ភាគទី31:កាដូពិសេស

4K 289 28
                                    

    "ហេតុអ្វីលោកម្ចាស់មិនគេងជាមួយហ្វាយូរដូចរាល់ដងម៉ោងទើបតែពីរទាបភ្លឺប៉ុណ្ណោះហ្វាពិតជានឹកលោកម្ចាស់ណាស់"ហ្វារីស្ថិតក្នុងកាយអាក្រាតសម្លឹងមើលជុងហ្គុកដែលកំពុងឈរកឹបលេវអាវយ៉ាងមមាញឹកនៅខាងមុខកញ្ចក់។នាងក្ដាប់ដៃឈានជើងចេញពីគ្រែដើរសម្ដៅមករករាងក្រាស់បង្អួតរាងកាយគ្មានទ្រនាប់បិទបាំងតែក៏ត្រូវជុងហ្គុកថយខ្លួនចេញមិនឲនាងប៉ះបាន

   "ហ្វាគេងវិញទៅយើងមានការរវល់នៅវិមានចាំថ្ងៃក្រោយចុះ"និយាយហើយគេក៏បោះជំហានចាកចេញទៅដោយកាយវិកាប្រញាប់ប្រញាល់។ចំណែកហ្វារីបានត្រឹមឈរក្ដាប់ដៃទប់កំហឹង នាងខំដាក់ទុកយ៉ាងនេះហើយគេនៅមិនត្រេកត្រអាលទៀតនេះមិនមែនជាជុងហ្គុកហ្វ្រែនតុនទេ

   "ចង្រៃយ៌ពេញមួយយប់ហៅតែឈ្មោះអាក្មេងនោះវាមានស្អីល្អជាងខ្ញុំទៅ!!ហ៊ឹសបើដេកជាមួយលោកម្ចាស់គ្មានកូនខ្ញុំនឹងរកវិធីឲខ្លួនឯងមានកូនទាល់តែបានចាំមើលលោកម្ចាស់អាចព្រងើយកន្ដើយដាក់ខ្ញុំដូចពេលនេះឬអត់ហើយអាក្មេងនោះវាអាចសម្ញែករឹកដូចលើកមុនឬអត់ចាំតែមើលទៅ"នាងអោនរើសរ៉ូបមកស្លៀកមុននឹងដាក់ខ្លួនអង្គុយសិតសក់វែងត្រឹមចង្កេះដោយទឹកមុខលាក់គំនួចបង្កប់នូវគំនិតពិសពុលគួរឲខ្លាច។

   វិមានហ្វ្រែនតុន

   ដូចពាក្យសន្យាជាមួយរាងតូចជុងហ្គុកពិតជាបានខ្នះខ្នែងត្រឡប់មកវិញមុនពេលកំណត់ទៅទៀត គេងជាមួយហ្វារីពេញមួយយប់គេទន្ទេញហៅតែឈ្មោះថេយ៉ុងសូម្បីរឿងលើគ្រែក៏គេសម្លឹងឃើញថេយ៉ុងបីដូចបានធ្វើរឿងនេះជាមួយអាល្អិតសំណព្វចិត្តយ៉ាងដូច្នេះ។

   បន្ទាប់ពីសម្អាតខ្លួនឲបានស្អាតបាតហើយលោកម្ចាស់រហ័សរហួនឡើងមកលើគ្រែគេងអោបថេយ៉ុងយ៉ាងណែនរីឯរាងតូចពេលមានអារម្មណ៍ថាកក់ក្ដៅគេក៏ប្រឹងសសុលខ្លួនខិតមកកាន់តែកៀកនឹងផែនទ្រូងលោកម្ចាស់គេងលក់យ៉ាងស្កប់ស្កល់

  "មិនដឹងយំយ៉ាងណាទេហើមភ្នែកអស់ហើយ"ក្រោយពិនិត្យមើលហើយលោកម្ចាស់ស្រាប់តែលាន់មាត់តិចៗនឹកបន្ទោសខ្លួនឯង ថ្ពាល់ថេយ៉ុងនៅដាមនូវស្នាមទឹកភ្នែកនៅឡើយរីឯភ្នែកក៏ហើមទៀតច្បាស់ណាមុខនេះយំទាល់តែគេងលក់

លោកម្ចាស់ (ចប់ រដូវកាល១)Where stories live. Discover now