"ខ្សែកនេះរបស់អ្នកណាឲ?"សំណួរចេញពីមាត់អ៊ែលសារ៉ាទាញស្មារតីរបស់ជុងហ្គុកដែលកំពុងឈ្ងោកមុខញ៉ាំអាហារនោះងើយឡើង ពេលឃើញថេយ៉ុងអេះអុញឆ្លើយមិនចេញទើបគេចេញមុខមកឆ្លើយជំនួស
"បងទិញឲគេជាការសូមទោសរឿងយប់នោះ"ថេយ៉ុងងាកមកមើលរាងក្រាស់មួយរំពេចគេខ្ញាំដើមដៃដោយអារម្មណ៍ពិបាកស្មានជាពិសេសពេលឃើញទឹកមុខមិនសប្បាយចិត្តរបស់លោកស្រីទោះជានាងស្រឡាញ់គេតែក៏មិនអាចចែកក្ដីស្រឡាញ់ស្វាមីឲនរណាដែរ
"ពិតទេថេយ៉ុង?"នាងងាកមកសួររាងតូច
"បាទលោកស្រី"
"មិនអីទេកុំភ័យយើងគ្រាន់តែឆ្ងល់បើឯងនិងលោកម្ចាស់ចុះសម្រុងគ្នាហើយយើងក៏សប្បាយចិត្តស្អែកនេះយើងទៅលេងលោកប៉ាមិនបានយកឯងទៅជាមួយទេនៅជាមួយលោកម្ចាស់ចុះគេនាំឯងទៅចុះឈ្មោះចូលរៀន"
"បាទលោកស្រី"ថេយ៉ុងអោនមុខចុះថយខ្លួនមកវិញចំណែកអ៊ែលសារ៉ាក៏បន្តការញ៉ាំអាហារជាមួយជុងហ្គុកហើយទើបតែចាប់ភ្លឹកថាអាហារថ្ងៃនេះមានរសជាតិប្លែករាល់ដង
"ហឹម!អ្នកណាធ្វើអាហារនេះម៉ែដោះ?"រាងក្រាស់ទាញកែទឹកមកផឹកទើបងាកមកសួររាងចំណាស់ដ្បិតត្រូវមាត់ញ៉ាំច្រើនជាងរាល់ដងសូម្បីអ៊ែលសារ៉ាក៏ដូចគ្នាគ្រាន់តែនាងបានដឹងថាថេយ៉ុងជាអ្នកធ្វើព្រោះនៅផ្ទះនេះមានតែម៉ែដោះនិងគេប៉ុណ្ណោះកាន់កាប់ខាងកិច្ចការហ្នឹង
"គឺថេយ៉ុងណាលោកម្ចាស់កុំប្រកាន់គេអីបើរសជាតិមិនឆ្ងា-
"ឆ្ងាញ់!"ម៉ែដោះបើកភ្នែកធំៗក្រោយឮសូរពាក្យសរសើរចេញពីមាត់លោកម្ចាស់ផ្ដាច់ការចំណែកថេយ៉ុងវិញគេលួចញញិមថើៗសម្លឹងមើលរាងក្រាស់ខណៈពេលនាយក៏ញញិមដាក់គេវិញឃើញបែបនេះហើយអាល្អិតរហ័សអោនមុខចុះវិញទាំងអឹមអៀនកុំតែបានម៉ែដោះកេះទើបគេសម្រួលឥរិយាបថមកវិញ
"អូនឆ្អែតហើយបងបន្តចុះ"អ៊ែលសារ៉ានិយាយទៅកាន់រាងក្រាស់យល់ថាញ៉ាំច្រើនបែបនេះនាងអាចនឹងធាត់ មុននឹងឡើងទៅខាងលើនាងក៏មិនភ្លេចញញឹមដាក់រាងតូចដូចគ្នា
"អាល្អិតឯងនេះពូកែគ្រប់សព្វចិញ្ចឹមមិនខុសទេ"ថេយ៉ុងសើចស្ញេញដាក់នាងជាការគួរសមទើបអ៊ែលសារ៉ាឡើងទៅខាងលើមុនបន្សល់តែរាងក្រាស់នៅបញ្ចប់ការញ៉ាំអាហាររបស់ខ្លួនតាមក្រោយ
YOU ARE READING
លោកម្ចាស់ (ចប់ រដូវកាល១)
Fanfictionប្ដូរងារពីអ្នកបម្រើល្ងីល្ងើមកក្លាយជាប្រពន្ធចុងរបស់លោកម្ចាស់ល្មោភកាម