ្រាន់តែគិតថាខ្លួនឯងជារាស្រ្តសាមញ្ញពិតជាមានសំណាងណាស់ដែលបាន អង្គម្ចាស់មកសព្វព្រះទ័យលើខ្ញុំម្ចាស់ តែតាមពិតវាគឺជាសំណាងអាក្រក់ទៅវិញទេ ព្រោះតែពូជពង្សរបស់អង្គម្ចាស់បានសម្លាប់មាតាបិតារបស់ខ្ញុំយ៉ាងព្រៃផ្សៃ ឈាមគឺត្រូវសង...
