"អាយ!!!!ល្អណាលោកម្ចាស់មិនមកមែនទេងប់ងុលនឹងវាមែនទេ?ហ៊ឹសខ្ញុំនឹងកម្ចាត់វាចេញអាយ!!"ហ្វារីបោកប្រាស់របស់របរចោលអស់អស់ក្ដៅក្រហល់ក្រហាយកណ្ដាលយប់ដ្បិតល្បិចទាំងអស់ត្រូវបំផ្លាញដោយសារថេយ៉ុងទៅវិញ
"ថ្ងៃស្អែកយើងនឹងឈានជើងចូលវិមានធំឲបានទៅមើលអាក្មេងដែលលោកម្ចាស់យកមកវាមានស្អីល្អជាងយើងទៅបានជាលោកម្ចាស់ហ៊ានទុកយើងចោលអាយ!!"ស្រីល្អអាសចាឡំស្រីយកប្ដីគេខឹងមុខក្រហមច្រាលឈាមក្ដាប់កម្រាលពូលដោយក្ដីស្អប់គុំគួនពីថ្ងៃនេះទៅថេយ៉ុងជាគោលដៅធំបំផុតរបស់នាងបន្ទាប់ពីអ៊ែលសារ៉ា
ព្រឹកថ្ងៃថ្មីជាថ្ងៃដែលថេយ៉ុងត្រូវទៅសាលាជាលើកដំបូងបន្ទាប់ពីបានចុះឈ្មោះចូលរៀននៅសាលាណាមជូនរួច ព្រឹកនេះគេស្លៀកឈុតឯកសណ្ឋានសិស្សសាលាធ្វើឲលោកម្ចាស់អង្គុយញ៉ាំអាហារពេលព្រឹកជាមួយគេខ្នាញ់ចង់តែលេបចូលពោះទេលោកអើយជាពិសេសអាដង្កៀបរូបកង្កែបតូចៗនោះពេលកៀបលើសក់រួញៗអង្គារដីរបស់ថេយ៉ុងគេប្រៀបដូចកូនក្មេងគួរឲស្រឡាញ់ម្នាក់
"លោកម្ចាស់ហេតុអីមិនជូនខ្ញុំទៅ?"ក្រោយញ៉ាំរួចថេយ៉ុងចាប់ផ្ដើមទាំងមិនសុខចិត្តថ្ងៃដំបូងគួរណាស់តែលោកម្ចាស់ជូនគេទៅ
"យើងនៅបង្ហើយកិច្ចការសិនបើថេយ៍នៅចាំខកម៉ោងរៀនហើយចាំស្អែកនេះយើងជូនទៅokទេ?"
"Okហិ ហិ ជុប!ថេយ៍ទៅសិនហើយ"នាយតូចអោនថើបថ្ពាល់លោកម្ចាស់សងខាងសឹមញញឹមលឹបភ្នែកស្ពាយកាតាបចេញទៅតែក៏ត្រូវលោកម្ចាស់ឃាត់ដំណើរភ្លាម
"ឈប់សិន!"
"លោកម្ចាស់មានការអីទៀតឬ?"អាល្អិតបែរក្រោយយឺតៗងាកមកមើលរាងក្រាស់
"ហាមមានសង្សារហាមឲគេប៉ះផ្ដេសផ្ដាសហាមស្និតស្នាលនឹងប្រុសៗនៅទីនោះបើយើងដឹងត្រូវថ្មោងមិនខានទេ"
"មិត្តភក្តិប្រុសមានបានឬអត់លោកម្ចាស់ថេយ៍ចង់មានមិត្ត"អាល្អិតពេបមាត់មិនសុខចិត្តពេលត្រូវរាងក្រាស់ហាមគ្រប់យ៉ាង
"មានក៏មានតែហាមស្និតស្នាលឲវាប៉ះបើមិនចឹងទេមិត្តឯងផ្លោងពីសាលាមិនដល់មួយអាទិត្យទេ"គ្រាន់តែគិតក៏ក្ដៅដែរបើសិនថេយ៉ុងមានមិត្តភក្តិជាមនុស្សប្រុសត្រឹមអង្គុយរួមតុក៏មិនបានដែរគេហួងហែងមិនចង់ឲអ្នកណាមកប៉ះពាល់របស់ជាកម្មសិទ្ធទើបម្សិលមិញគេខលឲអ្នកគ្រូបន្ទុកថ្នាក់ដាក់ថេយ៉ុងអង្គុយជាមួយមនុស្សស្រីវិញវាគ្រាន់បើជាងអង្គុយជាមួយមនុស្សប្រុស
YOU ARE READING
លោកម្ចាស់ (ចប់ រដូវកាល១)
Fanfictionប្ដូរងារពីអ្នកបម្រើល្ងីល្ងើមកក្លាយជាប្រពន្ធចុងរបស់លោកម្ចាស់ល្មោភកាម