ល្ងាចបន្តិចអ៊ែលសារ៉ាក៏ត្រឡប់មកពីក្រុមហ៊ុនវិញពេលមកដល់នាងភ្ញាក់ផ្អើលក្រោយឃើញវត្តមានស្វាមីនៅអង្គុយលើសាឡុងនាងឈ្លីភ្នែកម្ដងហើយម្ដងទៀតដើម្បីប្រាកដចិត្តថាខ្លួនមិនបាននឹកជុងហ្គុករហូតស្រមៃឃើញតែមុខគេ
"ជុងហ្គុក?បងមកដល់ពីពេលណា?"នាងដើរមកដាក់ខ្លួនអង្គុយជិតរាងក្រាស់ទាំងចម្លែកចិត្តបន្តិចរាល់ដងនាយប្រហែលជានៅផ្ទះក្រោយជាមួយនាងៗអស់នោះមិនខានចម្លែកអីតែថ្ងៃនេះគេនៅអង្គុយញាក់ជើងធម្មតាៗទៅវិញ
"បងមកដល់តាំងពីថ្ងៃមិញត្រូវហើយបងមានរបស់ផ្ញើអូនដូចគ្នានៅទីនោះសម្បូរគ្រឿងអលង្ការណាស់មិនដឹងត្រូវចិត្តអូនឬអត់ទេ"គេហូតប្រអប់ខ្សែកពេជ្រមួយខ្សែរួមជាមួយខ្សែដៃឲនាងទាំងស្នាមញញឹមលើផ្ទៃមុខសង្ហារ ចំណែកអ៊ែលសារ៉ានាងបើកភ្នែកភ្លឹសៗមកមើលរាងក្រាស់ទាំងមិនចង់ជឿនឹងភ្នែក
"បង...បងទិញវាឲអូន?ជុងហ្គុកបងធ្វើឲអូនយំហើយ"នាងរលីងរលោងហក់មកអោបគេមួយទំហឹងបេះដូងនាងលោតញាប់ខុសធម្មតាដ្បិតនេះជាអំណោយទីមួយដែលគេប្រគល់ឲនាងតាំងពីរៀបការមក ជុងហ្គុកទម្លាក់ស្នាមញញឹមចុះបន្តិចម្ដងៗដៃរបស់គេកំពុងអង្អែលខ្នងអ៊ែលសារ៉ាថើៗខណៈកែវភ្នែកសម្លឹងមើលអ្នកខ្លះពួនក្រោយថូផ្កាលឹបលៗក្នុងចិត្តគេខ្នាញ់នឹងអាល្អិតនេះមិនស្ទើទេ
"បងគ្រាន់....គ្រាន់តែមានអារម្មណ៍ដឹងខុសលើអូនពីថ្ងៃនេះទៅបងមិនពាក់ព័ន្ធនឹងមនុស្សរបស់អូនទៀតទេ"នាយទម្លាក់ទឹកមុខចុះសម្ដែងឲនាងបានឃើញពីភាពដឹងកំហុសរបស់ខ្លួនថែមទាំងសន្យាថាឈប់ពាក់ព័ន្ធនឹងថេយ៉ុងទៀតផង
"បងនិយាយពិតទេ?"អ៊ែលសារ៉ាញ័រមាត់តតាត់សម្លឹងមើលទឹកមុខស្រពោនរបស់ស្វាមីទាំងមិនអស់សេចក្ដីនៅពេលឮគេនិយាយដាក់ភ្លាមៗដូច្នេះ
"អូនមិនជឿបងមែនទេ?អូនសាកសួរថេយ៉ុងទៅបងមកទីនេះបានប៉ះគេឬអត់អូនមិនសម្គាល់មើលទៅរាល់ដងបងយ៉ាងណានោះ?"ជុងហ្គុកចាប់ដៃនាងមកដាក់លើទ្រូងបកស្រាយឲនាងអស់ចម្ងល់ទាល់តែអ៊ែលសារ៉ាព្រមជឿវាពិតដូចគេនិយាយណាស់បើសិនគេមិនកែខ្លួននាងមកអាចនឹងឃើញរូបភាពឡើងគ្រែរបស់ស្វាមីនាងមិនខាន
YOU ARE READING
លោកម្ចាស់ (ចប់ រដូវកាល១)
Fanfictionប្ដូរងារពីអ្នកបម្រើល្ងីល្ងើមកក្លាយជាប្រពន្ធចុងរបស់លោកម្ចាស់ល្មោភកាម