ភាគ23: ជួប ចៃដន្យ

889 43 0
                                        

«តើយើងអាចជឿជាក់យ៉ាងម៉េចទៅថាពាក្យសម្ដីរបស់លោកមិនបានកុហកនោះ?»

«ទូលបង្គំហ៊ានយកក្បាលរបស់ទូលបង្គំមកបញ្ជាក់ថាពាក្យពេចន៍របស់ទូលបង្គំគឺសុទ្ធតែជាការពិតមិនបានភូតកុហកអ្វីឡើយក្រាបទូល»

«យើងមិននឹកស្មានថាបិតារបស់យើងគឺជាមនុស្សបែបនេះសោះបានហើយលោកអាចត្រឡប់ទៅវិញបានអរគុណលោកឧបរាជ»

«ព្រះអង្គ...»លោកឧបរាយស្ទើរតែមិនជឿនឹងត្រចៀកខ្លួនឯងថាព្រះអង្គនឹងមានបន្ទូលអរគុណខ្លួនបែបនេះសោះ
បន្ទាប់មកគាត់ក៏ចាកចេញពីក្នុងដំណាក់

«ស៊ូលយ៉ុងឯងមកហេីយ??»

«ក្រាបទូលព្រះអង្គ»

«រឿងដែលយើងឱ្យឯងធ្វើនោះបានការយ៉ាងម៉េចហើយ»

«ទូលបង្គំបានដាក់ទាហ៊ានឲ្យស្វែងរកទូទាំងរាជធានីនៃនគរចូសិននេះហើយ ប៉ុន្តែនៅតែគ្មានតម្រុយពីម្ចាស់ប្រុសឡើយ»

«ចុះរឿងនៅព្រំប្រទល់នោះ»

«ទូលបង្គំចង់ឱ្យព្រះអង្គយាងទៅពិនិត្យដោយផ្ទាល់ក្រាបទូល »

«ហុឹម...អញ្ចឹងស្អែកនេះត្រៀមសេះឱ្យយេីងផង..ឯងអាចចេញទៅវិញបាន»បន្ទាប់ពីដឹងដំណឹងថារកម្ចាស់ប្រុសខ្លួនមិនឃើញបែបនេះព្រះអង្គគឺកាន់តែតប់ប្រមល់ថែមទៀតហើយហើយទ្រង់ក៏ចង់យាងចេញទៅក្រៅរាជវាំងផងដែរ ក្រែងលោអាចរកម្ចាស់ប្រុសរបស់ខ្លួនឃើញ

«ទទួលបញ្ជាព្រះអង្គ»

«អុឹម..ឯងចេញទៅ»

«ក្រាបទូលព្រះអង្គ»

«បែកទ្រង់មិនដល់ពីរថ្ងៃផង..យើងនឹកទ្រង់ស្ទើរស្ទះស្លាប់ទៅហើយសុំទោសយើងប្រហែលជាខុសចំពោះទ្រង់ខ្លាំងណាស់ហើយ»ព្រះអង្គសម្លឹងមើលទៅខ្នើយដែលតែងតែមានកាយតូចនៅគេងជិតទ្រង់ប៉ុន្តែពេលនេះគ្មានសូម្បីតែស្រមោលរបស់គេ

«ទ្រង់ប្រហែលជាត្រឡប់ចូលមកក្នុងរាជវាំងនេះដើម្បីសងសឹកហេីយសុំទោសសុំទោសដែលយើងមិនអាចធ្វើអ្វីបានចំពោះរឿងនេះ»ទោះបីជាដឹងថាបិតារបស់ខ្លួនខុសក៏ដោយប៉ុន្តែក្នុងនាមជាបុត្រម៉េចហ្នឹងអាចលេីដៃប្រហារបិតារបស់ខ្លួនបានទៅរវាងមនុស្សដែលខ្លួនស្រឡាញ់នឹងបិតារបស់ខ្លួនគឺសុទ្ធតែពិបាកជ្រើសរើស

រឿង បញ្ឆោតស្នេហ៍អធិរាជ(ចប់)Where stories live. Discover now