"មិនមែនមានតែប៉ុន្នឹងទេលើសហ្នឹងក៏មានគូថភ្លៅកំភួនជើងហិ ហិ មីងស្មានខ្លួនឯងទៅថេយ៍ស្អុះចង់ឡើងទៅខាងលើងូតទឹកត្រជាក់ៗលាហើយណាមីងអត់ស្អាត"ថេយ៉ុងដើរគ្រវីគូថឡើងទៅខាងលើទុកឲហ្វារីឈរម្នាក់ឯងប្រើកែវភ្នែកស្អប់គុំគួនត្របាញ់មករកថេយ៉ុងនាងចង់តែសម្លាប់គេឲស្លាប់ភ្លាមៗទេនាងស្អប់គ្រប់យ៉ាងដែលថេយ៉ុងនាងស្អប់បំផុត!!
"យើងស្អប់ឯងស្នាមញញឹមឯងមុខឯងអាក្មេងបម្រើថ្ងៃណាមួយយើងនឹងសងសឹកឲឯងវិញប្រាវ!!!!
ថ្ងៃត្រង់បន្តិចក៏ដល់ម៉ោងបាយល្មមហ្វារីត្រូវបានជុងហ្គុកអនុញ្ញាតិឲរួមតុជាមួយខ្លួនទើបឲនាងត្រឡប់ទៅផ្ទះក្រោយវិញចំណែកថេយ៉ុងក៏រាងខឹងនឹងរាងក្រាស់ដែរតែមិនបានហាមអ្វីច្រើននាំរឿងឈ្លោះតឹងសសៃកដែរ
"លោកម្ចាស់"អាល្អិតរូបស្រស់ញញិមពព្រាយឈានជើងចុះពីកាំជណ្ដើរបញ្ចេញសម្រស់ស្រស់ត្រកាលឆក់ទាញក្រសែភ្នែកលោកម្ចាស់សម្លឹងមិនព្រិចត្របកភ្នែក
ថេយ៉ុងគ្រងឈុតដែលលោកម្ចាស់ទើបនឹងទិញឲលើកសម្រស់កាន់តែស្រស់ស្អាតព្រោះនាយតូចមានដងខ្លួនស្រឡូនសម្បុរសសក់រួញអង្គារដីមើលទៅគួរឲខ្នាញ់ណាស់ជាពិសេសពេលគេញញឹមម្ដងៗថ្ពាល់គេប៉ោងៗដូចនំប៉ាវទើបពេលនៅជិតជុងហ្គុកតែងតែថើបថ្ពាល់គេមិនជិនណាយបែបនេះ
"ស្អាត...ស្អាតណាស់"បបូរមាត់លោកម្ចាស់បង្ហើបសំនៀងខ្សឹបៗខណៈកែវភ្នែកពណ៍ខ្មៅក្រឹបតាមសម្លឹងមើលដំណើរល្វត់ល្វន់របស់ក្មេងរូបស្រស់មិនឈប់ជាធម្មតាថេយ៉ុងស្លៀកពាក់សាមញ្ញតែសម្រស់គេមើលពីត្រង់ណាក៏ឃើញស្អាតដែររហូតពេលនេះគេស្លៀកឈុតដែលជុងហ្គុកបានទិញឲរឹតតែស្រស់ស្អាតមួយកម្រិតទៀតបើបែបនេះបេះដូងលោកម្ចាស់មិនអាចឈប់ដង្ហើយហៅឈ្មោះថេយ៉ុងទេ
ផឹប!!មកកៀកនឹងលោកម្ចាស់ក៏ត្រូវបានដៃមាំចាប់កញ្ឆក់មកឲអង្គុយលើភ្លៅហើយវែកសក់ដែលបាំងផ្ទៃមុខតូចក្រមិចនោះដើម្បីគយគន់សម្រស់អាល្អិតបន្តមិនយល់ថាកន្លែងណាទាស់សោះ
"ថេយ៉ុងស្អាតណាស់ដឹងឬអត់ស្អាតរហូតយើងមើលចាំងភ្នែកហើយ"
YOU ARE READING
លោកម្ចាស់ (ចប់ រដូវកាល១)
Fiksi Penggemarប្ដូរងារពីអ្នកបម្រើល្ងីល្ងើមកក្លាយជាប្រពន្ធចុងរបស់លោកម្ចាស់ល្មោភកាម