ស្ថិតក្នុងឃ្លាំងផ្ទុកទំនិញគ្មានពន្លឺមានតែភាពខ្មៅងងឹតហាក់បីដូចនៅឋាននរក វត្តមានបុរសចំណាស់កំពុងបោះជំហានយឺតៗមកកាន់មនុស្សមាឌតូចដែលរួញខ្លួនញ័រសសឹកដូចកូនសត្វធ្លាក់ទឹក។
លោកម្ចាស់ជុងហ្យុកអង្គុយចោងហោងចំពោះមុខថេយ៉ុងប្រើកែវភ្នែកកំណាចសម្លឹងមើលផ្ទៃមុខដាមដោយស្នាមទឹកភ្នែកគួរឲសង្វេគ ស្នាមញញឹមរបស់គាត់លេចឡើងមកភ្លាមៗនៅពេលឃើញរាងតូចញ័រខ្លួនខ្លបខ្លាចនឹងអំណាចរបស់គាត់។
"ហឹម!!"អាល្អិតព្រិចភ្នែកងាកមុខចេញមិនឲបាតដៃដ៏កខ្វក់មកប៉ះពាល់ខ្លួនបាន។លោកម្ចាស់ជញ្ជក់មាត់ដោយអាការៈក្ដៅក្រហាយតែមិនបានធ្វើអ្វីទៅលើម្ចាស់កាយតូចនៅឡើយទេ។
"ហ៊ឹសៗមិននឹកស្មានថាអាកូនបំបង់បាយរបស់យើងមានរសនិយមអន់យ៉ាងនេះសោះ!"គាត់ទាញបារីមកជក់បង្ហុយផ្សែងដាក់មុខថេយ៉ុងបណ្ដាលឲនាយតូចក្អកឃូសពិបាកក្នុងការដកដង្ហើម ឃើញដូចនេះគាត់ក៏ទាញស្កុតបិទមាត់របស់គេចេញមួយទំហឹង។
"អូយ!!"
"មាយា!"គាត់ច្របាច់ចង្កាថេយ៉ុងស្ទើបាក់ថ្គាមធ្មេញ ថេយ៉ុងស្រក់ទឹកភ្នែករងនូវភាពឈឺចាប់គេហាក់មានអារម្មណ៍ថាថ្គាមរបស់ខ្លួនត្រូវបាននរណាម្នាក់មកចាប់ដកស្រស់ៗ។
"ហ្ហឹកៗ"បន្ទាប់ពីបានសេរីភាពមកវិញហើយថេយ៉ុងក៏បញ្ចេញសម្លេងយំជាថ្មី គេអោនមិខចុះមិនហ៊ានសម្លឹងប្រសព្វជាមួយជនឃោរឃៅដូចជាលោកម្ចាស់ជុងហ្យុកប៉ុន្តែតើគាត់ជាអ្នកណាហេតុអ្វីធ្វើបែបនេះមកកាន់ខ្លួន។
"វាស្រឡាញ់ឯងណាស់ត្រូវទេ?"
"..........."
"ឆ្លើយ!!វាស្រឡាញ់ឯងខ្លាំងឬអត់?"លោកម្ចាស់ច្បាមសក់ក្បាលមួយកណ្ដាប់ដៃទាញមកក្រោយចម្រិតសួរថេយ៉ុងយកចម្លើយចេញពីមាត់ពិត។
"អូយ!ហ្ហឹកៗ..ខ្ញុំមិនដឹងទេខ្ញុំជាអ្នកបម្រើប៉ុណ្ណោះអ្ហាក!!"ថេយ៉ុងស្លឺភ្នែកពេលគាត់រុញគេមួយទំហឹងផ្ទប់នឹងជញ្ជាំងចំរបួសចាស់។
"យើងបើកឱកាសឲឯងម្ដងទៀតមិនដូចនេះយើងខ្វេះភ្នែកឯងចេញទាំងសងខាង"
YOU ARE READING
លោកម្ចាស់ (ចប់ រដូវកាល១)
Fanficប្ដូរងារពីអ្នកបម្រើល្ងីល្ងើមកក្លាយជាប្រពន្ធចុងរបស់លោកម្ចាស់ល្មោភកាម