ក្រាក!!!!
"ថេយ៍?ព្រះអើយ!កុំអាលងើប"ជុងហ្គុកម្នីម្នាទៅចាប់រាងកាយថេយ៉ុងទប់លំនឹងសឹមជួយឲគេក្រោកមកយឺតៗវិញ មិញនេះគេភ័យសឹងស្លាប់ហើយបើកទ្វាឡើងក៏ឃើញថាថេយ៉ុងបម្រុងនឹងក្រោកទាំងខ្លួននៅឈឺ
"ហ្ហឹកៗលោកម្ចាស់ខ្ញុំខ្លាចពួកគេ...ពួកគេចង់រំលោភថេយ៍អ្អឹកៗលោកម្ចាស់កុំទៅណាចោលថេយ៍ណាលោកម្ចាស់"អាល្អិតសម្រក់ទឹកភ្នែកស្រវាអោបបុរសជាទីស្រឡាញ់ទាំងមិនទាន់បាត់អារម្មណ៍ភ័ខ្លាច។ ដឹងទេពេលបើកភ្នែកឡើងមិនឃើញវត្តមានលោកម្ចាស់បេះដូងគេស្ទើឈប់ដំណើរការភ្លាមៗក្នុងទ្រូងល្ហល្ហេវរកស្មានមិនត្រូវ
"យើងនៅទីនេះហើយអូនឈប់ខ្លាចទៅគ្មានអ្នកណាអាចមកធ្វើបាបអូនបានទេ សូមទោសដែលបងទៅយឺតពេលអូនក៏មិនបាច់ឈឺខ្លួនដែរ"លោកម្ចាស់អង្អែលខ្នងរាងតូចថើៗក្នុងចិត្តតែងតែលួចបន្ទោសដល់ខ្លួនឯងបើនាយទៅលឿនជាងនេះថេយ៉ុងរបស់នាយក៏មិនអាចមានរឿងដែរគ្រប់យ៉ាងមកពីនាយ
"លោកម្ចាស់"ថេយ៉ុងជូតទឹកភ្នែកចេញពីថ្ពាល់ងើយមកសម្លឹងមុខរបស់លោកម្ចាស់ដែលញញិមមកកាន់ខ្លួនស្រាលៗបង្កប់នូវក្ដីស្រឡាញ់យ៉ាងស្មោះត្រង់តាមរយៈកែវភ្នែកពណ៍ខ្មៅដិតនោះ
ស្របពេលដែលកែវភ្នែកទាំងពីរសម្លឹងគ្នាសុខៗថេយ៉ុងក៏ចាប់ផ្ដើមស្រែកយំម្ដងទៀតហាក់កំពុងនឹកឃើញពីព្រឹត្តិការណ៍នាពេលថ្ងៃមិញនេះ
"អ្ហឹកៗ...លោកម្ចាស់
"ថេយ៍-ថេយ៍ម៉េចក៏យំទៀតហើយមានរឿងអីឬយើងនិយាយខុសមែនទេ?សូមទោស....សូមទោសជាកំហុសយើងដែលទៅយឺតកុំយំស្ទះទ្រូងយើងឥលូវហើយ"ជុងហ្គុកទាញរាងកាយថេយ៉ុងមកដាក់លើភ្លៅខណៈទ្រូងលោតកន្រ្តាក់ខុសចង្វាក់ក៏ព្រោះតែនាយភ័យដែលសុខៗថេយ៉ុងយំខ្លាំងដូច្នេះចំណែកថេយ៉ុងគិតតែពីយំហើយយំទៀតមិនព្រមនិយាយអ្វីសោះ
"ថេយ៍ហ្ហា៎!អាណិតយើងឈប់យំទៅណាមានរឿងអីនិយាយគ្នាបានឬមួយចង់ទៅសងសឹកពួកអស់នោះ?តែយើងបានធ្វើជំនួសអូនហើយឈប់..ឈប់យំទៅ"
"ហ្ហឹកៗមិនមែនរឿងនោះថេយ៍មិនបន្ទោសលោកម្ចាស់ហ្ហឹកៗ"អាល្អិតគ្រវីក្បាលហើយបន្តយំសសឹករហូតសើមអាវរបស់ជុងហ្គុកដែលទើបនឹងផ្លាស់ប្ដូរមុននេះ
YOU ARE READING
លោកម្ចាស់ (ចប់ រដូវកាល១)
Fanficប្ដូរងារពីអ្នកបម្រើល្ងីល្ងើមកក្លាយជាប្រពន្ធចុងរបស់លោកម្ចាស់ល្មោភកាម