ភាគទី2:អាលោកម្ចាស់ឆ្កួត

6.1K 337 20
                                    

     ថ្ងៃត្រង់បន្តិចអ៊ែលសារ៉ាមានការរវល់នាងត្រូវចេញក្រៅដោយទុកឲថេយ៉ុងនៅវិមានតែម្នាក់ឯង មុននឹងទៅនាងមិនភ្លេចផ្ដាំគេកុំឲរពឹសពេកដែរមិនអញ្ចឹងទេមកវិញអាល្អិតខួរបង្កងធ្វើឲវិមាននាងដូចសម្បុរចាបមិនខាន

    "អផ្សុកណាស់"ថេយ៉ុងអង្គុយសំកុកលើទោងច្រត់ចង្ការនឹងភ្លៅទាំងគូក្រឡេកភ្នែកមើលជុំវិញខ្លួននៅតែមិនឃើញមនុស្សម្នាក់សោះ

    ,"ឆឹស!មើលផ្ទះឡើងធំអត់មានមនុស្សនៅផងនៅពីរនាក់អត់ខ្លាចខ្មោច"អាល្អិតរអ៊ូលាយឡំនឹងសំណើចមិនដឹងខ្យល់គេស្មានតែទីនេះមានមនុស្សច្រើនគេនឹងបានរាប់អានជាមិត្តនោះអីតែនរណាទៅដឹងស្ងាត់ជ្រៀបដូចចោរលួចសេះ

    "ម៉ែដោះតើស ម៉ែដោះ!"ថេយ៉ុងបក់ដៃដាក់ស្រ្ដីចំណាស់ដែលកំពុងកាន់កន្រ្តកខោអាវបម្រុងនឹងយកទៅបោក

    "ថេយ៉ុង?មានការអីហ្អេសអាល្អិត?"ម៉ែដោះចូលមកជិតរាងតូចដែលកំពុងអង្គុយពិបាកចិត្តតែម្នាក់ឯង

    "ម៉ែដោះហ្ហាមានការងារទេខ្ញុំអផ្សុកណាស់អង្គុយចង់កើតឫសដូងបាតហើយ"

   "លោកស្រីមិនទាន់បញ្ជាឲឯងធ្វើស្អីទេដេកអង្គុយលេងសិនទៅ"

    "ហ្ហឺ!!មនុស្សធ្លាប់ធ្វើការឲគេដេក លោកស្រីក្រឡិចក្រឡុចផ្ដាំថេយ៍ឲប្រឹងធ្វើការឥលូវថេយ៍ធ្វើការហើយក៏ខុសដែរ"

    "អឺនែ៎បើមិនមានការយើងយកសម្លៀកបំពាក់លោកម្ចាស់ទៅបោកហើយកុំរំខានយើង"

    "ឈប់!!!"

   "ស្អីឯងទៀតហើយ?"

    "ម៉ែដោះខ្ញុំបោកជំនួសវិញទេ?នៅផ្ទះលោករដ្ឋមន្ត្រីខ្ញុំបោកឲគាត់សឹកដៃហើយ"ថេយ៉ុងញញឹមរកឃើញគំនិតថ្មីឮសូរថាសម្លៀកបំពាក់លោកម្ចាស់បេះដូងគេលោតផ្លោតៗដូចកង្កែបលោតចង់ចង់តែបោកអីលូវទេ

    "អត់!!សម្លៀកបំពាក់លោកម្ចាស់ណាមិនងាយឲអ្នកណាបោកផ្ដេសផ្ដាសទេបើហ៊ានរហែកទក់លោកម្ចាស់វាត់ឯងបែកសាច់ឥលូវហ្នឹង"ម៉ែដោះគម្រាមថេយ៉ុងជាមុនព្រោះគាត់មិនទុកចិត្តខ្លាចគេបង្កបញ្ហាមិនមែនមានទោសតែម្នាក់ឯងទេគាត់ក៏មានទោសជាមួយដែរ

លោកម្ចាស់ (ចប់ រដូវកាល១)Where stories live. Discover now