ជុងហ្គុកចំណាយពេលនៅជាមួយថេយ៉ុងពាក់កណ្ដាលថ្ងៃការងារនៅក្រុមហ៊ុននាយបានប្រគល់ឲស្ទេវិនចាត់ចែងចំណែករឿងសាកសពហ្វូ៊ជិក៏ឲដាយរិកស៊ីបំបាត់ភស្ដុតាងចោលទាំងអស់។
ឈានដល់ថ្ងៃបន្ទាប់ថេយ៉ុងមិនត្រូវបានអនុញ្ញាតឲទៅសាលានោះទេដោយហេតុជុងហ្គុកភ័យខ្លាចគេមានរឿងអាក្រក់ម្យ៉ាងសុខភាពថេយ៉ុងមិនសូវជាល្អទើបលោកម្ចាស់រូបនេះយកលេសមកដោះសារបង្ខាំងថេយ៉ុងឲនៅវិមាន។នៅពេលត្រូវមនុស្សចាស់បង្ខំដូចនេះថេយ៉ុងមិនសូវជាពេញចិត្តប៉ុន្មានទេព្រោះគេទើបតែបានចូលរៀនឥលូវក៏ត្រូវឈប់ប៉ុន្មានថ្ងៃទៀតច្បាស់ណាស់ថារៀនមិនទាន់គេជាក់ជាមិនខាន
"លោកម្ចាស់!"
"ហឹម?អូនមានការអី?"ជុងហ្គុកដោះវែនតាងាកចេញពីឯកសារមកសម្លឹងមុចខស្លក់ៗរបស់ថេយ៉ុង
"ខ្ញុំអផ្សុកណាស់លោកម្ចាស់រវល់មើលតែឯកសារទុកខ្ញុំចោល"នាយតូចពេបមាត់យំកិកកកុករំអុកមកកាន់មនុស្សចាស់ដែលពូកែហាមគ្រប់សព្វ ហាមគេមិនឲទៅរៀនពេលសុំទៅដើរលេងក៏ប្រាប់ថារវល់ឲអង្គុយចាំរាប់ម៉ោងដូចដឹងស្រាប់ហើយថេយ៉ុងរវាមយ៉ាងណាឲគេអង្គុយស្ងៀមមិនកើតទេ
"ចាំបន្តិចទៅបងជិតរួចដៃហើយក៏ឃើញថាឯកសារគរយ៉ាងណាមិនចឹងមកជួយបងមកនឹងអាលបងបានកំដរអូនលេង"លោកម្ចាស់សើចបន្តិចនឹងចរិតម្ញិកម្ញក់របស់អាល្អិតហើតក៏ងាកមកបន្តកិច្ចការខ្លួនវិញ រីឯថេយ៉ុងស្ងាត់បែរមកមើលទូរទស្សន៍បន្លប់ពេលរង់ចាំឲលោកម្ចាស់ទំនេរដៃ
អូ!ត្រូវហើយអាចថាមួយរយៈនេះពួកគេស្និតស្នាលគ្នាណាស់ដូចមនុស្សរៀបការហើយយូរឆ្នាំអញ្ចឹងទើបជុងហ្គុកទម្លាប់មាត់ហៅថេយ៉ុងនូវសព្វនាមអូនរីឯខ្លួនឯងប្ដូរព៏យើងមកបងវិញដើម្បីឲមានអារម្មណ៍ស្និតស្នាល
ថេយ៉ុងចាំយូរពេកក៏គេងលក់លើសាឡុងឃើញដូចនេះជុងហ្គុកផ្អាកការងារដើរមកមើលក្មេងកម្ជិលដែលគេងចោលទូរទស្សន៍ហៀរទឹកមាត់កក្លាក់ នាយយកតេឡេបិទទូរទស្សន៍សឹមងាកមកទាញនាយតូចឲគេងបានស្រួលបួលដោយមិនភ្លេចដោះអាវក្រៅដណ្ដប់ឲអាល្អិតបណ្ដូលចិត្តផងដែរ
YOU ARE READING
លោកម្ចាស់ (ចប់ រដូវកាល១)
Fanficប្ដូរងារពីអ្នកបម្រើល្ងីល្ងើមកក្លាយជាប្រពន្ធចុងរបស់លោកម្ចាស់ល្មោភកាម