ភាគទី35:បាត់ខ្លួន

7.8K 439 44
                                    

    "ជុង..ជុងហ្គុក!"សម្លេងស្រ្ដីវ័យ40ឆ្នាំក្រាស់ស្រែកហៅកូនប្រុសទាំងត្រដរខ្យល់ខណៈរាងកាយមានសភាពទ្រុឌទ្រោមក្រោយទទួលរងនូវទារុណកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់លោកម្ចាស់ជុងហ្យុកជាស្វាមី។នាងជាម្ដាយវាទៅរកកូនទាំងសភាពដុនដាបស្របពេលកម្លោះតូចកំពុងយំញ័រខ្លួនពួននៅក្បែរទូសម្លៀកបំពាក់មិនព្រមចេញទៅតាមសម្លេងដង្ហើយហៅនោះសោះ។

   "ហ្គុក...មករកម៉ាក់មកកូនហ្ហឹកៗម៉ាក់នឹកកូន"ហ្វីនីវៀប្រឹងឈោងដៃទៅប៉ះកូនប្រុសដែលពួននៅទីងងឹតប៉ុន្តែក៏មានវត្ថុមុតស្រួចកាត់ដៃនាងដាច់មិនឲប៉ះកូនប្រុសបាន

   "អ្ហាក!!ហ្ហឹកៗដៃខ្ញុំ!"ហ្វីនីវៀស្រែកដោយក្ដីចុកចាប់សម្លឹងមើលស្វាមីចិត្តដាច់ហ៊ានលើកដាវកាត់ដៃរបស់នាងដោយមិនញញើតបន្តិចសោះឡើយ កែវភ្នែកជុងហ្យុកពោរពេញដោយកំហឹងឆាបឆេះមិនអាចពន្លត់បានភាពកាចសាហាវរបស់គេធ្វើឲហ្វីនីវៀភ័យញ័រខ្លួនដូចកូនសត្វធ្លាក់ទឹក

    "ហ្ហឹកៗជុង...ហ្យុក"ហ្វីនីវៀក្ដោបដៃប្រឹងវាចេញពីស្វាមីមិនឲនាយចំណាស់ចូលទៅជិតនាង

    "អ្នកណាឲនាងហៅឈ្មោះយើងស្រីចង្រៃ!ស្រីកាកីស្រីភិតក្បត់មានកូនមានប្ដីហើយនាងនៅមិនចោលសណ្ដានស្រីក្នុងបាររបស់នាងទៀតប៉ុន្មានឆ្នាំមកនេះយើងដូចជាលើកតម្កើងនាងពេកហើយបាននាងហ៊ានលួចលាក់សាហាយជាមួយកូនចៅរបស់យើងហ្វីនីវៀ!!"បាតដៃជាបុរសចាប់បោចសក់នាងមួយកណ្ដាប់ទាញមកកៀកខ្លួននឹងចាប់យកកាំបិតមកឆូតមុខស្រស់ស្អាតរបស់នាងមួយឆ្នូតធំ

    "អ្ហាក!!!ហ្ហឹកៗ"ជុងហ្យុកអង្គុយចោងហោងជាន់ពីលើឈាមក្រហមឆ្អិនឆ្អៅមើលទៅកាន់សភាពភរិយាព្រមទាំងញញឹមបង្កប់ភាពកំណាចឃោរឃៅហាក់មិនមានមនោសញ្ចេតនាចំពោះនាងបន្តិចសោះឡើយ

    "នេះហើយជាលទ្ធផលដែលនាងហ៊ានក្បត់ខ្ញុំ"ជុងហ្យុករុញនាងចេញមួយទំហឹងរលាស់អាវគ្រ័រហ្សេពណ៍សប្រឡាក់ដោយឈាមមុននឹងដើរតម្រង់ទៅរកកន្លែងដែលជុងហ្គុកកំពុងសង្ងំពួន

   "ហ្ហឹកៗហ្យុកកុំធ្វើអីកូនអូនសូមអង្វរ"ទោះបីស្ថិតក្នុងសភាពជិតស្លាប់ក៏ហ្វីនីវៀប្រឹងប្រើកម្លាំងដ៏ស្ដួចស្ដើងចាប់ជើងស្វាមីជាប់ នាងដឹងច្បាស់ណាស់ថាបុរសឈាមត្រជាក់ដូចជុងហ្យុកនឹងធ្វើបាបកូនប្រុសនាងជាក់ជាមិនខាន

លោកម្ចាស់ (ចប់ រដូវកាល១)Where stories live. Discover now