ភាគទី9:ក្លិនស្នេហ៍

6.8K 363 35
                                    

     កន្លងផុតទៅបានពីរថ្ងៃអាការៈថេយ៉ុងបានធូរស្បើយឡើងវិញជាងមុនគ្រាន់តែស្នាមធ្មេញនិងស្នាមស្នេហ៍នៅមិនទាន់រលុបអស់យ៉ាងណាវាក៏មិនបង្កជាការឈឺចាប់ដូចលើកដំបូងដែរ។ភ្ញាក់ឡើងដំបូងថេយ៉ុងយំខ្លាំងណាស់គេយំរហូតទាល់តែសន្លប់កុំតែបានអ៊ែលសារ៉ាលួងលោមទើបគេអាចសម្រួលអារម្មណ៍បានតែវាមិនអាចកាត់ភាពភ័យខ្លាចចេញពីទ្រូងគេទាំងស្រុងទេ

    រយៈពេលពីរថ្ងៃនេះគេមិនបានជួបមុខលោកម្ចាស់កំណាចទាល់តែសោះដោយសារតែរាងក្រាស់រវល់ចាត់ចែងរឿងកសាងក្រុមហ៊ុនថ្មីដែលជាសាខាទី5នៅឯជាយក្រុងធ្វើឲថេយ៉ុងអាចដកដង្ហើមបានស្រួលខ្លួនបន្តិចបើប្រឈមមុខនឹងគ្នាគេមិនដឹងធ្វើខ្លួនបែបណាឲត្រូវឡើយទោះហាមាត់ជេរស្ដីក៏មិនបានដ្បិតខ្លួនត្រឹមជាអ្នកបម្រើតូចតាចប៉ុណ្ណោះ

    "ថេយ៉ុងហ្ហា!"

    "បាទលោកស្រី"អាល្អិតទម្លាក់កន្សែងដែលខ្លួនយកមកជូតសម្អាតថូផ្កាចោលយ៉ាងរហ័សនៅពេលត្រូវអ៊ែលសារ៉ាសម្លក់ នាងប្រាប់គេឲសម្រាកចាំជាចាំធ្វើការតែក្មេងនេះនៅចចេសមិនព្រមស្ដាប់នាងសោះ

   "ធ្វើអីហ្នឹង?ក្រែងងើបពីឈឺមិនចឹង?ទុកឲអ្នកបម្រើផ្សេងគេធ្វើទៅ"អ៊ែលសារ៉ាចូលទៅអូសដៃក្មេងរពឹសមកអង្គុយជាមួយខ្លួនលើសាឡុងតែថេយ៉ុងរហ័សដាក់ខ្លួនអង្គុយផ្ទាល់ឥដ្ឋវិញ

   "អង្គុយលើនេះមកអង្គុយនៅក្រោមត្រជាក់ណាស់"នាងទាញដៃគេមកម្ដងទៀតតែអាល្អិតក៏ប្រញាប់កញ្ឆក់ដៃមកវិញ

   "មិនកើតទេលោកស្រីខ្ញុំឈឺគេងក្នុងបន្ទប់លោកស្រីពីរថ្ងៃនេះមិនសមណាស់ទៅហើយឥលូវឲអង្គុយជាមួយលោកស្រីទៀតមិនសមនោះទេគេមើលមកមិនទំនងភ្នែក"

   "អ្នកណាថាអីទៅ?ទីនេះជាផ្ទះយើងសោះឯងក៏ដូចប្អូនយើងដែរកុំក្រែងចិត្តអី"

   "មិនអីទេលោកស្រីខ្ញុំទម្លាប់អង្គុយបែបនេះហើយអង្គុយខាងលើជាមួយលោកស្រីខ្ញុំចេះតែភ័យហិ ហិ"ថេយ៉ុងសើចលិបភ្នែកដាក់នាងជាការបន្លប់

    "ភ័យអីយើងមានចាប់ឯងស៊ីឯណាយើងនៅទីនេះហើយគេមិនហ៊ានធ្វើបាបឯងទេ"

លោកម្ចាស់ (ចប់ រដូវកាល១)Where stories live. Discover now