«មិនអីទេយើងទៅផ្ទុំនៅខាងក្រៅក៏បានទ្រង់ផ្ទំនៅទីនេះហើយ»ព្រះអង្គមានបន្ទូលបែបនេះហេីយក៏យាងចេញទៅខាងក្រៅដំណាក់និងបានបិទទ្វារយ៉ាងរៀបរយទៀតផង
«ទ្រង់មិនត្រឹមតែជាមនុស្សល្ងង់នោះទេថែមទាំងល្ងីល្ងើខ្លាំងទៀតផង»ថេយ៍សម្លឹងមើលការចាកចេញរបស់ព្រះអង្គនឹងរអ៊ូតែម្នាក់ឯងរួចក៏ប្រាស់ខ្លួនគេងទាំងមិនខ្វល់ពីអ្នកដែលដើរចេញមុននេះឡើយ
ជុងហ្គុកព្រះអង្គមិនបានយាងទៅដំណាក់ផ្សេងឡាគឺទ្រង់សុខចិត្តផ្ទំនៅខាងក្រៅដំណាក់ប៉ុន្តែដោយសារតែមានមុសច្រើនទៅទ្រង់ផ្ទំមិនបានលក់ស្កប់ស្កល់ឡើយ
នាពេលព្រឹក
ថេយ៍ដោយគិតថាព្រះអង្គច្បាស់ជាទឹកផ្ទុំនៅដំណាក់ផ្សេងទើបគេមិនបានខ្វះខ្វាយច្រើនឡើយភ្ញាក់ពីគេងក៏សំអាតខ្លួននិងរៀបចំស្លៀកពាក់ដោយខ្លួនឯង
ទេីបខ្លួនសម្រេចចិត្តបើកទ្វារដំណាក់ចេញមកខាងក្រៅដើម្បីស្រូបយកខ្យល់អាកាស
ក្រាក*
«អា៎យ..ខ្មោច»ថេយ៍ស្រែកចាយតែម្ដងបន្ទាប់ពីឃើញកាយមាំដួលមកចំជើងរបស់គេ
«ហុឹម...នេះទ្រង់តើនហើយមែនទេ?»ព្រះអង្គក៏ព្យាយាមងើបឈរស្ទើរតែគ្មានកម្លាំងកំហែងនៅក្នុងខ្លួនចំណែកនឹងលើព្រះភ័ក្រ្តរបស់ព្រះអង្គវិញគឺពោរពេញទៅដោយស្នាមក្រហមមូសខាំ
«ហេតុអីក៏ព្រះអង្គល្ងីល្ងើបែបនេះ?»
«យើងល្ងីល្ងើ?តើយើងល្ងីល្ងើអីទៅ?»
«ហេតុអីកាលពីយប់មិញព្រះអង្គមិនព្រមទៅផ្ទំនៅដំណាក់ផ្សេង?»
«គឺម្ចាស់អូនមានបន្ទូលថាឱ្យយើងផ្ទំនៅខាងក្រៅដំណាក់»
«ហើយព្រះអង្គក៏ធ្វើមែន?»ជុងហ្គុកព្រះអង្គក៏ងក់ក្បាល
«ហេុីយ...ធុញណាស់ឆាប់ទៅសំអាតព្រះកាយទៅខ្លួនរបស់ទ្រង់ធំស្អុយខ្លាំងណាស់»
«អរ..យើងនឹងយាងទៅឥឡូវនេះ»
«ឈប់....»ឮបែបនេះព្រះអង្គក៏បញ្ឈប់ដំណើររបស់ទ្រង់ភ្លាម
«តេីម្ចាស់ប្រុសមានរឿងអ្វីទៀតមែនទេ?»
«ម្សិលមិញខ្ញុំបានឃើញហ្វីចុះពេលនេះគេនៅឯណា?»
YOU ARE READING
រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)
Боевик«ស្នេហារបស់យើងវាបានចប់ហើយ ដំបូងឡើយខ្ញុំគ្រាន់តែគិតថាខ្លួនឯងជារាស្រ្តសាមញ្ញពិតជាមានសំណាងណាស់ដែលបាន អង្គម្ចាស់មកសព្វព្រះទ័យលើខ្ញុំម្ចាស់ តែតាមពិតវាគឺជាសំណាងអាក្រក់ទៅវិញទេ ព្រោះតែពូជពង្សរបស់អង្គម្ចាស់បានសម្លាប់មាតាបិតារបស់ខ្ញុំយ៉ាងព្រៃផ្សៃ ឈាមគឺត្រូវសង...
