"ស្លៀករឿងអីមិនអស់បើគង់តែយើងចាប់ហែករាល់ថ្ងៃដដែលឯងកុំភ័យអីណាមួយឯងជាអនាគតប្រពន្ធទី2យើងហើយយើងមិនឲខ្វះខាតទេ"លោកម្ចាស់តបដោយសម្ដីធម្មតាៗញ៉ាំងឲអ្នកស្ដាប់រំភើបចម្លែក កែវភ្នែកមានពន្លឺសម្លឹងមើលមុខលោកម្ចាស់ភ្លឹសៗទាំងអឹមអៀនហើយលួចសរសើរពីសម្រស់ស្រស់សង្ហាររបស់រាងក្រាស់ដូចមនុស្សកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍
នៅតាមផ្លូវទៅសាលារៀនជុងហ្គុកនិងថេយ៉ុងនាំគ្នានិយាយពីនេះពីនោះមិនឈប់ដោយសារតែអាល្អិតខួរបង្កងមិនសូវដឹងអីពេលនិយាយក៏មានតែរឿងប្លែកៗធ្វើឲជុងហ្គុកសើចឡើងជ្រួញចិញ្ចើម និយាយដោយត្រង់ទៅនេះជាលើកទីមួយហើយដែលលោកម្ចាស់រូបនេះអាចសើចសប្បាយចេញពីចិត្តហើយវាសម្រាប់តែថេយ៉ុងម្នាក់គត់រាល់ដងនាយបានត្រឹមញញឹមបែបកាចនិងញញឹមចុងមាត់បន្តិចប៉ុណ្ណោះប៉ុន្តែមើលទៅថេយ៉ុងមានឥទ្ធិពលណាស់
"ហាសៗហាលោកម្ចាស់កំប្លែងណាស់"អាល្អិតសើចសប្បាយពេលបានរាងក្រាស់និយាយរឿងកាលពីក្មេងវ័យឲស្ដាប់កាលនោះជុងហ្គុកលួចចេញពីវិមានហ្វ្រែនតុនប៉ុន្តែនាយក៏បានវង្វេងផ្លូវត្រូវឆ្កែដេញខាំកុំតែបានក្មេងប្រុសម្នាក់មកជួយដេញឆ្កែនោះកុំអីគេត្រូវឆ្កែបាំរាំងហក់ខាំអស់សាច់ផងមិនដឹង
"យើងថាឯងដូចក្មេងនោះណាស់បើមកដល់ពេលនេះគេប្រហែល17-18ហើយទេដឹង"
"លោកម្ចាស់មិនចាំមែនទែនឬអី?ខ្ញុំហ្នឹងហើយជាក្មេងម្នាក់នោះនេះជាចិញ្ចៀនដែលលោកម្ចាស់ឲខ្ញុំកាលនោះខ្ញុំនៅក្មេងពាក់មិនកើតទើបយកធ្វើជាបណ្ដោងខ្សែកតែពេលនេះពាក់ល្មមដៃតែម្ដង"មិននិយាយតែមាត់ថេយ៉ុងក៏លើកម្រាមដៃបំពាក់ចិញ្ចៀននោះឲរាងក្រាស់មើល ជុងហ្គុកកាលបើឃើញបែបនេះនាយក៏ឈប់ឡានហើយធ្វើទឹកមុខភាំងបន្តិចរំភើបបន្តិចសឹងមិនគួរឲជឿ
"ថេយ៍...ថេយ៍ជាក្មេងនោះពិតមែនថេយ៍មិនប្រាប់យើងពីដំបូងក្មេងល្ងង់យើងតាមរកឯងសឹងពាក់កណ្ដាលជីវិតហើយ"គេចាប់ក្រសោបមុខថេយ៉ុងមកថើបខ្សឺតមិនឲសល់ចន្លោះព្រោះនាយកំពុងរំភើបនិយាយមិនចេញនោះទេថេយ៉ុងជាក្មេងដែលបានជួយខ្លួននៅពេលនោះហេតុអីគេមិនចាប់អារម្មណ៍លើចិញ្ចៀននៅលើដៃថេយ៉ុងចឹង?
YOU ARE READING
លោកម្ចាស់ (ចប់ រដូវកាល១)
Fanficប្ដូរងារពីអ្នកបម្រើល្ងីល្ងើមកក្លាយជាប្រពន្ធចុងរបស់លោកម្ចាស់ល្មោភកាម