ភាគទី8:នឹកអូន

6.9K 328 35
                                    

     "មានលោកស្រីហើយបន្ថែមថេយ៉ុងម្នាក់ទៀតក៏មិនគ្រប់ឥលូវក៏ទៅរកស្រីអស់នោះទៀតលោកម្ចាស់អើយ!!"ម៉ែដោះបានត្រឹមហួសចិត្តប៉ុណ្ណោះពីមុនជុងហ្គុកមិនល្មោភដល់ថ្នាក់នេះទេតែក្រោយពីដឹងថាអ៊ែលសារ៉ាមិនអាចមានកូនបានគេក៏ចាប់ផ្ដើមលេងស្រីជាហូរហែរតែសូមប្រាប់ឲដឹងចុះគេលេងតែស្រីណាបរិសុទ្ធមិនធ្លាប់ដេកជាមួយប្រុសដទៃប៉ុណ្ណោះ

    ឈរនិយាយតែម្នាក់ឯងអស់ចិត្តហើយម៉ែដោះបម្រុងនឹងចូលទៅមើលថេយ៉ុងដែលគេងនៅក្នុងបន្ទប់ស្រាប់តែស្ទេវិនក៏បានមកដល់ល្មមទើបគេស្រែឃាត់ដំណើរម៉ែដោះភ្លាម

   "ម៉ែដោះឈប់សិន"ស្ទេវិនរត់ទាំងដង្ហក់មកជិតរាងចំណាស់ទើបគាត់អត់នឹងឆ្ងល់មិនបាន

    "ហើយស្អីឯងអាស្ទេវិនរត់ដង្ហក់ដូចគេពីគ្រាប់កាំភ្លើង"

    "មិនគេចពីគ្រាប់ទេបាទតែចង់មកសួរថាថេយ៉ុងជាអ្នកណាគេលោកស្រីផ្ដាំឲម៉ែដោះធ្វើស៊ុបឲគេផង"ស្ទេវិនសើចមិនសូវសមដ្បិតអ៊ែសារ៉ាផ្ដាំគេតាំងពីព្រឹកតែគេបែរជាភ្លេចរវល់ញ៉ែស្រីទាល់តែពេលថ្ងៃត្រង់នេះនឹកឃើញតែម្ដង

    "អ៎ថេយ៉ុងហ្អេស?គេជាក្មេងបម្រើរបស់លោកស្រីតែត្រូវលោកម្ចាស់ចាប់បង្ខំឡើងទក់សាច់ឥលូវនេះគេងដាក់សេរ៉ូមឯណោះ"ចុងប្រយោគម៉ែដោះអោនមកខ្សឹបប្រាប់ស្ទេវិនល្មមឮតែពីរនាក់ ចំណែកនាយកម្លោះរូបស្រស់ឮហើយបើកភ្នែកធំៗទើបអើត.កទៅមើលឃើញថាសភាពធ្លាក់ដុនដាបតែម្ដង

   "អូហូ!លោកម្ចាស់នេះចាស់តែអាយុកម្លាំងដូចក្មេង18អញ្ចឹងចុះឥឡូវនេះលោកម្ចាស់នៅឯណាម៉ែដោះ"ស្ទេវិនចោទសួរព្រោះពេលយកឡានទៅចតទុកគេឃើញឡានជុងហ្គុកនៅទីនោះដូចគ្នា

   "ទៅរកស្រីឯផ្ទះក្រោយបាត់ហើយទាំងថ្ងៃត្រង់តែម្ដងនេះណាគេហៅថាមហាល្មោភស្រីហើយតាំងពីកើតពោះម៉ែមកយើងទើបតែប្រទះមួយទេ"

    "គេមិនហៅថាល្មោភទេគេហៅថាកម្ចាយអារម្មណ៍ខ្ញុំទៅរកលោកម្ចាស់សិនហើយម៉ែដោះ"

    "អឺ...កម្ចាយអារម្មណ៍ម្ដងបួនប្រាំនាក់ម្ចាស់ក៏អញ្ចឹងកូនចៅក៏អញ្ចឹងមិនថាអាស្ទេវិនឬអាហ្វូ៊ជិទេទៅដល់ណាក៏មានស្រីដែរឆឹស!"ម៉ែដោះស្រែកឲពីក្រោយតែមិនដឹងថាស្ទេវិនបានឮឬអត់ទេ

លោកម្ចាស់ (ចប់ រដូវកាល១)Where stories live. Discover now