ភាគទី7:យើងសូមទោស

7.2K 328 29
                                    

     អ៊ែលសារ៉ានៅចាំមើលថែថេយ៉ុងរហូតដល់ថ្ងៃត្រង់ទើបនាងប្រគល់កិច្ចការនេះឲម៉ែដោះធ្វើជំនួស នាងចង់ទៅនិយាយគ្នាឲដឹងរឿងជាមួយស្វាមីហេតុអីគេគ្មានចិត្តជាមនុស្សនៅសល់ខ្លះក្មេងទើបគ្រប់អាយុតែនាយបែរជាចាប់បង្ខំទាល់តែថេយ៉ុងសន្លប់ស្ដូកកន្លះថ្ងៃហើយនៅតែមិនដឹងខ្លួនទៀត

    "ស្ទេវិន!"

    "បាទលោកស្រីមានការអីឲខ្ញុំបម្រើមែនទេ?"កម្លោះសង្ហារជាអងរក្សរបស់អ៊ែលសារ៉ាហើយក៏ត្រូវជាដៃឆ្វេងរបស់ជុងហ្គុកដូចគ្នា មានងារជាអ្នកជំនួញជើងចាស់ល្បីសព្វទិសទីច្បាស់ជាមានសត្រូវរាប់មិនអស់ទោះបីមានស្រីច្រើនកម្រិតណាក៏គេអាចគិតគូពីសុវត្ថិភាពប្រពន្ធដែរ

   "ទៅក្រុមហ៊ុនឥលូវនេះ"នាងចូលក្នុងឡានដែលមានស្ទេវិនជាអ្នកបើកទ្វាឲជាស្រេច

    ឡានចេញដំណើរដោយមានស្ទេវិនជាអ្នកបើកបរស្របពេលមានឡានពណ៍ខ្មៅបើកជ្រួសផ្លូវគ្នាជាមួយឡានអ៊ែលសារ៉ាតែនាងមិនបានចាប់អារម្មណ៍ព្រោះគិតថាជាឡានកូនចៅដែលនៅក្នុងវិមាន

     ចំណាយពេល20នាទីឡានស្លាកលេខត្រកូលហ្វ្រេនតុនបានឈប់នៅចំពីមុខអគារដ៏ធំស្កឹមស្កៃបណ្ដែតខ្លួនយ៉ាងស្រស់ឆើតឆាយ អគារ18ជាន់នេះជាក្រុមហ៊ុនរបស់ជុងហ្គុកនាយជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តខ្នាតហើយប្រចាំប្រទេសវិសាលភាពនិងកេរ្តិ៍ឈ្មោះរបស់ TXR GROUP កើតឡើងដោយសារតែភាពប៉ិនប្រសព្វនិងឈ្លាសវៃរបស់ជុងហ្គុកទើបវាអាចដំណើរការមកដល់សព្វថ្ងៃនេះ

    "លោកស្រីឲខ្ញុំជូនទៅឬអត់ព្រោះលោកម្ចាស់មិនទាន់ចប់ការប្រជុំនៅឡើយទេ"ស្ទេវិនចុះពីលើឡានសួរនាំមកកាន់ចៅហ្វាយស្រីសាច់ចាំក្រោយឃើញនាងនៅឈរសម្លឹងTXRមិនដាក់ភ្នែក

   "មិនអីទេស្ទេវិនទៅវិមានវិញចុះហើយកុំភ្លេចឲម៉ែដោះចម្អិនស៊ុបឲថេយ៉ុងផង"រកតែស្ទេវិនសួរនាំមិនទាន់នាងក៏ដើរចូលទៅខាងក្នុងបាត់ទុកឲកម្លោះអងរក្សអង្គុយឆ្ងល់នឹងឈ្មោះមនុស្សដែលលោកស្រីហៅអម្បាញ់មិញ

   "ថេយ៉ុងជាអ្នកណាគេអញ្ចេះ?"

    ចូលមកដល់ខាងក្នុងបុគ្គលិកទាំងអស់នាំគ្នាអោនគោរពអ៊ែលសារ៉ាសឹងក្រាបក្បាលដល់ដី អ្នកណាមិនស្គាល់ភរិយាលោកហ្វ្រេនតុនជាកូនស្រីលោកនាយករដ្ឋមន្រ្តីទោះបីស្វាមីមានស្រីរាប់តោនក៏នាងនៅតែចិត្តត្រជាក់មិនធ្លាប់លេចឮព័ត៍ទាស់ទែងជាមួយស្វាមីម្ដងណាឡើយហេតុនេះហើយទើបពួកគេនាំគ្នាកោតខ្លាចនាង

លោកម្ចាស់ (ចប់ រដូវកាល១)Where stories live. Discover now