ក្រោយបញ្ចប់អាហារថ្ងៃត្រង់ហ្វារីត្រូវជុងហ្គុកបញ្ជាឲទៅផ្ទះក្រោយវិញព្រោះឃើញថានាងបានគ្រាន់បើជាងមុនណាមួយគេខ្លាចថេយ៉ុងមានអារម្មណ៍មិនល្អនៅពេលបានឃើញវត្តមាននាងនៅទីនេះ។
"ថេយ៍!!មកនេះយើងមើលរបួសឲ"លោកម្ចាស់ស្រែកហៅអាល្អិតរូបស្រស់ដែលគេងលើសាឡុងទំពារនំមើលទូរទស្សន៍យ៉ាងរំភើយ ថេយ៍ពេលឮសម្លេងលោកម្ចាស់ហៅក៏ស្ទុះរត់ទៅវឹងទៅរកទាំងញញិមលឹបភ្នែក
"លោកម្ចាស់ថេយ៍មើលតុក្កតានោះស្អាតៗដល់ហើយ"នាយតូចរូបស្រស់អោបដៃលោកម្ចាស់ចង្អុលទៅទូរទស្សន៍ដែលមានតុក្កតាBT21កំពុងបញ្ចាំងលេងនោះ
"ថេយ៍ចង់បានឬ?"នាយអោនមកសួរក្មេងក្នុងរង្វង់ដៃដែលបើកភ្នែកចំហរមាត់ជក់មើលតុក្កតាហាក់មានក្ដីសុខណាស់
"អឹម!ថេយ៍ចង់បានលោកម្ចាស់នឹងទិញឲថេយ៍ឬ?"
"ប្រាកដហើយទៅទិញឥលូវនេះតែម្ដងទៅយើងក៏ចង់នាំថេយ៍ដើរលេងដូចគ្នា"ឮបែបនេះហើយថេយ៉ុងញញិមស្ញេញអោនមកថើបមាត់ជុងហ្គុកខ្សឺតៗទុកជាការអរគុណចំណែកលោកម្ចាស់កាលបើបានក្មេងយកចិត្តបែបនេះក៏តាំងញញិមអរទើបចាប់បីរាងតូចទៅងូតទឹកផ្លាស់ខោអាវជាមួយគ្នា
ចំណាយពេលជិតមួយម៉ោងគូស្នេហ៍ទាំងពីរក៏បណ្ដើរគ្នាចុះមកក្រោមវិញ មុននឹងទៅជុងហ្គុកក៏ឆ្លៀតផ្ដាំម៉ែដោះមិនឲរៀបអាហារចាំដូចគ្នាព្រោះពួកគេសម្រេចចិត្តថាដើរលេងរហូតដល់យប់ហើយក៏ចូលញ៉ាំអាហារនៅសណ្ឋារតែម្ដង
"លោកម្ចាស់មិនទៅធ្វើការទេឬទើបនាំថេយ៍ចេញមកក្រៅបែបនេះ?"ខណៈឡានកំពុងបើកនាយតូចក៏ហើបមាត់សួរមកកាន់រាងក្រាស់ដែលមមាញឹកបើកបរនោះ
"អត់ទេថ្ងៃនេះទំនេរហើយយើងចង់ជូនអូនទៅដើរលេងឬមិនសប្បាយចិត្តទេ?"
"អត់ទេៗលោកម្ចាស់សប្បាយចិត្តណាស់គ្រាន់តែនឹលលោកស្រី"ថេយ៉ុងទម្លាក់ទឹកមុខចុះបន្តិចព្រោះមានអារម្មណ៍ខុសឆ្គងមកលើនាង។ចំណែកជុងហ្គុកពេលឃើញអាល្អិតសំណព្វចិត្តបង្ហាញទឹកមុខបែបនេះគេក៏ស៊កដៃដែលទំនេរមកក្ដោបដៃស្រឡូនរបស់ថេយ៉ុងហើយស្រដីលួងលោមគេថើៗ
YOU ARE READING
លោកម្ចាស់ (ចប់ រដូវកាល១)
Fiksi Penggemarប្ដូរងារពីអ្នកបម្រើល្ងីល្ងើមកក្លាយជាប្រពន្ធចុងរបស់លោកម្ចាស់ល្មោភកាម