ជុងហ្គុកបន្តនាំថេយ៉ុងទៅគ្រប់កន្លែងឲតែរាងតូចហារមាត់គេនឹងនាំទៅភ្លាមដោយមិនរារែក។ទាំងពីរនាក់ចំណាយពេលវេលាយ៉ាងមានក្ដីសុខនៅជាមួយគ្នាជាពិសេសថេយ៉ុងគេរីករាយបំផុតដែលអាចមានឱកាសបានដើរលេងជាមួយមនុស្សជាទីស្រឡាញ់របស់ខ្លួនទោះបីរាងខកពេលមកក្នុងឋានៈអាក្រក់បន្តិចតែជុងហ្គុកបានផ្ដល់ឲគេនូវអ្វីគ្រប់យ៉ាងមិនថាក្ដីស្រឡាញ់ឬអ្វីផ្សេងៗទៀត។បន្ទាប់ពីនោះជុងហ្គុកក៏នាំថេយ៉ុងមកញ៉ាំអាហារលើសណ្ឋាគារលំដាប់VIPទាល់តែយប់ជ្រៅទើបនាំគ្នាត្រឡប់ទៅវិមានវិញ។
វិមានហ្វ្រែនតុន
"លោកម្ចាស់!អូ!ថេយ៉ុងគេ?"ម៉ែដោះរត់មកទទួលយ៉ាងលឿនស្រាប់តែភ្ញាក់ផ្អើលពេលឃើញថេយ៉ុងនៅលើដៃរាងក្រាស់ស្ងាត់មាត់ជ្រៀប។
"គេលេងលក់ប៉ុណ្ណោះ!ត្រូវហើយយកតុក្កតានេះទៅសម្អាតឲគេផងចាំយកទៅទុកនៅបន្ទប់គេងរបស់គេ"ជុងហ្គុកហុចស្បោងតុក្កតាBT21ដែលខ្លួនបានទិញឲរាងតូចនោះទៅកាន់ម៉ែដោះឲយកទៅសម្អាតសិនព្រោះខ្លាចវាមានធូលីនៅជាប់ចំណែកខ្លួនក៏បីអាល្អិតទៅខាងលើគេជាមួយគ្នា។
ព្រឹកថ្ងៃជុងហ្គុកក្រោកពីព្រលឹមរៀបចំខ្លួនដើម្បីជូនថេយ៉ុងទៅសាលាតាមពាក្យសន្យាពីម្សិលមិញចំណែកថេយ៉ុងព្រឹកនេះញញិមស្រស់បស់មុខរីកដូចគ្រាប់ជីពេលបានមនុស្សចាស់យល់ចិត្តបែបនេះ
"លោកម្ចាស់ក្រវាត់កពាក់វៀចហើយ"ថេយ៉ុងដែលអង្គុយលើពូកយោជើងរង់ចាំជុងហ្គុកស្លៀកពាក់រួចរាល់ដើម្បីចុះទៅក្រោមជាមួយគ្នាក៏ប្រទះឃើញថានាយពាក់ក្រវាត់កវៀចទើបធានាខ្លួនជាអ្នកមករៀបវាឲស្អាតបាតឡើងវិញ
"......."ជុងហ្គុកមិនមាត់តែក៏ញញិមសម្លឹងមើលមុខអាល្អិតដូចមនុស្សកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ជាពិសេសពេលថេយ៉ុងបង្ហាញទឹកមុខផ្ដោតលើអ្វីមួយគេប្រៀបដូចមនុស្សម្នាក់ផ្សេងមិនថាគេបញ្ចេញកាយវិកាអ្វីក៏មើលទៅគួរឲស្រឡាញ់ដែរ
"សឺត!ប្រពន្ធអ្នកណាគេពូកែយ៉ាងនេះ?"លោកម្ចាស់អោបចង្កេះមួយក្ដាប់មកពឹតនឹងទ្រូងអោនមកទម្លាក់ស្នាមថើបលើថ្ពាល់ក្រពុំទន់ៗនោះខ្សឺតៗចំណែកថេយ៉ុងសង្ងំស្ងៀមឲមនុស្សចាស់លូកលាន់តាមអំពើចិត្ត
YOU ARE READING
លោកម្ចាស់ (ចប់ រដូវកាល១)
Fanficប្ដូរងារពីអ្នកបម្រើល្ងីល្ងើមកក្លាយជាប្រពន្ធចុងរបស់លោកម្ចាស់ល្មោភកាម