"ហឹម!ក្រអូប"រាងក្រាស់ក្រសោបចង្កេះមនុស្សមាឌតូចមកផ្អឹបនឹងខ្លួនយ៉ាងស្និតស្នាលសឹមអោនមកថើបថ្ពាល់ទន់រលោងមួយខ្សឺតធំ
"លោក...លោកម្ចាស់?"ថេយ៉ុងភ្ញាក់ព្រើតទម្លាក់អាវចុះបែរមុខមកក៏ប្រទះឃើញភត្រាញញឹមស្រស់របស់លោកម្ចាស់ដែលបាត់មុខពីរថ្ងៃជាងមកនេះស្របពេលចង្កេះមួយក្ដាប់ត្រូវប្រុសចាស់អោបក្រសោបជាប់ពឹតនឹងដងខ្លួនហាប់ណែនរកចន្លោះមិនឃើញ
"នៅឲស្ងៀម!"រាងក្រាស់ស្រែកសម្លុតបន្តឹងកម្លាំងដៃអោមមនុស្សមាឌតូចជាប់មិនឲរើទៅណាបាន នៅពេលខ្លួនត្រូវគេចាប់អោបថើបរើលែងបានបែបនេះថេយ៉ុងបានត្រឹមពេបមាត់ជីបអូចៗមនុស្សស្អីបាត់ទៅពីរថ្ងៃមកវិញព្រានដាក់គេដដែល
"លួចជេរយើងមែនទេហ្នឹង?"ជុងហ្គុកអោនមកកៀកផ្ទៃមុខតូចក្រមិចចោទសួរបង្ហើរសំនៀងស្អកៗបណ្ដាលឲថេយ៉ុងបះរោមខ្ញាក គេប្រឹងដកមុខឲឃ្លាតឆ្ងាយពីលោកម្ចាស់រូបសង្ហារតែនាយក៏ប្រឹងអោនមកកៀកគេកាន់តែជិតស្និតលើសដើម
"អត់...អត់ទេលោកម្ចាស់លែងខ្ញុំសិនទៅណាខ្ញុំត្រូវធ្វើការ"ដៃស្រឡូនតូចៗប្រឹងរុញអ្នកម្ខាងទៀតឲចេញឆ្ងាយតែកម្លាំងដ៏ស្ដួចស្ដើងនេះមិនអាចឲមាឌឌាំងៗដូចជុងហ្គុកថយបានសូម្បីមួយជំហាន
"បែកយើងពីរថ្ងៃមិននឹកយើងទេអ្ហេស?យើងនឹកឯងជិតដាច់ខ្យល់ហើយមានដឹងទេ?"
*ដាច់ខ្យល់ស្លាប់ឲបាត់ៗទៅ*គិតក្នុងចិត្ត
"ម្ដេចមិនឆ្លើយ?មិនឆ្លើយបានន័យថានឹកហើយ"ថេយ៉ុងសែនខ្នាញ់នឹងទឹកមុខញញឹមស្រស់នេះពន់ពេកនរណាមិនដឹងទេតែសម្រាប់គេសែនស្អប់ពេញទំហឹងហើយមិនដឹងជាសង្ហារទាក់ទាញអីណាស់ណាទេបានជាស្រីដេញថ្នាក់ហ្នឹងនោះ
"លោកម្ចាស់គិតខ្លួនឯងលែងខ្ញុំទៅណាខ្លាចលោកស្រីមកឃើញលោកម្ចាស់មកវិញគួរតែទៅរកលោកស្រីគាត់នឹកលោកម្ចាស់ណាស់"
"នាងនឹកក៏នឹកទៅតែយើងចង់ឲឯងនឹកម៉េចមិននឹកយើងហឹម?"គេសួរបែបមិនសុខចិត្តនៅពេលដឹងថាមនុស្សដែលខ្លួនខំនឹកខំយល់សប្តិឃើញមិនមានចិត្តនឹកឲខ្លួនបែបនេះ
YOU ARE READING
លោកម្ចាស់ (ចប់ រដូវកាល១)
Fanfictionប្ដូរងារពីអ្នកបម្រើល្ងីល្ងើមកក្លាយជាប្រពន្ធចុងរបស់លោកម្ចាស់ល្មោភកាម