ជុងហ្គុក ហ្វ្រែនតុនជាសេដ្ឋីលំដាប់ប្រទេសនិងជាអ្នកជំនួញជួរមុខមួយរូប ស្ថិតក្នុងវ័យ35ឆ្នាំក្រាស់អ្នកជំនួញរូបនេះនៅមិនទាន់មានកូនស្នងដំណែងនៅឡើយទេខណៈគេបានរៀបការអស់រយៈពេល3ឆ្នាំកន្លងមកហើយ។
អ៊ែលសារ៉ា ហ្វ្រែនតុនជាកូនស្រីលោកនាយករដ្ឋមន្រ្តីហើយក៏ជាជំទាវស្រីត្រកូលហ្វ្រែនតុនដែលបានរៀបការជាមួយនឹងជុងហ្គុក នាងជាស្រ្តីដំបូងដែលមានសំណាងបំផុតព្រោះរាល់ថ្ងៃជីវិតនាងប្រៀបដូចជាព្រះនាងម្ចាស់បើប្រៀបទៅនឹងបុត្រីស្ដេចនៅមានវាសនាចាញ់នាងផង
ស្របពេលដែលជីវិតនាងត្រូវបានមនុស្សរាល់គ្នាលួចច្រណែនអ៊ែលសារ៉ាបែរជាជួបរឿងអកុសលនាងមិនអាចពពោះឲជុងហ្គុកបានជាហេតុនាំឲជុងហ្គុកលួចលាក់មានស្រីក្រៅមិនតែប៉ុណ្ណោះនាយថែមទាំងយកស្រីៗទាំងនោះទៅរួមរស់ក្នុងវិមានជាមួយភរិយាស្របច្បាប់ដោយមិនក្រែងចិត្តសូម្បីបន្តិច ហេតុផលនាយចង់បានកូនស្រីណាអាចពពោះកូនប្រុសឲគេបានគេនឹងលើកនាងជាប្រពន្ធទី2ភ្លាមចំណែកអ៊ែលសារ៉ាមានតែខាំទ្រាំសង្កត់ចិត្តមើលប្ដីដេកជាមួយស្រីរាល់ថ្ងៃព្រោះនាងមិនអាចមានកូនបាន
"លោកស្រីធំមនុស្សដែលលោកម្ចាស់បញ្ចូនមកដល់ហើយចាសគេនៅខាងក្រោមរងចាំលោកស្រី"មេដោះចូលមកផ្ដល់ដំណឹងដល់អ៊ែលសារ៉ាដោយសារមួយរយៈនេះនាងឧស្សាហ៍មានទំនាស់ជាមួយជុងហ្គុកជាពិសេសស្រីក្រៅខោរបស់លោកជំនួញសង្ហារដែលត្រូវជាស្វាមីទើបលោកនាយករដ្ឋមន្រ្តីសម្រេចចិត្តបញ្ចូលអ្នកបម្រើដែលគាត់ចាត់ទុកដូចជាកូនមកឲមើលថែកូនស្រីតែមួយ
"ចាំខ្ញុំទៅមើលគេម៉ែដោះទៅធ្វើការវិញចុះ"នាងញញឹមស្រស់ដាក់ម៉ែដោះតាមទម្លាប់មនុស្សស្រីសុភាពបែបនេះហើយទើបមនុស្សក្នុងវិមាននៅតែគោរពស្រឡាញ់នាងមិនប្រែ
រៀបចំខ្លួនរួចអ៊ែលសារ៉ាក៏ចុះមកមើលមនុស្សដែលប៉ាខ្លួនបានបញ្ជូនមកទាំងលួចឆ្ងល់តិចតួចព្រោះលោកនាយករដ្ឋមន្រ្តីពុំដែលទុកចិត្តនរណាឡើយហេតុអ្វីសុខៗក៏បញ្ចូនមនុស្សមកវិញ?
"ជាឯងមែនទេដែលលោកប៉ាបញ្ចូនមក?"មនុស្សមាឌតូចមកងាកតាមប្រភពសម្លេងសម្លឹងប្រសព្វចំមុខស្រីស្រស់បណ្ដាលឲនាងបានឃើញពីទម្រង់មុខដ៏ស្រស់ស្អាតអំណោយផលតាមធម្មជាតិរបស់គេរហូតនាងបែងចែកមិនដាច់ថាគេជាមនុស្សប្រុសឬមនុស្សស្រីឲប្រាកដ
YOU ARE READING
លោកម្ចាស់ (ចប់ រដូវកាល១)
Fanfictionប្ដូរងារពីអ្នកបម្រើល្ងីល្ងើមកក្លាយជាប្រពន្ធចុងរបស់លោកម្ចាស់ល្មោភកាម