ពីរថ្ងៃកន្លងផុតថេយ៉ុងទៅសាលារៀនជាធម្មតាដោយសារតែលោកម្ចាស់បានអនុញ្ញាតិឲគេទៅទោះបីចិត្តមិនចង់យ៉ាងណាក្ដីប៉ុន្តែថេយ៉ុងក៏ពេញវ័យត្រូវការទទួលចំណេះដឹងនិងការសិក្សាឲបានខ្ពស់ទោះបីហួងហែងតែលោកម្ចាស់ពិតជាបានគិតគូអំពីរាងតូចណាស់យ៉ាងហោចគេអាចបញ្ចប់ការសិក្សាឆ្នាំទីមួយនេះដែរ។
"ថេយ៍ពីរថ្ងៃនេះទៅណាហេតុមិនទាក់ទងមកបងផងបងបារម្ភពីថេយ៍ណាស់ដឹងទេ?"កម្លោះហាស៊ីនចូលមកអង្គុយជិតថេយ៉ុងដែលកំពុងញ៉ាំអាហារតែម្នាក់ឯងនៅកន្លែងចាស់មុននេះគេខំតាមរកនាយតូចសព្វកន្លែងនៅតែមិនឃើញតាមពិតមកសង្ងំនៅក្រោមដើមឈើឆ្ងាយដាច់គេសោះ
"ខ្ញុំសូមទោសព្រោះគិតថាមិនចង់រំខានបងទេណាមួយខ្ញុំគ្រាន់តែឈឺតិចតួចបងកុំបារម្ភអី"និយាយបែបនេះព្រោះហាស៊ីនមិនទាន់បានដឹងរឿងនៅថ្ងៃមុននោះរួមទាំងអ្នកប៉ុន្មាននាក់ទៀតដែលនៅក្នុងហេតុការណ៍ក៏បាត់មុខឈឹងមិនឃើញមកសាលារៀនសោះដូចនេះថេយ៉ុងក៏មិនចង់រំលឹកពីវាទៀតដែរ
"មិនអីទេបងសួរនាំព្រោះបារម្ភតែឃើញអូនមិនអីបងបានធូរចិត្តបន្តិច"នាយឈប់សួរនាំហើយងាកមកឈ្ងោកញ៉ាំអាហារខ្លួនវិញយ៉ាងស្ងៀមស្ងាត់
"បងប្រុស!"
"ហឹម?ថេយ៉ុងមានការអី?ស្រេកទឹកហ្អេសចាំបងទៅទិញឲ"
"អត់ទេៗគឺថា....ខ្ញុំមានរឿងចង់សួរបងប្រុសតិចតួចហ្នឹងណា"អាល្អិតក្ដាប់ដៃនិយាយត្រដិតគួរឲសង្ស័យសំណួរដែលចង់សួរគ្មានអីក្រៅពីសាវត្ដារបស់ហាស៊ីននោះទេ
"ថេយ៉ុងចង់សួរបងពីអីទៅបងរីករាយនឹងប្រាប់"
"បងប្រុសជាកូនចៅអ្នកណាហេតុអីអ្នកនៅទីនេះខ្លាចបងម្លេះ?បងជាកូនអ្នកធំមែនទេ?"
"ថេយ៉ុងចង់ដឹងធ្វើអ្វីទៅ?"នាយកម្លោះជ្រឹមភ្នែកចោទសួរមកកាន់រាងតូចវិញដោយសម្លេងស្រាលៗមិនគំហកឲចាប់ពិរុធបាន
"ក៏....ឃើញថាបងមានអំណាចជាងគេនៅក្នុងសាលានេះសូម្បីគ្រូៗនៅទីនេះក៏ខ្លាចបងដែរបើបងជាមនុស្សធម្មតាបងម៉េចនឹងអាចឈប់តាមអំពើចិត្តហើយគ្មានលិខិតគាស់ហៅទៅ,?"
YOU ARE READING
លោកម្ចាស់ (ចប់ រដូវកាល១)
Fanficប្ដូរងារពីអ្នកបម្រើល្ងីល្ងើមកក្លាយជាប្រពន្ធចុងរបស់លោកម្ចាស់ល្មោភកាម