"ថេយ៉ុងបងទៅមុនហើយណា ចំណែកឯងហាមនាំប្អូនយើងខូចឲសោះ"ហាស៊ីនចង្អុរមុខជីមីនស្រាប់តែត្រូវនាយតូចកំហូចហាមាត់ខាំដៃនាយកម្លោះយ៉ាងរហ័ស
"អូយ! អូយ! ឆ្កួតឬយ៉ាងម៉េចហ្នឹងបានមកខាំដៃយើងតឿហើយឆ្នាស់ដូចឆ្កែ!"លើកម្រាមដៃមកមើលឃើញថាសុទ្ធតែស្នាមធ្មេញទើបអត់មិនបានគេក៏ស្ដីឲជីមីនប្រដូចនឹងឆ្កែតែម្ដងព្រោះអាល្អិតនេះឆ្នាស់ពិតមែនមិនដឹងបងប្អូនស្អីទេ
"ចុះអាគាត់ឯងនិយាយមុននេះចង់បានន័យយ៉ាងម៉េចអ្នកណានាំអ្នកណាខូច?"ជីមីនអោបដៃពើងទ្រូងស្រែកញ៉ែតៗដាក់នាយកម្លោះវិញមិនឲបាត់មួយម៉ាត់
"ឯងហ្នឹងអាមេនាំខូច"
"នែ៎អាប៉ិឯងកុំបានដៃពេកគីឡូលួចស្រឡាញ់គេម្នាក់ឯងសោះចង់មកឈ្លោះជាមួយសេរីមានប្ដីដូចខ្ញុំមានខ្មាសមាត់ទេខ្ញុំសួរ"
"យ៉ា!!ថេយ៉ុងមិត្តអូនឈ្លើយដល់ហើយបងត្រូវតែប្រដៅគេឲបាន"
"ប៊ែក!!សាកទៅបើមិនប្ដីខ្ញុំហៅកូនចៅអូសកលោកទៅឆាក្ដៅឲឆ្កែស៊ី"
"អាក្មេងអាងប្ដីគីឡូអន់ឈ្លោះមិនឈ្នះយកប្ដីមកអួត!"
"យ៉ាងម៉េចច្រណែនហ្អេស?"ជីមីនញាក់ចិញ្ចើមឌឺវិញ
"ឯង!!"
"ហ្ហើយ!!បានហើយៗខ្ញុំវិលមុខណាស់"ថេយ៉ុងចាប់ដៃអ្នកទាំងពីរជាប់ទាំងអារម្មណ៍មិននៅនឹងខ្លួនទើបជីមីននិងហាស៊ីនបង្អាក់ជម្លោះងាកមកមើលនាយតូចវិញ
"យ៉ាងម៉េចហើយថេយ៍កើតអីខ្លាំងឬអត់?"ជីមីនជួយគ្រាគេមកអង្គុយលើបង់នៅជិតនោះចំណែកហាស៊ីនក៏យកប្រេងខ្យល់ឲថេយ៉ុងហិតដោយក្ដីបារម្ភ
"ហឹម!មិនអីទេមកពីខ្ញុំគេងមិនបានគ្រប់គ្រាន់ហើយ"រាងតូចគ្រវីក្បាលតិចៗប្រហែលជាយប់មិញនេះគេយំរហូតដល់យប់ជ្រៅទម្រាំគេងលក់ទើបវាធ្វើទុក្ខនៅពេលនេះហើយ
"មិនអីយ៉ាងម៉េចឯងស្លេកស្លាំងណាស់ទៅពេទ្យទេ?ចាំយើងខលឲបងយ៉ុនយកឡានមកទទួលមួយទៀត"
"មិនអីទេជីមីនកុំរំខានលោកយ៉ុនអី"ថេយ៉ុងនៅតែបដិសេធព្រោះខ្លាចរំខានដល់ការងារយ៉ុនហ្គីណាមួយគេគ្រាន់តែឈឺក្បាលតិចតួចប៉ុណ្ណោះ
YOU ARE READING
លោកម្ចាស់ (ចប់ រដូវកាល១)
Fanfictionប្ដូរងារពីអ្នកបម្រើល្ងីល្ងើមកក្លាយជាប្រពន្ធចុងរបស់លោកម្ចាស់ល្មោភកាម