ភាគទី27:ខ្ញុំជាភរិយាទីពីររបស់លោកហ្វ្រែនតុន

4.9K 309 12
                                    

    "លោកម្ចាស់"សម្លេងស្រួយស្រេះបន្លឺឡើងស្របពេលជើងទាំងគូកំពុងបោះជំហានចុះពីលើជណ្ដើរមួយកាំៗតម្រង់មករករាងក្រាស់ដែលឈរចាំសម្លឹងមើលមកខ្លួនភ្លឹកស្មារតី

   យប់នេះថេយ៉ុងស្អាតណាស់នាយតូចគ្រងនូវឈុតពណ៍សដៃវែងស័ក្តិសមឥតខ្ចោះនឹងដងខ្លួនដ៏តូចច្រឡឹងបូករួមជាមួយការផាត់មុខស្រាលៗបន្ថែមពីលើមើលពីជ្រុងណាក៏ស្អាតទាក់ភ្នែកឆក់យកបេះដូងដែរ។

   "អូនស្អាតណាស់យប់នេះ"លោកម្ចាស់ញញិមស្រស់ចូលមកអោបចង្កេះនាយតូចបណ្ដើរទៅរករថយន្តទំនើបដោយមិនភ្លេចលើកសរសើរពីសម្រស់ស្រស់ត្រកាលរបស់អាល្អិតដូចគ្នា

   "ពាក់របាំងមុខទៅបងហួងហែងមិនចង់ឲអូនបង្ហាញមុខឲអ្នកណាឃើញក្រៅពីបង"ស្របពេលឡានចេញដំណើរជុងហ្គុកក៏ហុចរបាំងមុខមួយមកកាន់ថេយ៉ុងព្រមទាំងបោះសម្ដីដោយកាយវិកាហួងហែងគ្រាន់តែគិតថាថេយ៉ុងត្រូវក្រសែភ្នែករាប់រយតាមសម្លឹងក៏ក្ដៅចិត្តដែរ

   "ចាំបាច់ឬលោកម្ចាស់ទើសទាល់ណាស់នេះខ្ញុំខំតែងខ្លួនរាប់ម៉ោងបែរជាលោកម្ចាស់ឲពាក់របាំងមុខដដែលអញ្ចឹងមានន័យអីទៅ?"

   "ទុកឲយើងមើលបានហើយអាណាក៏គ្មានសិទ្ធមើលអូនដែរ"ជុងហ្គុកចាប់ទាញកាយតូចមកអោបណែនជាប់ទ្រូងបញ្ជាក់ថាគេខឹងគេមិនចង់ឲបណ្ដូលចិត្តទៅណាផ្សេងឲតែងខ្លួននេះសម្រាប់តែគេមើលប៉ុណ្ណោះ

   "លោកម្ចាស់មិនធុញទេឬដែលមើលមុខខ្ញុំរាល់ថ្ងៃបែបនេះ?បង្អែមទោះឆ្ងាញ់យ៉ាងណាក៏អ្នកហូបណាយដែរ"

   "មិនណាយទេបងញ៉ាំរាល់ថ្ងៃញ៉ាំពេញមួយជីវិតរឹតតែគ្មានបញ្ហា"

   "ហេតុអីលោកម្ចាស់?"

   "ព្រោះអូនជាបង្អែមពិសេសអូនដាក់ស្នេហ៍ឲបងញៀនទេដឹងពីព្រោះរាល់លើកនៅជាមួយអូនបងចង់តែញ៉ាំអូនពេញមួយថ្ងៃមិនឈប់សោះ"

   "ខ្ញុំនិយាយពីបង្អែមលោកម្ចាស់និយាយពីអ្វី?រោគចិត្តណាស់"ថេយ៉ុងសើចក្អឹកគេងកើយលើទ្រូងលោកម្ចាស់សន្ទនាគ្នាជាហូរហែមិនដាច់ពីមាត់សោះអាណិតតែស្ទេវិនទេបើកឡានផងរឹងខ្លួនបើលោកម្ចាស់លេងសាសង់ផ្អែមល្ហែមស្អិតរមួតបឺតជញ្ជក់មាត់គ្នានៅស្រស់ៗនឹងភ្នែកហាក់បីចាត់ទុកគេជាខ្យល់រសាត់កាត់ច្រមុះ

លោកម្ចាស់ (ចប់ រដូវកាល១)Where stories live. Discover now